២- ខ្លាចឈឺចាប់
មានម៉ាក់ៗមួយចំនួន ខ្លាចការឈឺចាប់ ដូចនេះហើយទោះជាមិនមែនជាការមានកូនលើកដំបូង ក៏ពួកគេនៅតែសម្រេចចិត្តជ្រើសរើសយកការវះកាត់ដដែល។ ការសម្រាលដោយធម្មជាតិទម្រាំតែកូនអាចចេញមកក្រៅបាន ឆ្លងកាត់ការឈឺពោះរយៈពេលយូរ ជាពិសេសពេលបង្កើតតែម្ដង។ ដូចនេះហើយបានជាស្រីៗខ្លាចឈឺចាប់ មិនអាចទ្រាំទ្រនឹងរឿងទាំងនេះបាន ទើបជ្រើសរើសការវះកាត់តែម្ដង។
៣- គិតពីបញ្ហាសុខភាពបន្តពូជ
ស្ត្រីដែលគិតពីបញ្ហាប្រដាប់បន្តពូជ ដោយខ្លាចមានរបួស ឬយារពេលសម្រាលកូន ក៏ជ្រើសរើសវិធីវះកាត់បានដែរ។ អ្នកគិតពីសុខភាពបន្តពូជ គិតពីភាពសុខស្រួលពេលរួមដំណេក គឺតែងតែផ្ដោតសំខាន់លើរឿងនេះ ការសម្រាលកូនដោយវះកាត់ គឺមិនមានប៉ះពាល់ដល់ទ្វារមាសឡើយ។