backup og meta

ហេតុអីស្ត្រីពពោះ ចេះតែអស់កម្លាំង ហើយមួម៉ៅខុសធម្មតា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 14, 2020

    ហេតុអីស្ត្រីពពោះ ចេះតែអស់កម្លាំង ហើយមួម៉ៅខុសធម្មតា?

    អំឡុង​ពពោះ ស្ត្រី​ប្រែប្រួល​គ្រប់​យ៉ាង ក្នុង​នោះ​មាន​ទាំង​ការ​ប្រែប្រួល​រាងកាយ របប​អាហារ អារម្មណ៍​ជាដើម។ បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ត្រី​​ផ្ទៃពោះមាន​សុខភាព​ខ្សោយ​ជាង​ស្ត្រី​ធម្មតា ឯ​គ្រាប់​ឈាម​ក៏​ចុះ​ថយ ដោយ​ត្រូវ​បែង​​ចែក​ចំណី​អាហារ​ដែល​ខ្លួន​ញ៉ាំ​ចូល​ ទៅ​ចិញ្ចឹម​​កូន​ក្នុង​ផ្ទៃ។

    លោកវេជ្ជបណ្ឌិតថា អំឡុង​ពេល​ពពោះ​ស្រីៗ​តែង​អស់​កម្លាំង​ខុស​ធម្មតា សុខភាព​ក៏​ខ្សោយ​ដែរ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​ច្រើន ចៀស​វាង​ការ​ធ្វើការ​លើស​កម្លាំង ហើយ​បើ​មាន​អ្នក​ជួយ​ម៉ាស្សា និង​សម្រាល​ការងារ​ខ្លះៗ​កាន់​តែ​ប្រសើរ។

    ចំណែកអាការៈមួរម៉ៅ​ខុស​ធម្មតាវិញ គឺដោយសារអ័រម៉ូន​ប្រែប្រួល ឯ​រាងកាយ​ក៏​ប្រែប្រួល​ដែរ ពិបាក​ទាំង​ការ​គេង ដេក ដើរ ឈរ​អង្គុយ​បែបនេះ​ទើប​ស្ត្រី​ពពោះ​ប្រែប្រួល​អារម្មណ៍ ឆាប់​មួរម៉ៅ​ជាង​ពេល​ធម្មតា។ អំឡុង​ពេល​នេះ​បុរស​ជា​ប្តី​គួរ​តែ​លើក​ចិត្ត​នាង​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ឡើយ បើ​នាង​លើស​លោះ​សម្តី​លើ​នោះ។

    តាម​ការ​ពន្យល់​របស់​លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក អារម្មណ៍​មួម៉ៅ ស្មុគ​ស្មាញ​ពេល​ពពោះ​អាចប៉ះពាល់​ដល់ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ លោកស្រីថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។

    ពពោះស្ត្រេស

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម