ក្រោយសម្រាលកូនរួចភ្លាម គ្រូពេទ្យតែងតែយកទារកតូចទើបនឹងកើតមកដាក់ផ្អិបជាប់លើទ្រូងម្តាយមួយស្របក់ ទើបយកចេញ។ ការធ្វើបែបនេះ ទារកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ចុះបើដាក់លើទ្រូងប៉ាៗវិញបានអត់?
ក្រោយសម្រាលកូនរួចភ្លាម គ្រូពេទ្យតែងតែយកទារកតូចទើបនឹងកើតមកដាក់ផ្អិបជាប់លើទ្រូងម្តាយមួយស្របក់ ទើបយកចេញ។ ការធ្វើបែបនេះ ទារកនឹងទទួលបានអត្ថប្រយោជន៍អ្វីខ្លះ? ចុះបើដាក់លើទ្រូងប៉ាៗវិញបានអត់?

បើតាមអង្គការសុខភាពពិភពលោក (WHO) ការប៉ះពាល់រវាងស្បែកម្តាយ និងទារកក្រោយពេលកើតភ្លាម ធ្វើឲ្យទារកមានភាពកក់ក្តៅ ជួយសម្រួលដល់ការបំបៅដោះកូនលើកដំបូង និងបង្កើនលទ្ធភាពនៃការបំដៅដោះកូន។ អ្វីដែលកាន់តែពិសេសនោះ ការប៉ះពាល់រវាងស្បែកទារក និងម្តាយ ធ្វើឲ្យពួកគេមានទំនាក់ទំនងកាន់តែស៊ីជម្រៅ កាត់បន្ថយការយំរបស់ទារក។
អត្ថបទពាក់ព័ន្ធ៖
ទង្វើខាងលើនេះ មិនមែនធ្វើបានតែចំពោះម៉ាក់ៗនោះទេ ប៉ាៗក៏អាចឱបក្រសោបកូនលើទ្រូងលើកដំបូងបានដែរ។ អង្គការសុខភាពពិភពលោកបញ្ជាក់ថា កូនដែលដាក់លើទ្រូងប៉ាៗ ជួយឲ្យពួកគេមានភាពកក់ក្តៅ និងសុវត្ថិភាព។ ចំណុចល្អបំផុតនោះ ការយកកូនទើបនឹងកើតមកដាក់លើទ្រូងប៉ាៗ ជាវិធីសាមញ្ញ តែជួយសុខភាពទារកកើតមិនគ្រប់ខែ និងមិនគ្រប់គីឡូ មានភាពប្រសើរឡើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
23/09/2019
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ