មួយវិញទៀត ក្នុងពេលពពោះ ម៉ាក់ៗអាចជួបបញ្ហាគេងមិនលក់ តែបញ្ហាគេងមិនលក់នេះអាចដោះស្រាយបានជាមួយអាហារសម្រន់ប៉ុន្មាននេះ ស្រួលរំលាយ ជួយម៉ាក់ៗកុំឲ្យឃ្លានពេលយប់ និងជួយឲ្យម៉ាក់ៗគេងលក់ស្រួលផងដែរដូចជា៖
១.Cereal គ្រាប់ធញ្ញជាតិ និងទឹកដោះគោ
ការផ្សំគ្នានៃជាតិកាបូអីដ្រាតកំភ្លិច និងប្រូតេអ៊ីននឹងជួយឲ្យម៉ាក់ៗមានអារម្មណ៍ងងុយគេង។ ចំពោះជម្រើស Cereal ម៉ាក់ៗគួរជ្រើសយក Cereal ណាដែលមានជាតិស្ករតិចជាង១០ក្រាម ព្រោះវាមានសារធាតុចិញ្ចឹមច្រើនគ្រាន់បើ ហើយបើយើងញ៉ាំស្ករច្រើនពេលយប់អាចធ្វើឲ្យយើងពិបាកគេង។
២. នំប៉័ងស្រូវសាឡី ប៊័រសណ្ដែកដី និងផ្លែចេក
ដូចនឹង Cereal គ្រាប់ធញ្ញជាតិ និងទឹកដោះគោដែរ នំបុ័ងស្រូវសាឡីលាបប៊័រសណ្ដែកដី ជាធាតុបន្សំ Combo របស់កាបូអ៊ីដ្រាតកំភ្លិច និងប្រូតេអ៊ីន ដែលជួយដល់ការគេងលក់ស្រួល ពិសេសនៅពេលដែលយើងបន្ថែមចេកប៉ុន្មានចំណិតពីលើទៀតនោះ ម៉ាក់ៗអាចគេងបានស្រួល ព្រោះចេកក៏ជាប្រភពធម្មជាតិមានផ្ទុក Melatonin។