backup og meta

ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 30, 2020

    ម៉ាក់ៗពពោះឆ្ងល់អត់ ហេតុអីពេទ្យត្រូវលូកមើលមាត់ស្បូនពេលជិតសម្រាល?

    ចំពោះ ម៉ាក់​ៗ​ដែល​ធ្លាប់​សម្រាល​កូន ច្បាស់​ជា​ធ្លាប់​ឆ្លង​កាត់​ការ​ដែល​ត្រូវ​ពេទ្យ​លូក​មើល​មាត់ស្បូន​ហើយ តែ​មាន​ឆ្ងល់​អត់​ថា ហេតុ​អី​ចាំ​បាច់​ត្រូវ​លូកមើលមាត់​ស្បូន?

    ដើម្បី​ស្រាយ​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​បាន​ពន្យល់​ឲ្យ​ដឹង​ថា កាល​ដែល​ពេទ្យ​លូក​មើល​មាត់ស្បូន​ស្ត្រី ដើម្បី​ចង់​ដឹង​ពី​ទំហំ​នៃ​ការ​បើក​មាត់​ស្បូន​របស់​ស្ត្រី ថាតើបើកបានប៉ុន្មានលេខហើយ ហើយ​ភាគ​ច្រើន​ពេទ្យ​ធ្វើ​តែ​ពេល​ស្ត្រី​នោះ​ត្រៀម​សម្រាល​កូន​ប៉ុណ្ណោះ។ ការ​លូក​​មើល​មាត់​ស្បូន​នេះ មិន​​តម្រូវ​ឲ្យ​ធ្វើ​ច្រើន​ដង​ទេ តែ​ក្នុង​ករណី​ខ្លះ​ពេទ្យ​អាច​លូក​មើលមាត់​ស្បូន​ស្ត្រី​លើស​ពី​មួយ​ដង។

    លោក​វេជ្ជបណ្ឌិត​ថា ជាទូទៅការ​លូក​មើល​មាត់​ស្បូន អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​បន្តិច​បន្តួច​ តែមិន​មាន​បញ្ហា​អី​គួរ​ឲ្យ​បារម្ភ​ទេ។ ប៉ុន្តែ ប្រសិន​បើ​ការ​លូក​មើល​ស្បូន​ធ្វើ​ឡើង​ច្រើន​ដង​ពេក​អាច​បណ្ដាល​ឲ្យ៖

    – ហើម​ទ្វារមាស

    – ធ្លាក់​ឈាម

    – អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ទ្វារមាស។

    ដូច​នេះ​ហើយ ប្រធានផ្នែកសម្ភព និងរោគស្ត្រីរូបនេះបាន​ណែនាំ​ថា ក្នុង​ករណី​ដែល​ពេទ្យ​លូក​ពិនិត្យមាត់​ស្បូន​ សូមកំុមានការព្រួយបារម្ភ នេះគ្រាន់តែជាការពិនិត្យទូទៅ​សម្រាប់​​ស្រ្តីគ្រប់​រូប​នៅ​ពេលសម្រាល​កូន ដើម្បីចង់ដឹងពីការវិវត្តន៍នៃការសម្រាលកូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម