backup og meta

ហេតុផលធ្វើឲ្យម៉ាក់ៗជ្រើសសម្រាលកូនដោយវះ ទោះធម្មជាតិអំណោយផល

ហេតុផលធ្វើឲ្យម៉ាក់ៗជ្រើសសម្រាលកូនដោយវះ ទោះធម្មជាតិអំណោយផល

ម៉ាក់​ៗ​មួយ​ចំនួន​ទោះ​ជា​ពេទ្យ​ប្រាប់​ថា​អាច​សម្រាល​តាម​ធម្មជាតិ​បាន ក៏​នៅតែ​ជ្រើសរើស​ការ​សម្រាល​ដោយ​វះកាត់​ទៅ​វិញ។ តើ​មូលហេតុ​អ្វី​ធ្វើឲ្យ​ម៉ាក់​ៗ​ទាំង​នោះ​វិធី​វះកាត់​ទៅ​វិញ? បើ​តាម​អ្នកគ្រូពេទ្យ​ផ្នែក​ឆ្មប សុំ សូរិយា បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ ស្រុក​ខ្សាច់​កណ្ដាល​បាន​ប្រាប់​ពី​ហេតុផល​ដូច​តទៅ៖

១- ឮ​តាម​គេ

បញ្ហា​នេះ​កើត​ឡើង​សម្រាប់​ម៉ាក់​ៗ​កូន​ដំបូង ព្រោះ​តែ​ខ្លួន​មាន​ភាព​ភ័យខ្លាច ហើយ​ត្រូវ​អ្នក​ធ្លាប់​សម្រាល​ដោយ​វះ​ដូចគ្នា​បញ្ចុះបញ្ចូល​ឲ្យ​ជ្រើសរើស​វិធី​ងាយស្រួល​ដូច​ពួកគេ។ ស្រីៗទើប​មាន​កូន​ដំបូង ពិតជា​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ខ្លួន និង​កូន​ខ្លាំង ហើយ​ពេល​ឮ​គេ​ថា​ងាយស្រួល និង​មិន​ឈឺចាប់ ក៏​យក​ការ​សម្រាល​ដោយ​វះកាត់ ទោះ​ជា​ពេទ្យ​បញ្ជាក់​ថា​អាច​កើត​បាន​តាម​ធម្មជាតិ​ក៏​ដោយ។

វះកាត់សម្រាលHello_គ្រូពេទ្យ

២- ខ្លាច​ឈឺ​ចាប់

មាន​ម៉ាក់​ៗ​មួយ​ចំនួន ​ខ្លាច​ការ​ឈឺចាប់ ដូចនេះ​ហើយ​ទោះ​ជា​មិនមែន​ជា​ការ​មាន​កូន​លើក​ដំបូង ក៏​ពួកគេ​នៅតែ​សម្រេច​ចិត្ត​ជ្រើសរើស​យក​ការ​វះកាត់​ដដែល។ ការ​សម្រាល​ដោយ​ធម្មជាតិ​ទម្រាំ​តែ​កូន​អាច​ចេញ​មក​ក្រៅ​បាន ឆ្លងកាត់​ការ​ឈឺពោះ​រយៈពេល​យូរ ជាពិសេស​ពេល​បង្កើត​តែម្ដង។ ដូចនេះ​ហើយ​បាន​ជា​ស្រីៗ​ខ្លាច​ឈឺចាប់ មិន​អាច​ទ្រាំទ្រ​នឹង​រឿង​ទាំងនេះ​បាន ទើប​ជ្រើសរើស​ការ​វះកាត់​តែ​ម្ដង។

៣- គិត​ពី​បញ្ហា​សុខភាព​បន្ត​ពូជ

ស្ត្រី​ដែល​គិត​ពី​បញ្ហា​ប្រដាប់​បន្ត​ពូជ ដោយ​ខ្លាច​មាន​របួស ឬ​យារ​ពេល​សម្រាល​កូន ក៏​ជ្រើសរើស​វិធី​វះកាត់​បាន​ដែរ។ អ្នក​គិត​ពី​សុខភាព​បន្ត​ពូជ គិត​ពី​ភាព​សុខ​ស្រួល​ពេល​រួម​ដំណេក គឺ​តែងតែ​ផ្ដោត​សំខាន់​លើ​រឿង​នេះ ការ​សម្រាល​កូន​ដោយ​វះកាត់ គឺ​មិន​មាន​ប៉ះពាល់​ដល់​ទ្វារមាស​ឡើយ។

៤- បញ្ហា​លេច​នោម

ម៉ាក់​ៗ​សម្រាល​កូន​តាម​ធម្មជាតិ​ជួប​បញ្ហា​នេះ​ច្រើន​នៅ​ពេល​ក្អក ឬ​សើច​តែង​ជួប​បញ្ហា​លេច​នោម​ដោយ​មិន​ដឹង​ខ្លួន ដោយសារ​ពេល​សម្រាល​កូន ម៉ាក់​ៗ​ខំប្រឹង​កើត​កូន នាំ​ឲ្យ​ខ្សោយ​សាច់ដុំ​នៅ​អាង​ត្រគាក រង​​របួស​នៅ​ម្ដុំ​អាង​ត្រគាក​ពេល​សម្រាល​កូន។

អត្ថបទពាក់ព័ន្ធពេល​ចាស់ទៅ​ស្រី​ៗ​លេច​នោម មិនមែន​មកពីពេល​កូន​ខ្ចី​ញ៉ាំ​ជូរ​ទេ តែ​មកពី…

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/08/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 16, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម