backup og meta

ម៉ាក់ៗ​និយម​វះកាត់សម្រាលកូនយកថ្ងៃហុងស៊ុយ ប្រយ័ត្ន​ជួបស៊យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 22, 2019

    ម៉ាក់ៗ​និយម​វះកាត់សម្រាលកូនយកថ្ងៃហុងស៊ុយ ប្រយ័ត្ន​ជួបស៊យ

    សម្រាប់​អ្នក​មាន​ជំនឿ​លើ​ថ្ងៃខែ ឆ្នាំ ​ច្រើន​តែ​ជ្រើសរើស​ថ្ងៃ​កើត​ឲ្យ​កូន​ចៅ ទាំង​មិន​ទាន់​ដល់​ពេល​វេលា អាច​ជួប​បញ្ហា​គ្រោះថ្នាក់​ផ្សេង​ៗ​បាន។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ប្រាប់​មក​កាន់ Hello គ្រូពេទ្យ

    លោក​បន្ត​ថា ការ​សម្រេច​ចិត្ត​យក​ថ្ងៃ​ល្អ ដើម្បី​ឲ្យ​ទារក​ឃើញ​ពន្លឺ​ព្រះអាទិត្យ គឺ​ធ្វើ​ឡើង​ដោយ​ការ​វះកាត់ ហើយ​ការ​យក​ថ្ងៃ​ល្អ ដើម្បី​ហុងស៊ុយ​នោះ អាច​ក្លាយ​ជា​រឿង​ស៊យ​បាន ប្រសិនបើ​ម៉ាក់​ៗ​ដែល​ត្រៀម​សម្រាល​នៅ​មិន​ទាន់​គ្រប់ខែ និង​ថ្ងៃ​ល្អ។ ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​កុមារ វត្ត​អង្គតាម៉ិញ​រូប​នេះ​ ក៏​បន្ត​ទៀត​ថា ចំពោះ​ទារក​អាច​មាន​បញ្ហា​មុខងារ​បេះដូង បញ្ហា​​ផ្លូវ​ដង្ហើម​ ប្រព័ន្ធ​រំលាយ​​អាហារ និង​សុខភាព​សរសៃឈាម​បេះដូង​ទៀត​ផង។

    អត្ថបទពាក់ព័ន្ធ៖ ពិតជាអ៊ីចឹងមែនអត់ កូនកើតដោយវះ សុខភាពខ្សោយជាងធម្មជាតិ?

    វះកាត់សម្រាលកូនHello_គ្រូពេទ្យ

    ចំណែក​ម្ដាយ​វិញ​ក៏​មាន​បញ្ហា​ច្រើន​យ៉ាង​ដែរ ដូចជា​ពេលខ្លះ​ម៉ាក់​ៗ​វះ​មិន​ទាន់​មាន​ទឹកដោះ​ចេញ ​ឬ​បើ​ចេញ​ហើយ​ក៏​ពិបាក​បំបៅ​ព្រោះ​មាន​ការ​ឈឺចាប់​មុខ​របួស ហើយ​សរីរាង្គ​ក្នុង​ពោះ​ដែល​នៅ​ក្បែរ​ស្បូន ដូច​ជា ពោះវៀន ផ្លូវ​បញ្ចេញ​ទឹកនោម សរសៃឈាម​តូច​ៗ អាច​ប្រឈម​មុខ​នឹង​​ត្រូវ​ប៉ះ​ទង្គិច ឬ​របួស ដំបៅ ជាំ ឬ​រលាក តែ​ករណី​អស់​ទាំងនោះ ស្ថិត​នៅ​ក្នុង​រឿង​ដ៏​កម្រ​បំផុត ហើយ​រឿង​ដ៏​សំខាន់​មួយ​ទៀត ស្រ្តី​ដែល​សម្រាល​កូន​ដោយ​វះកាត់ គឺ​ពិបាក​ក្នុង​ការ​នោម​ភ្លាម​ៗ ដោយ​មាន​ការដាក់​សុង​ទឹក​នោម រហូត​ទាល់​តែ​១​ថ្ងៃ​ក្រោយ ទើប​អាច​ដក​ចេញ​បាន។

    រឿង​សំខាន់​មួយ​ទៀត​សម្រាប់​ស្រ្តី​សម្រាល​កូន​ដោយ​វះកាត់ គឺ​អាច​ហូរ​ឈាម​ច្រើន​​ខុស​ប្រក្រតី ឆ្លងរោគ របួសថ្នេរមិនជាប់ល្អ ដែល​ករណី​ខ្លះ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត។ ក្រោយ​ពេល​អស់​ជាតិ​ថ្នាំ​ស្ពឹក ២-៣ ថ្ងៃ បន្ទាប់​ពី​សម្រាល​ម៉ាក់​ៗ​មាន​អាការៈ​ឈឺចាប់​មុខ​របួស ហើយ​អាច​មាន​អាការៈ​ឈឺក្បាល ឬ​ឆ្អឹង​ខ្នង​ទៀត​ផង។

    បើ​និយាយ​ពី​បញ្ហា​ក្រោយ​វះកាត់​វិញ គឺ​មានស្លាកស្នាម នៅ​កន្លែង​ក្រោម​ផ្ចិត ធ្វើឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ហើយ​ពេល​មាន​កូន​លើក​ក្រោយ​ម៉ាក់​ៗ​ភាគច្រើន​គឺ​ជ្រើសរើស​វិធី​សម្រាល​ដោយ​វះកាត់​ដដែល បើ​ទោះជា​ឱកាស​កើត​តាម​ធម្មជាតិ​អាច​ទៅ​រួច​ក៏​ដោយ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម