backup og meta

រឿង៥យ៉ាង ប៉ាៗគួរធ្វើ ពេលឃើញមុខកូនជាលើកដំបូង

រឿង៥យ៉ាង ប៉ាៗគួរធ្វើ ពេលឃើញមុខកូនជាលើកដំបូង

​ឃើញ​មុខ​កូន​ជា​លើក​ដំបូង​មិនមែន​តែ​ម៉ាក់​ៗ​ឡើយ​ដែល​រំភើប ប៉ា​ៗ​ក៏​មិន​ចាញ់​គ្នាដែរ។ ទន្ទឹម​នឹង​ខ្លួន​មាន​អារម្មណ៍​រីករាយ ប៉ា​ៗ​ល្អ​គួរតែ​ធ្វើ​រឿង ៥ យ៉ាង​នេះ តាម​ការ​ឲ្យ​ដឹង​ពី​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម ដើម្បី​ឲ្យ​កូន​កាន់តែ​មាន​សុវត្ថិភាព និង​កាន់តែ​កក់​ក្ដៅ។

១- ទទួល​កូន​ពី​ពេទ្យ​មក​បី

បន្ទាប់ពី​គ្រូពេទ្យ​យក​កូន​ទៅ​សម្អាត​ខ្លួន​ហើយ ប៉ា​ៗ​អាច​ទទួល​យក​ប៊េបី​មក​បី​ផ្អោប​ជាប់​នឹង​ទ្រូង ឬ​យក​ទៅ​ដាក់​លើ​ទ្រូង​ម៉ាក់​ៗ​បន្ត។ ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​ប៉ា​ៗ​ទទួល​អារម្មណ៍​ពិសេស​មិន​ធ្លាប់​មាន ព្រោះ​នោះ​ជា​លើក​ដំបូង​ដែល​ខ្លួន​បាន​ថ្នាក់ថ្នម​កូន​មុន​ដំបូង​បំផុត។

២- លួង​កូន

ទារក​ភាគច្រើន​បន្ទាប់​ពី​សម្រាល​ចេញផ្ទៃម្តាយ​រួច តែងតែ​យំ ដូច្នេះ​ដើម្បី​ចង់​ដឹង​ថា អារម្មណ៍​ពេល​លួង​កូន​ពិបាកយ៉ាងណា ហើយ​ប៉ា​ៗ​នឹង​យល់​ពី​សុខទុក្ខ​ម៉ាក់​ៗ។ ជា​ជំហាន​ដំបូង ប៉ា​ៗ​អាច​យក​កូន​មក​ដាក់​ក្បែរ​ទ្រូង ហើយ​អង្រួន​កូន​តិច​ៗ ដើម្បី​ឲ្យ​បាត់​យំ ឬ​បើ​នៅតែ​មិន​បាត់ អាច​យក​កូន​ទៅ​ឲ្យ​ពេទ្យ ឬ​ម៉ាក់​ៗ​បំបៅ​វិញ។

៣- ពិនិត្យ​មើល​អវយវៈ​កូន

មាន​ប៉ា​ម៉ាក់​មិន​តិច​ទេ ដែល​បារម្ភ​ពី​រាង​អវយវៈ​កូន​ ខ្លាច​លើស ឬ​ខ្វះ។ ដូចនេះ​ពេល​ឃើញ​កូន​កើត​មក​មាន​សុខភាព​ល្អ​ហើយ​នោះ ប៉ាៗ​ក៏​គួរតែ​ទៅ​កន្លែង​ជូត​សម្អាត​របស់​អ្នក​គ្រូពេទ្យ ដើម្បី​មើល​ថា កូន​របស់​ខ្លួន​គ្រប់​អវយវៈ​ហើយ​ឬ​នៅ។

៤- តាម​មើល​កូន​រហូត​មក​ដល់​បន្ទប់​សម្រាល

អ្នក​ខ្លះ​ចេះតែ​គិត​ថា ខ្លាច​ច្រឡំ​កូន​ខ្លួន​ជាមួយ​អ្នក​ដទៃ ពេល​ពេទ្យ​បី​មក​បន្ទប់​សម្រាល​ធម្មតា​វិញ។ បើ​មាន​ការ​សង្ស័យ​បែប​នេះ ប៉ា​ៗ​គួរតែ​ដើរ​តាម​ពេទ្យ និង​ដែល​បី​កូន​ចេញ​ពី​បន្ទប់​សម្រាល មក​បន្ទប់​សម្រាក​វិញ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត តែ​ចៀសវាង​កុំ​យក​ខ្សែ​អ្វី​ទៅ​ចង​ចំណាំ ព្រោះ​ស្បែក​ទារក​ខ្ចី​ងាយ​នឹង​ប្រតិកម្ម​ណាស់។

សម្រាលកូន

៥- ឱប​ទាំង​ម៉ាក់​ៗ និង​កូន

ក្រោយ​ពេល​កូន​កើត​មក ហើយ​បី​យក​មក​ឲ្យ​ម៉ាក់​មើល​មុខ គួរតែ​ឱប​អ្នក​ទាំង ២ ដើម្បី​ជា​ការ​ផ្ដល់​កម្លាំង​ចិត្ត និង​ក្ដី​ស្រលាញ់​ទ្វេដង​ចំពោះ​មនុស្ស​សំខាន់។

អត្ថបទពាក់ព័ទ្ធជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រោយសម្រាលកូន ម៉េចម៉ាក់ៗជាច្រើន ឧស្សាហ៍មួម៉ៅ ខឹងច្រើន និងពិបាកគ្រប់គ្រងអារម្មណ៍?

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Jul 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម