backup og meta

ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 10, 2020

    ឈឺពោះសម្រាលកូន ស្ត្រីត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗនេះ

    ដល់​ពេល​ឈឺ​ពោះ​សម្រាល​កូន អារម្មណ៍​ម៉ាក់ៗ​ព្រឺព្រួច ភ័យ​ព្រួយ ខ្លាចក្រែងមិនអាចទ្រាំនឹងការ​ឈឺចាប់​រយៈពេល​យូរ​បាន។ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ចាប់ ច័ន្ទធិតា អនុ​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ការ​ឈឺ​ពោះ​​សម្រាល​កូន​ត្រូវ​ឆ្លង​កាត់ ៣​ ដំណាក់កាល​សំខាន់ៗ។

    ដំណាក់​កាលទី១

    ដំណាក់​កាល​ទី១ នៃ​ការ​ឈឺពោះ​សម្រាល គឺ​ការ​កន្រ្តាក់​ស្បូន​ដែល​ធ្វើឲ្យ​មាត់​ស្បូន​បើក និង​ស្តើង​ក្នុង​ចន្លោះ​ពេល​ទៀង​ទាត់។

    ដំណាក់​កាល​ទី២

    ចំពោះ​ដំណាក់​កាលទី២ នៃ​ការ​ឈឺ​ពោះ​សម្រាល គឺ​ការ​ប្រឹង​បង្កើត​កូន​រហូត​ដល់​ក្បាល​អាអូន​ចេញ​មក​ក្រៅ ។

    ដំណាក់​កាល​ទី៣

    ដំណាក់​កាល​នេះ ហៅ​ថា​ការ​យក​សុក​ ឬ​ទម្លាក់​សុក​ចេញ។ ​បើ​ការ​ឈឺ​ពោះ​សម្រាល​មិន​ប្រព្រឹត្តិ​តាម​ដំណាក់​កាល​នោះ​ទេ គ្រូពេទ្យ​នឹង​មាន​វិធី​ផ្សេង​សម្រាប់​ជួយ​ឲ្យ​យើង​ដើរ​តាម​ដំណាក់​កាល ឬឲ្យ​យើង​ឈឺ​ពោះ​សម្រាល​ដោយ​ប្រើប្រាស់​ថ្នាំ​បើក និង​ធ្វើ​ឲ្យ​មាត់​ស្បូន​ទន់។ គ្រូពេទ្យ​នឹង​ចោះ​បំបែក​ថង់​ទឹកភ្លោះ​ដោយ​ប្រើ​ឧបករណ៍​ពេទ្យ​ដូច​ទំពក់​ជ័រ​សម្រាប់​ចោះ​បង្ហូរ​ថង់​ទឹក​ភ្លោះ។

    លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ត្បិត​តែ​បាន​ឆ្លង​កាត់​ទាំង​៣​ដំណាក់​កាល​នេះ​ដោយ​សុវត្ថិភាព​ក៏​ពិត​មែន ប៉ុន្តែស្ត្រី​ភាគ​ច្រើន​អាច​មាន​គ្រោះថ្នាក់​នៅ​ដំណាក់កាល​ទី៤ គឺ​រយៈពេល​២ម៉ោង​ក្រោយ​​សម្រាល ដោយសារ​ការ​ធ្លាក់​ច្រើន អូស​បន្លាយ​យូរ។

    “ដោយ​សារ​តែ​បងប្អូន ឬ​ពេទ្យ​មួយ​ចំនួន​គិត​ថា សម្រាល​កូន​ហើយ ទម្លាក់​សុក​ហើយ​ចប់​រឿង អស់​រឿង​របស់​គាត់​ហើយ ប្រលែង​ចោល អត់​គិត ដល់​អត់​សូវ​​គិត ចន្លោះ​ពេល​ហ្នឹង​ធ្លាក់​ឈាម​ម៉ា​ឈូរ​ម៉ោ យើង​អត់​បាន​ទប់​ស្កាត់​ភ្លាម យើង​អត់​បាន​ជួយ​ភ្លាមៗ ការ​ធ្លាក់​ច្រើន អូស​បន្លាយ​ទៅ​អាច​ឲ្យ​គ្រោះ​ថ្នាក់’។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 10, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម