ងូតទឹក ក្រោយញ៉ាំបាយ ឬញ៉ាំអាហារ រួចភ្លាមៗ ជារឿងមិនល្អមួយ។ មិនល្អនោះ ត្រង់អ្នកជំនាញបានលើកឡើងថា នឹងអាចបង្អាក់ដំណើរចរន្តឈាម ហើយបើចរន្តឈាមដើរមិនល្អទេនោះ ការរំលាយអាហារក៏មានបញ្ហាទៅតាមនោះដែរ ដែលបង្កឱ្យមានបញ្ហាដូចជា ហត់អស់កម្លាំង ឆ្អល់ពោះ ទល់លាមក និងរកក្អួតជាដើម។
អត្ថបទគួរអាន៖
- ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី?
- ក្រៅពីក្រូច បន្លែ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ
អ្នកជំនាញជាច្រើន បានពន្យល់ថា ចរន្តចលនាឈាម មាននាទីមួយដែលទទួលខុសត្រូវលើការរំលាយអាហារ។ ដោយឡែក នៅពេលដែលយើងងូតទឹកភ្លាមក្រោយញ៉ាំបាយរួច នោះថាមពលចរន្តឈាមដែលត្រូវប្រើសម្រាប់ការរំលាយអាហារ និងបែរត្រឡប់តម្រង់ទៅស្បែកវិញ ដើម្បីរក្សាសីតណ្ហភាពក្នុងរាងកាយនៅពេលដែលយើងងូតទឹក។ ហេតុនេះហើយ នឹងធ្វើឱ្យដំណើររំលាយអាហារក្នុងរាងកាយយើង មានភាពយឺតយ៉ាវ។
អត្ថបទពាក់ព័ន្ធ៖
- សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន?
- ចាស់ៗថាងូតទឹកយប់ធ្វើឲ្យកូនថ្លោស តែពេទ្យថាមិនមែនទេ
- ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក
យ៉ាងណាមិញ អ្នកជំនាញផ្នែកសុខភាពជាច្រើនក៏បានលើកឡើងពីរយៈពេលដែលយើងអាចងូតទឹក ប្រសិនបើចាំបាច់ ឬដើម្បីឱ្យរាងកាយស្រស់ស្រាយឡើងវិញ នោះគឺអាស្រ័យតាមអាហារ ដែលយើងបានទទួលទាន ថាតើច្រើន ឬតិច ដែលការរំលាយអាហារ លឿន ឬយឺតអាស្រ័យទៅតាមនោះដែរ។ ដូចនេះ អ្នកជំនាញបាន បញ្ជាក់ពីពេលសមស្របនោះគឺ ពី៣៥នាទី ក្រោយបាយរួច ឬទៅដល់ ២ម៉ោង ក្រោយបាយ ដែលជាពេលសមគួរ ក្រោយដំណើរបំបែកអាហាររួចរាល់ ហើយយើងអាចងូតទឹកដោយទទួលបានភាពស្រស់ស្រាយឡើងវិញ៕
អត្ថបទពាក់ព័ន្ធ៖
- ដេកត្រាំទឹកក្តៅឧណ្ហៗជាមួយគ្រឿងផ្សំទាំងនេះ ជួយឲ្យអារម្មណ៍ល្អ និងស្បែកស្រស់ថ្លា
- ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ
- អាហារមិនល្អ ស្ថិតក្នុងចំណោមករណីធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលើពិភពលោក
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-ovulation]