សុខភាពផ្លូវចិត្តអ្នកម្ដាយ

សុខភាពផ្លូវចិត្ត - បញ្ហា​ផ្លូវចិត្ត​ក៏​ជា​រឿង​សំខាន់​ដែល​ម្ដាយ និង​​ម៉ាក់ៗ គ្រប់រូប​គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ថែទាំ​ផ្លូវ​ចិត្ត ​ឲ្យ​បាន​ល្អ​បំផុត ដូច​ទៅ​នឹង​​សុខភាពរាងកាយ ឬ​សម្រស់​អ៊ីចឹង​ដែរ

ចំណេះដឹងទូទៅ

សុខភាពផ្លូវចិត្តអ្នកម្ដាយ

៣ វិធីជួយម៉ាក់ៗដោះស្រាយបញ្ហាស្ត្រេសក្រោយសម្រាល

ការស្វាគមន៍សមាជិកថ្មីចូលក្នុងគ្រួសារ គឺជាបទពិសោធន៍ដ៏រីករាយបំផុតមួយក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ប៉ុន្តែក៏អាចជាភាពតានតឹងបំផុតមួយផងដែរ។ មានម៉ាក់ៗជាច្រើនជួបបញ្ហាស្ត្រេស​ក្រោយសម្រាលកូនរួច ពិសេសគឺស្ត្រីដែលក្លាយជាម៉ាក់ៗថ្មីថ្មោង ហើយម្ដាយម្នាក់ក្នុងចំណោមប្រាំបីនាក់ជួបបញ្ហាបាក់ទឹកចិត្តក្រោយសម្រាល។ តិចនិកដោះស្រាយស្ត្រេសក្រោយសម្រាល ១. មើលថែខ្លួនឯង ទោះជារវល់មើលថែកូនប៉ុណ្ណាក៏ដោយ ក៏ម៉ាក់ៗមិនត្រូវភ្លេចថែទាំខ្លួនឯងឲ្យបានល្អដែរ។ ដើម្បីជាជំនួយដល់ម៉ាក់ៗគ្រប់រូប ពេលមើលថែខ្លួន អាចគិតដល់ និងអនុវត្តតាមគន្លឹះសំខាន់ៗមួយចំនួន។ គេងឲ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថា ម៉ាក់ៗសម្រាកបានគ្រប់គ្រាន់ ព្រោះពេលដែលយើងអស់កម្លាំង យើងនឹងគិតមិនបានល្អ ជាហេតុអាចធ្វើឲ្យអារម្មណ៍មិនល្អ។ ញ៉ាំអាហារល្អចំពោះសុខភាព៖ ការញ៉ាំអាហារដែលល្អសម្រាប់ម៉ាក់ៗនឹងជួយឲ្យជាសះស្បើយពីការឈឺចាប់ផ្សេងៗបន្ទាប់ពីសម្រាលបានលឿន ហើយសារធាតុចិញ្ចឹមបានពីអាហារកាន់តែសំខាន់ចំពោះកូន បើសិនជាម៉ាក់ៗបំបៅដោះកូនផងនោះ។ អាស៊ីដខ្លាញ់អូមេហ្គា ៣ ឬ DHA៖ ខ្លាញ់ត្រីត្រូវបានគេដឹងថាអាចកាត់បន្ថយការថប់អារម្មណ៍ និងធ្លាក់ទឹកចិត្តចំពោះម៉ាក់ៗថ្មីថ្មោងបាន។ ហាត់ប្រាណ៖ លំហាត់ប្រាណនឹងធ្វើឲ្យអារម្មណ៍របស់ម៉ាក់ៗបានប្រសើរឡើង និងជួយឲ្យរាងកាយឆាប់រឹងមាំឡើងវិញបន្ទាប់ពីសម្រាលកូនរួច។ សម្រាកកាយខ្លះ៖ ម៉ាក់ៗគួរចំណាយពេលខ្លះនៅឆ្ងាយពីកូន ដោយទុកឲ្យដៃគូ ឬសមាជិកគ្រួសារផ្សេង មើលថែទាំកូនមួយរយៈពេលខ្លីសិន ដើម្បីឲ្យម៉ាក់ៗមានពេលសម្រាប់ខ្លួនឯង និងសម្រួលដល់អារម្មណ៍ដែលតានតឹងក្រោយចំណាយពេលមួយថ្ងៃមើលថែកូន។ រក្សាទំនាក់ទំនងល្អ៖ ម៉ាក់ៗគួរចំណាយពេលខ្លះប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេងទៀតក្រៅតែពីកូនដូចជា និយាយលេងជាមួយស្វាមី ឬមិត្តភ័ក្ដិ ដែលការណ៍នេះនឹងជួយម៉ាក់រក្សាទំនាក់ទំនង និងមានអារម្មណ៍មិនឯកោ។ ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់៖ ម៉ាក់ៗត្រូវព្យាយាមញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបានច្រើនក្នុងមួយថ្ងៃៗ ដើម្បីកុំឲ្យរាងកាយខ្វះជាតិទឹក។ លេងជាមួយកូន៖ ការលេងជាមួយកូន បូករួមនឹងសំណើច ព្រមទាំងសម្រាកខ្លះ ពេលកូនគេង ក៏ជាវីធីល្អជួយដល់អារម្មណ៍ម៉ាក់ៗដែរ។ ជីវិតថ្មីជាមួយទារកទាមទារឲ្យមានការលេងសើចសប្បាយច្រើន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ស្វែងរក សុខភាពផ្លូវចិត្តអ្នកម្ដាយ

សុខភាពផ្លូវចិត្តអ្នកម្ដាយ

ប្តី​ល្អ​ត្រូវ​ប្រយ័ត្ន! ប្រពន្ធ​អាចកើត​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល

សម្រាល​បាន​បេប៊ី​គួរ​ឲ្យស្រលាញ់ អាច​ជា​ពេល​វេលា​សប្បាយ​ចិត្ត​បំផុត​ក្នុង​ជីវិត​គ្រួសារ។ ប៉ុន្តែ​ដោយសារ​ស្រីៗ​ឆាប់​មាន​អារម្មណ៍​តូចចិត្ត​តូច​ថ្លើម​ជាង​ប្រុសៗ គឺ​អាចធ្លាក់​ក្នុង​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន ដែល​ពាក្យ​បច្ចេកទេស​ហៅ​ថា Baby Blue។ កត្តា​នេះ​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ប៉ាៗ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍ ឆាប់​ខឹង ឆេវឆាវ អស់​កម្លាំង និង​ព្រួយ​បារម្ភ​ច្រើន ដោយសារ​បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ ក្រោយ​ពេល​សម្រាល។ “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ពី​អាការៈ​ខ្លះ​នៃ​ជំងឺ​បាក់​ទឹក​ចិត្ត ដែល​ស្រីៗ​គ្នា​យើង ក៏​ដូច​ជា​ប៉ាៗ គួរ​តែ​ដឹង​ក្រោយ​ម៉ាក់ៗ​សម្រាល​បេប៊ី រួច។ ១- រោគសញ្ញាទូទៅ - ឧស្សាហ៍​មាន​អារម្មណ៍​ខូចចិត្ត - លែងចាប់អារម្មណ៍អ្វីៗជុំវិញ - មិនមានអារម្មណ៍រំជួលចិត្តលើអ្វីធ្លាប់ចូលចិត្ត - ឆាប់ហត់ និង​គ្មាន​កម្លាំង​ធ្វើ​ការងារ មើល​ថែកូនៗ - គេង​មិន​សូវ​លក់​ពេល​យប់ - ពិបាក​សម្រេច​ចិត្ត ចូល​ចិត្តធ្វើការងារ​ងាយៗ - លែង​ឃ្លាន​នំចំណីធ្លាប់​ចូលចិត្ត - ឃ្លាន​គ្រប់​យ៉ាងមិន​ចេះ​ឆ្អែត - ច្របូក​ច្របល់ ឆាប់ខឹង ឬ​សោកស្ដាយ - បន្ទោស​ខ្លួនឯង - មិន​អើពើ ឬ​យកចិត្ត​ទុក​ដាក់​លើ​កូន - មិន​ចាប់​អារម្មណ៍ប្តី - ចង់​សម្លាប់ខ្លួន ឬ​ធ្វើ​បាប​កូន (ពេលខ្លះ)។ បាក់​ទឹកចិត្ត​ក្រោយ​សម្រាល​អាច​កើត​ឡើង​មាន​លក្ខណៈយឺត និង​ពេលខ្លះ​ពិបាក​ធ្វើ​រោគ​វិនិច្ឆ័យ។ បើ​គ្នា​យើង​សង្កេត​ឃើញ​រោគ​សញ្ញា​បាក់ទឹកចិត្ត​ក្រោយ​ពេល​សម្រាល ឆាប់​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ទាន់​ពេល។ [embed-health-tool-due-date] ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២- អាការៈធ្ងន់ធ្ងរក្រោយកើតជំងឺបាក់ទឹកចិត្ត - ឧស្សាហ៍​យំ​គ្មាន​មូលហេតុ - មិន​ចង់​មើលថែកូន ឬ​គ្រាន់​តែ​មើល​បង្គ្រប់កិច្ច - មិន​ចង់​ជួប […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ