backup og meta

បើកូនក្នុងផ្ទៃថ្លោសពេក អាចប្រឈមបញ្ហាច្រើន

បើកូនក្នុងផ្ទៃថ្លោសពេក អាចប្រឈមបញ្ហាច្រើន

ម៉ាក់ៗ​ចង់​ឲ្យ​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ ថ្លោស​គួរ​ឲ្យ​ស្រលាញ់ ប៉ុន្តែ​ត្រូវ​ដឹង​ថា ​ពេលកូន​ថ្លោស​ពេក ហើយ​​សម្រាល​ដោយ​វះ​កាត់​មិន​អី​ទេ តែបើ​សម្រាល​បែប​ធម្មជាតិ​វិញ ច្បាស់​ជាអី​ហើយ ពោល​គឺពិបាក​សម្រាល។ ​ទោះ​ជា​កូន​អាច​កើត​ដោយសុវត្ថិភាព​ក៏ពិត​មែន ប៉ុន្តែ​នឹង​ប្រឈម​បញ្ហា​សុខភាព​ច្រើន​ដូច​គ្នា។ “Hello គ្រូពេទ្យ’ នឹង​ប្រាប់​លម្អិត​ពី​ករណី​កូន​ថ្លោស​លើស​កម្រិតឲ្យយើងដឹង។

១- អ្វី​ទើប​ហៅ​ថា​កូន​ថ្លោស​លើស​កម្រិត?

កូនជា​មធ្យម​កើត​មក​មាន​ទម្ងន់ ២,៥ គីឡូក្រាមឡើង ប៉ុន្ដែ​ករណី​ខ្លះ កូនកើត​មក​មាន​ទម្ងន់​ដល់ ៤ ​គីឡូក្រាម ឬ​ធ្ងន់​ជាង​នេះ ត្រូវ​គេ​ចាត់​ទុក​ជា​ថ្លោស។ ក្នុង​វេជ្ជសាស្រ្ដ ហៅថា កូន​ថ្លោស​ខុស​ប្រក្រតី (Macrosomia) ដោយ​កូន​មាន​ទម្ងន់​ធ្ងន់​ជាង ៤,៥​គីឡូក្រាម ហើយ​ករណី​នេះ កូន​អាច​ប្រឈម​មុខ​ជាមួយ​បញ្ហា​សុខភាព​ជា​ច្រើន ក៏​ដូច​ជា​ផល​វិបាក និង​​ប៉ះពាល់​ដល់​សុខភាព​របស់​ម្ដាយ​ផង​ដែរ។

២- ធ្វើ​ម៉េច​ទើប​ដឹង​ថា​កូន​ថ្លោស​ខុស​ប្រក្រតី?

ដើម្បី​ដឹង​ថា​ទារក​ថ្លោស​ខុស​ប្រក្រតី ឬ​យ៉ាង​ណា អាច​ជា​រឿង​ពិបាក អំឡុង​ពេល​នៅ​ក្នុង​ស្បូន ហើយ​យើង​អាច​ដឹង​បាន លុះ​ត្រា​ក្រោយ​ពេលកូន​កើត​ចេញ​មក​ក្រៅ​ប៉ុណ្ណោះ។ ទោះ​បី​ការ​ឆ្លុះ​អេកូ អាច​ប្រាប់​ឲ្យ​ដឹង​ពី​ទំហំ​គភ៌​ក៏​ដោយ ក៏​មិន​ប្រាកដ​ថា​ត្រឹម​ត្រូវ ១០០% នោះ​ដែរ ពិសេស​ពេល​យើង​ជិត​គ្រប់​ខែ ប្រហែល​មាន​ ១០% អាច​ខុស។ ពេល​ឆ្លុះ​អេកូ អាច​ឲ្យ​យើង​ដឹង​ពី​ទំហំ និង​ថ្ងៃ​សម្រាល យើង​ក៏​តម្រូវ​ឲ្យ​ធ្វើ​តេស្ដ​ឈាម​រក​កម្រិត​ជាតិ​ស្ដរ ដើម្បី​រក​មើលជំងឺ​ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទៃ​ពោះ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​គភ៌​មាន​ទំហំ​ថ្លោស​ជ្រុល។

ទារកថ្លោសជ្រុល Hello គ្រូពេទ្

៣- មូលហេតុ​បណ្ដាល​ឲ្យ​កូនថ្លោស​ជ្រុល

ទឹក​នោម​ផ្អែម​ពេល​មាន​ផ្ទែ​ពោះ គឺ​ជា​មូល​ហេតុ​ចម្បង ប៉ុន្តែ​ក៏​មាន​កត្ដា​ផ្សេង​ទៀត អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដូច​ជា៖

– ឡើង​ទម្ងន់​ខ្លាំង​ពេល​មាន​ពពោះ​ថ្មីៗ

– មិន​ស្រក​គីឡូ តាំង​ពី​ពេល​មាន​ផ្ទៃពោះ​មុនៗ

– កូន​ចាស់​ខែ (លើស ២ ​សប្ដាហ៍ ឬច្រើន​ជាង​នេះ)

ទំហំ​គភ៌ អាច​ដឹង​បាន​តាម​ពូជ​សាសន៍ និង​ភេទ ទារក​តែង​មាន​ទំហំ​ធំ​ជាង​ទារិកា ហើយ​ឱកាស​​ប្រឈម​បញ្ហា​ថ្លោស​ជ្រុល ក៏​ខ្ពស់​ បើ​យើង​ធ្លាប់​សម្រាលកូន​មាន​ទំហំ​ធំៗ​ពី​មុន​មក។

អត្ថបទ​ពាក់ព័ន្ធ៖

៤- មាន​អ្វី​កើត​ឡើង​ក្រោយ​សម្រាល?

បើ​ទោះ​ជា​មាន​ការ​លំបាក​ខ្លះក្ដី ក៏​ពេទ្យ​នៅ​តែ​អាច​ជួយ​យើង​​សម្រាល​តាម​ទ្វារមាស​បាន​ដែរ។ តាម​ពិត ២/៣ នៃកូន​ថ្លោស​ជ្រុល អាច​សម្រាល​តាម​ទ្វារមាស គ្រាន់​តែ​ត្រូវ​ការ​ពេល​យូរ​បន្ដិច​ពេល។

មួយ​ក្នុង​ចំណោម​ ៥ ករណី​ កូន​ថ្លោស​ជ្រុលត្រូវ​ការ​ការ​ជំនួយ​ពេល​សម្រាល ហើយ​ផល​វិបាកមាន ដូច​ជា ​ធ្លាក់​ឈាម​ច្រើន និង​រហែក​ទ្វារ​មាស​ធ្ងន់​ធ្ងរ។ ប៉ុន្ដែ​ចំពោះ​អ្នកធ្លាប់​សម្រាល​ដោយ​មិន​មាន​ផលវិបាកតាំង​ពី​កូន​មុនៗ នឹង​មាន​ភាព​ងាយ​ស្រួល​ជាង។

ឱកាស​សម្រាល​កូន ពិបាក​ខ្លាំង​ ដោយ​សារ​ទំហំ​ធំ​ជាង​ត្រគាក មាន ១/១៣ ករណី ហើយ​លទ្ធភាព​អាច​កើន​ឡើង ២ ​ដង បើ​សិន​ទារក​មាន​ទម្ងន់​ដល់ ៥ ​គីឡូក្រាម។ ករណី​នេះសំដៅ​លើ​ការ​ជាប់​ស្មា​ទារក បន្ទាប់​ពី​ចេញ​ក្បាល​មក​ក្រៅ បើ​ករណី​ធ្ងន់​ធ្ងរ គឺ​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​ពី​គ្រូពេទ្យ ពិសេស​ក្រុម​គ្រូពេទ្យ​ជំនាញ​នឹង​នៅ​ក្បែរ​យើង ដើម្បី​ណែនាំ​របៀប​ប្រឹង ពេល​ណា​ត្រូវ​ប្រឹង និង​ស្ថិត​នៅ​ទីតាំង​ណា ងាយ​ឲ្យ​ស្មា​ទារក​ចេញ​មក​ក្រៅ​បាន។

ដោយ​ឡែក បើ​យើង​ពិបាក​ខ្លាំង នោះ​ឆ្មប នឹង​​សម្រាល​ដោយ​ប្រើ​ថ្នាំ តែ​យ៉ាង​ណា​ត្រូវ​ប្រាកដ​ថា យើង​អាច​គ្រប់​គ្រង​ស្ថាន​ការ​បាន និង​ត្រូវ​មាន​​បម្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ការ​ចាក់​ថ្នាំ​ឲ្យ​កូន​សម្រាល​មុន​ពេល មិន​ល្អ​នោះ​ទេ ពិសេស​ស្រីៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម គួរ​សម្រាល​នៅ​សប្ដាហ៍​ទី ៣៨ ហើយ​ការ​សម្រាល​ដោយ​វះ​កាត់ ជា​ជម្រើស​ល្អ​មួយ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ផល​វិបាក អំឡុង​ពេល​សម្រាល។

៥- ទំនាក់​ទំនង​រវាង​ទំហំ និង​បញ្ហា​សុខភាព​កូន

កូន​ថ្លោស​ជ្រុលភាគ​ច្រើន មាន​សុខភាព​ល្អ​ណាស់ ប៉ុន្តែកូន​ដែល​សម្រាល​ជាប់​ទម្រង់​ស្មា អាច​នឹង​មាន​បញ្ហា​មួយ​ចំនួន​លើប្រព័ន្ធ​ប្រសាទ​នៅ​ស្មា និង​ដៃ ដែល​អត្រា​ប្រឈម​មាន​ចាប់​ពី ២-១៦% អាច​បណ្ដាល​មក​ពី​ការ​សង្គ្រោះ​ពេល​សម្រាល ដោយ​សារ​គ្រូពេទ្យ ឬ​រង​សម្ពាធ​កន្ដ្រាក់​​ខ្លាំង​ពេក ​ទាញកូន​ចេញ​មក​ក្រៅ​ខ្លាំង​ពេក។ ទោះ​ជា​យ៉ាង​នេះ​ក្តី ប្រព័ន្ធ​ប្រសាទ​នៅ​ស្មា និង​ដៃកូនដែល​ខូច​ខាត នៅ​តែ​អាច​ព្យាបាល​បាន សូម្បី​តែ​ឆ្អឹង​ដង​កាំបិត​ដែល​បាក់​ក៏​ដោយ ចុង​ក្រោយនៅ​តែ​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Macrosomia (Big Baby). https://www.babycentre.co.uk/a1015615/macrosomia-big-baby. Accessed May 19, 2017.

កំណែ​ប្រែបច្ចុប្បន្ន

11/04/2019

អត្ថបទ​ដោយ Prem Satya

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ចង់ឆាប់មានកូន ស្រីៗមិនគួររំលងរបបអាហារទាំង៥ប្រភេទនេះឡើយ

ធ្វើម៉េចដឹងថា ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Prem Satya · កែ Apr 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម