backup og meta

លាបឡេច្រើន សម្រាលកូនដោយវះកាត់ មិនអាចដេរបាន (វីដេអូ)

លាបឡេច្រើន សម្រាលកូនដោយវះកាត់ មិនអាចដេរបាន (វីដេអូ)

កន្លង​​បងប្អូន​នារី​ៗ​យើងពិតជា​ធ្លាប់​ឮ​ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​ស្ត្រី​មាន​ផ្ទៃ​ពោះ ក្រោយ​សម្រាលវះកាត់​ហើយ​បែរជា​មិន​អាច​ដេរ​ភ្ជាប់​ពោះវិញ​បាន​ទេ។

បញ្ហា​ដែល​បាន​លើក​ឡើង​នេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ក៏​ធ្លាប់​បាន​ឮ​គេ​និយាយ​មក​ត​ៗ​គ្នា​ជា​យូរ​ឆ្នាំ​មក​ហើយ​ដែរ។ ប៉ុន្តែ​សម្រាប់​ជន​រងគ្រោះ​នៃ​រឿង​នេះ​ពិតប្រាកដ គឺ​គ្មាន​នោះ​ទេ ហើយ​នោះ​គ្រាន់តែ​ជា​ការ​និយាយ​ត​គ្នា​គ្មាន​ការ​ពិត​ឡើយ។ លាប​ឡេ​គ្រាន់តែ​អាចជាកត្តាប្រឈមប៉ុណ្ណោះ។

ការ​លាប​ឡេ​មិន​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ពុក​ផុយ​ដូច​ក្រដាស ឬ​សាច់​សត្វ​ដែល​ស្លាប់​យូរហើយបាន​​នោះ​ទេ។ កត្តា​ដែល​នាំឲ្យ​ស្បែក​ដេរ​មិន​បាន​ក្រោយ​សម្រាល​ដោយ​វះកាត់ មិន​អាចទៅ​រួច​ទៀត ព្រោះ​ស្បែក​យើង​មាន​ជីវិត​ សរសៃ​ឈាម​រត់​ខ្វាត់ខ្វែង​ដែល​ដឹកនាំ​សារធាតុចិញ្ចឹមទៅ​ចិញ្ចឹម​គ្រប់​កន្លែង មិន​អាច​ព្រោះតែ​ឡេ​អាច​បំផ្លាញ​ស្បែក​បាន​ដូច​ទឹក​អាស៊ីដ​ឡើយ។

ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បន្ថែម​ទៀត​ថា ការ​ដេរ​មិន​ជាប់​កន្លែង​វះកាត់​នោះ លើកលែង​តែ​តំបន់​នោះ​មាន​ការ​ឆ្លង​រោគ​ទើប​ការ​ដេរ​ផុយ ឬ​ពិបាក​​ដេរ។ ក្រោយ​ពេល​បង្ក​រោគ​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​ចូល​ចរន្ត​ឈាម នោះ​ម៉ាក់​ៗ​អាច​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។

បើ​ទោះ​ជា​ការ​លាប​ឡេ​មិន​មែន​ជា​មូលហេតុ​មែន តែ​វេជ្ជបណ្ឌិត​រូប​នោះ​មិន​ណែនាំ​ឲ្យ​ស្ត្រី​លាប​ឡេ​ដែល​លាយ​មាន​ជាតិ​កាត់​ច្រើន​ឡើយ ទាំង​ពេល​មាន​ផ្ទៃពោះ និង​មិន​មាន​ផ្ទៃ​ពោះ ព្រោះ​វា​ប៉ះពាល់​ដល់​ស្បែក និង​សុខភាព​ទូទៅ​នៅ​ថ្ងៃ​ខាង​មុខ។

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

05/05/2022

អត្ថបទ​ដោយ ចាន់ វុត្ថា

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ចាន់ វុត្ថា


អត្ថបទពាក់ព័ន្ធ

លាប​ម្សៅ ឬ​ឡេ​លាយ ស​លឿន​ដូច​ចិត្ត តែ​មាន​ផល​ប៉ះពាល់​ច្រើន​ណាស់​ (វីដេអូ)

រវាងឡេ និងម្សៅ គួរលាបមួយណា ទើបល្អចំពោះកូន?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ ចាន់ វុត្ថា · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម