backup og meta

ម៉ាក់ៗ មកដឹងមូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺក្បាលក្រោយសម្រាលកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 25, 2021

    ម៉ាក់ៗ មកដឹងមូលហេតុ និងវិធីដោះស្រាយបញ្ហាឈឺក្បាលក្រោយសម្រាលកូន

    បញ្ហា​ឈឺ​ក្បាល ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ ពិសេស​ចំពោះ​ម៉ាក់​ថ្មី​ថ្មោង។ អំឡុង​សម្រាល​កូន​រួច​​ប្រហែល​មួយ​សប្ដាហ៍ ម៉ាក់​ៗ​មួយ​ចំនួន ចាប់​ផ្ដើម​មាន​អាការៈ​ឈឺ​ក្បាល ដែល​អាច​បង្ក​ឡើង​ដោយ​កត្តា​សាមញ្ញ​ធម្មតា តែ​មាន​បញ្ហា​សុខភាព​ខ្លះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ក្រោយ​សម្រាល​បាន​ដូច​គ្នា។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា អាការៈ​ឈឺ​ក្បាល​ក្រោយ​សម្រាល​អាច​កើត​ឡើង​ដោយ​សារ​បម្រែបម្រួល​កម្រិត​អ័រម៉ូន estrogen បន្ទាប់​ពី​ស្ត្រី​ពពោះ​រួច។ នៅ​ក្នុង​ករណី​កម្រ​ខ្លះ ម៉ាក់​ៗ​ថ្មី​ថ្មោង​ឈឺ​ក្បាល​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ក៏​ថា​បាន។ លោក​បន្ត​ថា មួយ​វិញ​ទៀត ក្រោយ​សម្រាល​រួច កម្រិត​អ័រម៉ូន​ estrogen របស់​ស្ត្រី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាហេតុ​ក៏​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ថ្មី​ថ្មោង ងាយ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ក្រោយ​សម្រាល​កូន​ដែរ។

    មូល​ហេតុ​ចម្បង​នៃ​បញ្ហា​ឈឺ​ក្បាល​ក្រោយ​សម្រាល​មាន​ដូច​ជា៖

  • ស្ត្រេស
  • គេង​មិន​គ្រប់​គ្រាន់
  • ហត់ អស់​កម្លាំង
  • ខ្វះ​ជាតិ​ទឹក
  • អ័រម៉ូន ​estrogen ធ្លាក់​ចុះ។
  • មូល​ហេតុ​សុខភាព​ធ្ងន់ធ្ងរ​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​ក្រោយ​សម្រាល៖

    • ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ក្រឡា​ភ្លើង
    • ប្រតិកម្ម​ថ្នាំ​មួយ​ចំនួន
    • ដុះដុំ​សាច់​ខួរ​ក្បាល
    • ឈឺ​ឆ្អឹង​ខ្នង
    • ជំងឺ​រលាក​ស្រោម​ខួរ។

    វេជ្ជបណ្ឌិត​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ករណី ម៉ាក់​ៗ​ឈឺ​ក្បាល​ទាំង​ពេល​សម្រាក​នៅ​មន្ទីរពេទ្យ​នៅ​ឡើយ ក្រុម​គ្រូពេទ្យ​នឹង​ត្រូវ​ធ្វើ CT ស្កេន​MRI ដើម្បី​កំណត់​មូល​ហេតុ​នៃ​ការ​ឈឺ​ក្បាល​ក្រោយ​សម្រាល​ឲ្យ​ប្រាកដ និង​ព្យាបាល​ឲ្យ​បាន​លឿន។ ប៉ុន្តែ បើ​ម៉ាក់​ៗ ឈឺ​ក្បាល​តិច-មធ្យម និង​មិន​មាន​ចេញ​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ទេ​នោះ យើង​អាច​ព្យាបាល​បាន​ដូច​អាការៈ​ឈឺ​ក្បាល​ទូទៅ​ដូចជា៖

    ១. ស្អំ​ទឹក​ក្ដៅ ឬ​ទឹក​កក​​

    ២. គេង ឬ​សម្រាក​ឲ្យ​គ្រប់​គ្រាន់

    ៣. សម្រាក​ក្នុង​បន្ទប់​មាន​ពន្លឺ​តិច និង​ស្ងប់​ស្ងាត់

    ៤. ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​តិច

    ៥. ម៉ាស្សា ឬ​ចាក់​ម្ជុល​វិទ្យាសាស្ត្រ

    ៦. ញ៉ាំ​ទឹក​ឲ្យ​ច្រើន​ៗ

    ៧. ញ៉ាំថ្នាំ​បំបាត់ការឈឺចាប់(ញ៉ាំតិចតួចបាន)។

    បាក់ទឹកចិត្តក្រោយសម្រាល

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jan 25, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម