backup og meta

ផ្លែ​ប៉េងប៉ោះ​ល្អ​ខ្លាំង​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់ៗដឹងឬអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2021

    ផ្លែ​ប៉េងប៉ោះ​ល្អ​ខ្លាំង​សម្រាប់​ស្ត្រី​ពពោះ ម៉ាក់ៗដឹងឬអត់?

    អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​តែងតែ​ត្រូវ​ការ​វីតាមីន​ និង​សារធាតុ​ចិញ្ចឹម​ប្រចាំថ្ងៃ​ច្រើន​ជាង​មុខ​ ដើម្បី​ធានា​ថា​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ និង​រាងកាយ​រឹងមាំ។​ ពិត​ណាស់​ នៅ​ខណៈ​ពេល​ដែល​ទារក​កំពុង​លូតលាស់​ ម៉ាក់​ៗ​​ចាំបាច់​ត្រូវ​ការ​អាហារ​ដែល​មាន​ជីវជាតិ​ល្អ​ៗ​ ​ ហើយ​ផ្លែ​ប៉េងប៉ោះ​គឺ​ជា​អាហារ​សុខភាព​​ដែល​ផ្ដល់​គុណ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ស្ត្រី​ដែល​កំពុង​ពពោះ​។

    វីតាមីន​C និង​ជាតិ​ដែក

    ផ្លែ​ប៉េងប៉ោះ​គឺ​ជា​ប្រភព​នៃ​វីតាមីន​C ដែល​ជា​សារធាតុ​ចិញ្ចឹម​​ដ៏​សំខាន់​មួយ​ ដើម្បី​ឲ្យ​​​ម៉ាក់​ៗ​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​។​ ជាមួយ​គ្នា​នេះ​ដែរ​ វីតាមីន​C ​ក៏​ជួយ​ដល់​ការ​លូតលាស់​ឆ្អឹង​ ធ្មេញ​ និង​​អញ្ចាញ​ធ្មេញ​របស់​ទារក​ថែម​ទៀត​ផង​​។​ វីតាមីន​នេះ​ក៏​ជួយ​ក្នុង​ការ​ស្រូប​យក​ជាតិ​ដែក​ ដែល​​​ស្ត្រី​ពពោះ​ជា​ទូទៅ​មាន​តម្រូវការ​ខ្ពស់​។​ ខណៈ​ពេល​ដែល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​បន្ថែម​ ការ​ញ៉ាំ​ប៉េងប៉ោះ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​C ​អាច​ជួយ​ឲ្យ​រាងកាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​កាន់​តែ​ប្រសើរ​ឡើង​។

    សារធាតុ​Lycopene

    ​​​ផ្លែ​ប៉េងប៉ោះ​​មាន​ផ្ទុក​បរិមាណ​សារធាតុ​ lycopene ខ្ពស់​ ​ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ប្រឆាំង​នឹង​ការ​បំផ្លាញ​កោសិកា​។​ ពិត​ណាស់​ ស្ត្រី​មាន​គភ៌​អាច​ញ៉ាំ​អាហារ​ដែល​ផ្ទុក​សារធាតុ ​lycopene​ បាន​ដោយ​សុវត្ថិភាព ដូច្នេះ​ហើយ​ម៉ាក់​ៗ​អាច​រីករាយ​នឹង​អត្ថប្រយោជន៍​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​​តាម​រយៈ​ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ ដោយ​​​មិន​ចាំបាច់​ប្រើប្រាស់​អាហារ​បំប៉ន​ដែល​ជា​សារធាតុ​ lycopene ​ឡើយ​។

    ប៉េងប៉ោះ២

    តើ​ម៉ាក់​ៗ​គួរ​កាត់​បន្ថយ​ការ​ញ៉ាំ​ប៉េងប៉ោះ​នៅ​ពេល​ណា​?

    ខណៈ​ពេល​ដែល​ប៉េងប៉ោះ​អាច​ផ្ដល់​តម្លៃ​អាហារូបត្ថម្ភ​នៅ​អំឡុង​ពេល​ពពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​ ពួក​​វា​​ក៏​អាច​​បង្ក​ជា​បញ្ហា​​មួយ​ចំនួន​សម្រាប់​ស្ត្រី​ពពោះ​ដូច​គ្នា​។​ នៅ​​អំឡុងពេល​ពពោះ​​ក្រោយ​សប្ដាហ៍ទី​២០​​ ​ការ​ក្រហាយ​ទ្រូង​បាន​ក្លាយ​ជា​កង្វល់​សម្រាប់​ស្ត្រី​ពពោះ​ ដោយ​សារ​តែ​អ័រម៉ូន​ progesterone បន្ធូរ​សន្ទះ​ដែល​បំបែក​បំពង់​អាហារ​ចេញ​ពី​​​ក្រពះ​ និង​​បណ្ដាល​ឲ្យ​ច្រាល​អាស៊ីដ​ ព្រម​ទាំង​មាន​អារម្មណ៍​ក្រហាយ​ទ្រូង​។ អាហារ​ដែល​មាន​ជាតិ​អាស៊ីដ​ដូចជា​ប៉េងប៉ោះ អាច​ធ្វើ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​មួយ​ចំនួន​ ក៏​ដូចជា​ធ្វើ​ឲ្យ​អាការៈ​ក្រហាយ​ទ្រូង​កាន់​តែ​​អាក្រក់​ទៅ​ៗ​។​ នៅ​ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​អាការៈ​ក្រហាយ​ទ្រូង​ អំឡុង​ពេល​ពពោះ​ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​ផ្លែ​ប៉េងប៉ោះ​ ព្រម​ទាំង​អាហារ​មួយ​ចំនួន​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ​ពោះ​វៀន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម