ក្រោយសម្រាលកូន ស្ត្រីត្រូវញ៉ាំអីខ្លះ ទើបមិនស្លេកស្លាំង សម្បូរទឹកដោះឲ្យកូនម៉ឹម? (វីដេអូ)
ស្ត្រីសម្រាលកូនរួច ត្រូវការជីវជាតិបំប៉នច្រើនដូចពេលមានផ្ទៃពោះដែរ ដោយហេតុថាម្តាយត្រូវផលិតទឹកដោះឲ្យកូនបៅ ដើម្បីកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ លូតលាស់បានល្អ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត។
