ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ

    ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ

    ស្ត្រីពពោះមួយចំនួន ​ដោយសារ​ខ្លាច​ឈឺ​ចាប់​ពេល​សម្រាល បាន​ជ្រើស​យក​វិធី​សាស្ត្រ​ជាច្រើន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល ពិសេស​​វះកាត់។ ខ្លះទៀតបាន​ជ្រើស​វិធី​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង​ពេល​សម្រាល ព្រោះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​ជួយ​ការ​សម្រាល​កាន់​តែ​មាន​ភាព​ឆាប់​រហ័ស។ ប៉ុន្តែ អ្វី​ក៏​ដោយ​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ! “Hello គ្រូពេទ្យ” នឹង​លើក​យក​ពី​អត្ថប្រយោជន៍ ព្រមជាមួយ​គុណ​វិបត្តិ​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល​ឲ្យ​គ្នា​យើង​បាន​ដឹង។

    ១- អ្វី​ជា​វិធី​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​បំបាត់​ឈឺ​ចាប់?

    ការ​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សម្រាប់​ម៉ាក់ៗ​អំឡុង​ពេល​សម្រាល​ ដោយ​ពេទ្យនឹង​ថ្នាំ​ស្ពឹក​នៅ​បរិវេណ​ឆ្អឹង​ខ្នង ដើម្បី​ជួយ​ការ​សម្រាល​កូន​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស។ ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​បំបាត់​ឈឺ​ចាប់ ជា​ថ្នាំ​ម្យ៉ាង​ផ្សំ​ពី​ជាតិ​កូកា​អ៊ីន ហើយ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​ស្រីៗ នឹង​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​ខ្នង​លែង​មាន​ការ​ឈឺ​ចាប់ ស្ពឹក ទាំង​យើង​នៅ​ដឹង​ខ្លួន និង​ដឹង​ពី​ដំណើរ​ការ​សម្រាល ពី​ដើម​រហូត​ដល់​ចប់។

    ​យើង​អាច​ជ្រើសរើស​ចាក់​ថ្នាំ​ស្ពឹក​នេះ នៅ​ពេល​ណា​យើង​ចង់​បាន ប៉ុន្តែ​ពេល​វេលា​ល្អ​បំផុត​ដើម្បី​ចាក់​ថ្នាំ​ស្ពឹក គឺ​នៅ​ពេល​ជិត​ដល់​ពេល​សម្រាល​ពិត​ប្រាកដ មាន​ន័យ​ថា ស្បូន​យើង​បើក​បាន​ពី ៤-៥ សង់​ទី​ម៉ែត្រ រួច​ទៅ​ហើយ។

    ២- គុណ​សម្បត្តិ​ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល

    ការ​ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ឈឺ​ចាប់​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ចំណោម​ថ្នាំ​ផ្សេងៗ​ទៀត។ ស្រីៗ ២៨/១០០ នាក់ ដែល​ជ្រើសរើស​ប្រភេទ​បំបាត់​ការ​ឈឺ​ចាប់​នេះ គឺ​ត្រូវ​ការ​ចាក់​ថ្នាំ​លើក​ទី ២ ឬ​ទី ៣ បន្ទាប់​ពី​ការ​ចាក់​លើក​ទី១ ខណៈ​មាន​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​១០០នាក់ ដែល​ត្រូវ​ការ​ជំនួយ​ពី​គ្រូពេទ្យ បន្ទាប់​ពី​ចាក់​ឆ្អឹង​ខ្នង​លើក​ទី ១។

    យើង​នៅ​តែ​ដឹង​ខ្លួន បើ​ទោះ​ជា​ប្រើ​ថ្នាំ​ស្ពឹក​នេះ​ក៏​ដោយ ព្រោះ​ថ្នាំ​មាន​ប្រសិទ្ធភាព​តែ​ផ្នែក​ខាង​ក្រោម​នៃ​រាងកាយ​ប៉ុណ្ណោះ។ ហេតុនេះ ការ​ដក​ដង្ហើម អាច​ដំណើរ​ការ​ដូច​ប្រក្រតី និង​មាន​អារម្មណ៍​សុខ​ស្រួល​ក្នុង​ចិត្ត។ ដោយ​សារ​យើង​គ្មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង គឺ​អាច​សម្រាក​នៅ​ពេល​ណា​យើង​អស់​កម្លាំង​ និង​ធ្វើ​ជួយ​យើង​មាន​កម្លាំង​បន្ថែម​ទៀត ដើម្បី​រុញ​ច្រាន​កូន​​ចេញ​ពី​ក្នុង​ផ្ទៃ​ដោយ​សុវត្ថិភាព។

    បើ​យើង​​ព្យាយាម​តស៊ូ​ជាមួយ​ការ​ឈឺចាប់​ខ្លាំង​ក្នុង​អំឡុង​ពេល​សម្រាល​កូន រាងកាយ​នឹង​បញ្ចេញ​អ័រម៉ូន​កាត់​បន្ថយ​ស្ត្រេស ដូចជា អ័រម៉ូន Epinephrine និង​អ័រម៉ូន Norepinephrine ដែល​សុទ្ធ​ជា​អ័រម៉ូន អាច​រារាំង​ដល់​ការ​កន្ត្រាក់​ស្បូន និង​ប៉ះពាល់​ដល់​សុខភាព​កូន​យើង ក៏​ដូច​ជា​ធ្វើ​ឲ្យ​ការ​សម្រាល​កាន់​តែ​យូរ។ ថ្នាំ​ជំនួយ​សម្រាល​កូន អាច​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍ អាការៈ​ថប់​បារម្ភ និង​ហត់​នឿយ ជួយ​យើង​​សម្រាល​កាន់​តែ​រហ័ស និង​មាន​សុវត្ថិភាព​ទាំង​ម៉ាក់ៗ និង​កូន។

    អត្ថបទ​ពាក់ព័ន្ធ៖

    • សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន
    • ម៉ាក់ៗធ្វើបាន៥ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន

    ៣- គុណ​វិបត្តិ​ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល

    ប្រើ​ថ្នាំ​នេះ​ក្នុង​បរិមាណ​ត្រឹមត្រូវ ជា​ជម្រើស​ដ៏​ល្អ​ស្រីៗ​យើង​គួរ​អនុវត្ត បើ​អ៊ី​ចឹង នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដូច​ជា៖

    – ធ្លាក់​ចុះ​នៃ​សម្ពាធ​ឈាម អាច​នាំ​ធ្វើ​ឲ្យ​យើង​ជួប​អាការៈ​ក្អួត ចង្អោរ និង​វិល​មុខ
    – ស្រីៗ​ប្រើ​ថ្នាំ​ជំនួយ​ពេល​សម្រាល អាច​មាន​អាការៈ​ក្តៅ​ខ្លួន ច្រើន​ជាង​ស្រីៗ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដទៃ​ទៀត
    – ក្តៅ​ខ្លួន អាច​កើត​ឡើង​ពេល​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង
    – ពិបាក​បត់​ជើង​តូច
    – ឈឺ​ក្បាល​ខ្លាំង ២-៣ ថ្ងៃ (អាការៈ​នេះ​កើត​ឡើង​ដោយ​សារ​ការ​លេច​ធ្លាយ​សារធាតុ​រាវ​ពី​ឆ្អឹង​ខ្នង ​បើ​សិន​ការ​ចាក់​ថ្នាំ​ចូល​ទៅ​ជ្រៅ​ពេក)
    – សម្រាល​កូន​កាន់​តែ​យូរ
    – បង្កើន​ហានិភ័យ​រហែក​ទ្វារ​មាស និង​ឈាន​ដល់​វះកាត់​យក​កូន
    – ចង្វាក់​បេះដូង​ទារក​ថយ​ចុះ
    – ការ​បំបៅ​ដោះ​កូន​ក្រោយ​សម្រាល អាច​ធ្វើ​ឡើង​បាន​ត្រឹម​រយៈ​ពេល​ខ្លី។

    បើយើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ីជា​មួយ​ថ្នាំ​ស្ពឹក ឬ​មាន​បញ្ហា​កំណក​ឈាន មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Pregnancy and birth: Epidurals and painkillers for labor pain relief. https://www.ncbi.nlm.nih.gov/pubmedhealth/PMH0072751/. Accessed December 21, 2016.

    Natural childbirth V: epidural side effects and risks. https://chriskresser.com/natural-childbirth-v-epidural-side-effects-and-risks/. Accessed December 21, 2016.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Khlaut Rithy កែសម្រួល​ចុងក្រោយ 28/05/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត