ការវិវត្តនៃរាងកាយ និងការលូតលាស់របស់អូនៗក្នុងផ្ទៃ ជាកត្តាគួបផ្សំមួយធ្វើឲ្យស្រីៗគ្នាយើងឃ្លានមិនចេះចប់មិនចេះហើយអំឡុងពេលពពោះ។ តែត្រូវចាំថា អំឡុងពេលនេះ ហានិភ័យសុខភាពក៏មានច្រើន បើជាគ្នាយើងមិនចេះលៃលកបានល្អទេនោះ រាប់បញ្ចូលទាំងទឹកនោមផ្អែមពេលពពោះ ក៏ឧស្សាហ៍កើតមានច្រើនដែរ។ ហេតុនេះ បើមិនចង់ឲ្យកើតទឹកនោមផ្អែមពេលពពោះ ឬកើតហើយ ចង់រក្សាសុខភាពយើង និងកូនឲ្យបានល្អ គួរតែចៀសឆ្ងាយពីអាហារទាំងនេះ។
១- និយាយថាទេជាមួយពពួកនំផ្អែម ឬស្ករគ្រាប់ (Sugary foods)
កម្រិតជាតិស្ករក្នុងឈាមស្រីៗពពោះ នឹងកើនឡើងខ្លាំងភ្លាមៗនៅពេលយើងញ៉ាំពពួកអាហារផ្អែម ដូចជានំមានជាតិស្ករខ្ពស់ ឬស្ករគ្រាប់ ពិសេសពពួកអាហារដែលឆ្លងកាត់ការកែច្នៃរួច។ ស្រីៗមានជំងឺទឹកនោមផ្អែមពេលពពោះ ចាំបាច់ត្រូវចៀសឆ្ងាយពីអាហារផ្អែមខ្លាំងតាមដែលអាចធ្វើទៅបាន ពិសេសអាហារដែលរៀបរាប់ខាងក្រោមនេះ៖
– នំខេក
– នំឃុកឃី
– ស្ករគ្រាប់
– បង្អែម
– នំដុតផ្អែម
– ទឹកក្រូច
– ការ៉េម
– ទឹកផ្លៃឈើស្រស់មានបន្ថែមជាតិស្ករ។
ស្រីៗមានបញ្ហាទឹកនោមផ្អែមពេលពពោះ អាចរីករាយជាមួយអាហារជាច្រើនក្រៅពីនេះបាន ពិសេសទឹកដោះគោ និងផ្លែឈើ ប៉ុន្តែញ៉ាំក្នុងកម្រិតសមល្មមបានហើយ បើទោះជាអាហារទាំងនេះ ផ្ទុកទៅដោយស្ករធម្មជាតិក្តី។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ?
- ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ
- ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ
- ស្រីៗពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?
២- អាហារធ្វើពីម្សៅ (Starchy foods)
អាហារធ្វើពីម្សៅ (Starchy foods) ជាពពួកអាហារសម្បូរទៅដោយកាបូអ៊ីដ្រាត និងអាចប៉ះពាល់ផ្ទាល់ទៅដល់ជាតិស្ករក្នុងឈាមរបស់យើងបាន។ ដូចអ្វីសំខាន់បំផុត ត្រូវញ៉ាំអាហារទាំងនេះក្នុងកម្រិតតិចតួចបានហើយ ខណៈវិធីសាស្ត្រការពារជំងឺទឹកនោមផ្អែមពេលពពោះល្អបំផុត ត្រូវចៀសវាស និងញ៉ាំអាហារខាងក្រោមនេះឲ្យមានកម្រិតត្រឹមត្រូវ៖
– ដំឡូងបារាំង
– នំបុ័ង
– បាយស
– ប៉ាស្តា
លើសពីនេះ ទោះជាគ្រាប់ធញ្ញជាតិ ដូចជាប៉ាស្តា ស្រូវសាលី អង្កសម្រូប និងអាហារូបត្ថម្ភជាច្រើនផ្សេងទៀត សុទ្ធតែល្អសម្រាប់សុខភាពទូទៅ ក៏វានៅតែមានកាបូអ៊ីដ្រាតខ្ពស់។ ល្អបំផុត ត្រូវញ៉ាំអាហារទាំងអស់ក្នុងកម្រិតល្មមបានហើយ។
៣- អាហារមានលាក់ជាតិស្ករ និងកាបូអ៊ីដ្រាត
អាហារ និងភេសជ្ជៈមួយចំនួន មិនមែនជាប្រភពនៃជាតិស្ករ ឬកាបូអ៊ីដ្រាតក្តី ប៉ុន្តែអាហារទាំងនេះ នៅតាមអាហារមានផ្ទុកជាតិស្ករ ដែលកាន់តែមានហានិភ័យខ្ពស់ប៉ះពាល់ដល់សុខភាពទាំងម៉ាក់ៗ និងអូនៗក្នុងផ្ទៃ ខណៈអាហារទាំងនោះមានដូចជា៖
– អាហារកែច្នៃកម្រិតខ្ពស់
– អាហារ Fast Foods
– ជាតិអាល់កុល។
ត្រូវចាំថា ការកម្រិតជាតិស្ករឲ្យបានត្រឹមត្រូវអំឡុងពេលពពោះ ជារឿងចាំបាច់សម្រាប់ម៉ាក់ៗទាំងអស់ត្រូវធ្វើ ព្រោះជំងឺទឹកនោមផ្អែមពេលពពោះ មិនត្រឹមតែកើតមានអំឡុងពេលពពោះនោះទេ វាអាចវិវត្តទៅជាទឹកនោមផ្អែមប្រភេទ ២ ក្រោយគ្នាយើងសម្រាល ខណៈអូនៗក៏ប្រឈមជំងឺទឹកនោមផ្អែមប្រភេទ ១ (ទឹកនោមផ្អែមពីកំណើត) និងបញ្ហាសុខភាពជាច្រើនទៀត។ ពិភាក្សាជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ បើសិនជាសង្ស័យថាយើងមានកើតជំងឺទឹកនោមផ្អែមពេលពពោះ។
[embed-health-tool-ovulation]