backup og meta

តិចនិក ៥យ៉ាង ជួយម៉ាក់ៗកាត់បន្ថយ​ស្ត្រេសពេលពពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

    តិចនិក ៥យ៉ាង ជួយម៉ាក់ៗកាត់បន្ថយ​ស្ត្រេសពេលពពោះ

    ស្ត្រេស​ពេល​ពពោះ ស្រីៗ​យើង​ពិតជា​ចៀស​មិន​ផុត​នោះ​ទេ ដែល​នេះ​កើត​ឡើង​ដោយសារ​តែ​យើង​ប្រែ​ប្រួល​រាង​កាយ និង​អ័រម៉ូន​ ហើយ​បើ​យើង​ស្រ្តេស​ម្ដង​ម្កាល​មិន​ជា​ថ្វី​នោះ​ទេ តែ​ថា​បើ​ស្ត្រេស​យូរ​ពេក​អាច​បង្ក​ផល​ប៉ះពាល់​ទាំង​សុខ​ភាព​ម៉ាក់ៗ និង​កូន​​ក្នុង​ផ្ទៃទៀត​ផង​។​

    អត្ថបទ Hellokrupet មុន​ៗ​បាន​និយាយ​ច្រើន​ហើយ​​ពី​មូល​ហេតុ​ស្រីៗ​យើង​កើត​ស្រ្តេស​ពេល​ពោះ និង​ផល​ប៉ះពាល់​ដល់​កូន​ ហើយ​ពេល​នេះ​នឹង​ប្រាប់​ម៉ាក់ៗ​ថា​ត្រូវ​ដោះ​ស្រាយ​បែប​ណា​បើ​យើង​មាន​ស្ត្រេស​ពេល​ពពោះ​វិញ​ម្ដង។​

    . ផ្ដោត​អារម្មណ៍​លើ​កូន​ជា​សំខាន់​

    វា​ជា​ការ​ល្អ​ណាស់​បើ​ម៉ាក់ៗ​អាច​បង្វែរ​អារម្មណ៍​ខ្វល់​ខ្វាយ​ពី​រឿង​ផ្សេង មក​គិត​ដល់​កូន​ក្នុង​ផ្ទៃ​យើង​ឲ្យ​បាន​ច្រើន​វិញ​នោះ។ កុំ​ខ្វល់​រឿង​ផ្សេង​ច្រើនពេក ងាក​មក​កូន​​ក្នុង​ផ្ទៃ​វិញ ម៉ាក់ៗ​ដឹង​ទេ​ចាប់ពី​សប្ដាហ៍​ទី​២៣​នៃ​ការ​ពពោះ​ទៅ​អូនៗ​អាច​ស្តាប់ ​ឮ​ម៉ាក់ៗ​និយាយ​ហើយ។ ដូច​នេះ នៅ​ចាំ​អី​ទៀត ម៉ាក់​គួរ​កុំ​គិត​ច្រើន​រឿង​រ៉ាវ​ដែល​ធ្វើ​ឲ្យ​យើង​ខ្វល់​ចិត្ត ងាក​មក​និយាយ​លេង​ជាមួយ​កូន​ក្នុង​ផ្ទៃ ឬ​អាន​សៀវ​ភៅ​ឲ្យ​អូន​ស្ដាប់​ក៏​បាន។​ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ស្រីៗ​យើង​គិត​រឿង​វិជ្ជមាន​ពេល​មាន​ផ្ទៃ​ពោះ​បាន​​កាន់តែ​ច្រើន។

    . សម្រាក និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

    ក្នុង​អំឡុង​ពេល​ពពោះ​នេះ ម៉ាក់ៗ​ត្រូវ​ចេះ​សង្កេត​ពី​ខ្លួន​យើង​ឲ្យ​បាន​ច្រើន បើ​យើង​មាន​អារម្មណ៍​ថា​អស់​កម្លាំង ទៅ​សម្រាក​បន្តិច​ទៅ អាច​គេង​មួយ​ភ្លែត ឬ​បើ​ពេល​យប់​ត្រូវ​ឆាប់​ចូល​គេង​។ ការ​គេង​បាន​គ្រប់​គ្រាន់​ជា​រឿង​សំខាន់​ណាស់​ក្នុង​អំឡុង​ពេល​នេះ​ មិន​ថា​ចំពោះ​សុខ​ភាព​ផ្លូវកាយ ឬ​ចិត្ត​នោះ​ទេ។ បើ​យើង​មាន​ការងារ​ផ្ទះ​ច្រើន យើង​គួរ​ស្នើ​ដៃគូ​ឲ្យ​ជួយ​រំលែក​ខ្លះ ដើម្បី​យើង​មាន​ពេល​ខ្លះ​បាន​សម្រាក​។

    ហាត់ប្រាណពេលពពោះ

    . ចេះ​ស្វែង​រក​ជំនួយ

    បើ​យើង​មាន​កង្វល់​ច្រើន​ជាមួយ​នឹង​សុខភាព​កូ​ន​ក្នុង​ផ្ទៃ ឬ​បញ្ហា​សុខ​ភាព​ផ្ទាល់​ខ្លួន កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ពេល​ណា​យើង​និយាយ​បញ្ហា​ ឬ​កង្វល់​នានា​ចេញ​មក​កាន់តែ​ច្រើន យើង​នឹង​ទទួល​បាន​ការ​ជ្រោមជ្រែង​កាន់តែ​ច្រើន​ផង​ដែរ​។

    ដូច​គ្នា​ដែរ ក្រៅពី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ យើង​ក៏​គួរ​ប្រាប់​ដៃគូ​យើង​ឲ្យ​បាន​ដឹង​ដូច​គ្នា ពី​អ្វី​ដែល​យើង​កំពុង​បារម្ភ។ ការ​ជជែក​គ្នា នឹង​ធ្វើឲ្យ​អ្នក​ទាំងពីរ​អាច​យល់​ពី​បញ្ហា និង​ក្ដី​កង្វល់​របស់​គ្នា​បាន​កាន់តែ​ច្រើន និង​អា​ច​ដោះ​ស្រាយ ឬរំលែក​ទុក្ខ​គ្នា​បាន​កាន់តែ​ឆាប់។

    . ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព

    រឿង​ដែល​កាន់តែ​សំខាន់​នោះ គឺ​សុខភាព​នេះឯង បើ​យើង​ថែទាំ​សុខភាព​មិន​បាន​ល្អ កូន​​ក្នុង​ផ្ទៃ​ក៏​មាន​បញ្ហា​ទៅ​តាម​ហ្នឹង​ដែរ។ ម៉ាក់ៗ​​ត្រូវ​ព្យាយាម​ញ៉ាំ​អាហារ​សុខភាព ទៅ​តាម​ការ​ណែ​នាំ​របស់​គ្រូ​ពេទ្យ​។ មិន​ត្រឹម​តែ​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខ​ភាព​ទេ ត្រូវ​ញាំ​ឲ្យ​បាន​ទៀង​ទាត់​ផង​ដែរ​។ ដូច​គ្នា​ដែរ កុំ​ភ្លេច​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ គឺ​អាច​ញ៉ាំ​ចន្លោះ​ពី​៦​ទៅ​៨កែវ​ក្នុង​មួយថ្ងៃ​(១កែវប្រហែល​២០០មិល្លីលីត្រ) ដើម្បី​ឲ្យ​រាងកាយ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់។

    . ហាត់ប្រាណ

    ទោះបីជា​យើង​កំពុង​មាន​ផ្ទៃ​ពោះ​ក៏​ដោយ​ការ​ហាត់​ប្រាណ​នៅ​តែ​សំខាន់​ចំពោះ​សុខ​ភាព​ផ្លូវ​កាយ និង​ចិត្ត​របស់​ម៉ាក់ៗ។ ក្នុង​អំឡុង​ពេល​នេះ​ម៉ាក់ៗ​អាច​ដើរ​ហាត់ប្រាណ ឬ​ហាត់​យូហ្កា ជាដើម។ ការ​ហាត់​ប្រាណ​ជួយ​បញ្ចេញ​សារធាតុ​គីមី​ម្យ៉ាង​ធ្វើ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ល្អ ដែល​នេះ​ជា​ការណ៍​សំខាន់​មួយ​សម្រាប់​ម៉ាក់​កាត់​បន្ថយ​ស្រ្តេស​ពេល​ពពោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម