ក្រោយពីដឹងថាកូនចាប់កំណើតមកភ្លាម ម៉ាក់ៗពិតជាចង់ឲ្យកូនមានសុខភាពល្អ ហើយក្រៅពីសុខភាពយើងពិតជាចង់ដឹងពីភេទកូនដូចគ្នា។
ក្រោយពីដឹងថាកូនចាប់កំណើតមកភ្លាម ម៉ាក់ៗពិតជាចង់ឲ្យកូនមានសុខភាពល្អ ហើយក្រៅពីសុខភាពយើងពិតជាចង់ដឹងពីភេទកូនដូចគ្នា។

សាស្ត្រាចារ្យផ្នែកសម្ភពរោគស្ត្រី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល គាន់ អូន បានឲ្យដឹងថា ចាប់ពីសប្ដាហ៍ទី ១០ ទៅប្រព័ន្ធប្រសាទ ពោះវៀនរបស់គភ៌អាចស្រូបយកសារធាតុគ្លុយកូសបញ្ជូនទៅខួរក្បាលបានហើយ។ ក្រៅពីនោះម្រាម និងក្រចកដៃជើងចាប់ផ្ដើមដុះមកដែរ ហើយគេក៏ខំចេះប្រឹងបឺតជញ្ជក់ស្រូបយកជាតិអាហារដែរ។ ប៉ុន្តែនៅមិនទាន់អាចកំណត់ភេទកូនបានឡើយ ព្រោះមិនទាន់ចេញជារូបរាងគភ៌ពេញលេញ។
ចូលមកដល់សប្ដាហ៍ទី ១១ ទារកនៅក្នុងផ្ទៃវិវត្តថ្លើម និងចាប់ផ្ដើមបង្កើតកោសិកាឈាមក្រហម ព្រមទាំងទងផ្ចិតក៏ដុះប៉ះចូលគ្នាជាមួយសុកម្ដាយ ហើយប្រដាប់ភេទមិនទាន់លូតលាស់នៅឡើយទេ។ ក្រលៀនក៏ចាប់ផ្ដើមបំពេញមុខងារ ហើយទឹកនោមក៏ចាប់ផ្ដើមមានដែរ។ រីឯទម្រង់មុខផ្គុំចេញមានជាចង្ការ ថ្ពាល់ និងថ្ងាស។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត បានឲ្យដឹងថា ទាល់តែចាប់ពីសប្ដាហ៍ទី១២ ទៅទើបយើងមើលដឹងច្បាស់ហើយថាកូនយើងជាប្រុស ឬស្រី ដែលនេះជិតឈានដល់បំណាច់ត្រីមាសទី១ ទៅហើយ។ ក្នុងស្ថានភាពនេះហើយ ម៉ាក់ៗខ្លះនៅមានអាការៈចាញ់ក្អួត និងចាញ់ក្លិនផ្សេងៗនៅឡើយ តែម៉ាក់ខ្លះក៏អាចញ៉ាំចំណីអាហារផ្សេងៗ ដែលអាចជួយឲ្យមានកម្លាំងឡើងវិញផងដែរ។ ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់មែតបានបន្ថែមទៀតថា ទារកក្នុងផ្ទៃ លែងជាអំប្រ៊ីយ៉ុងទៀតហើយ កូនបានក្លាយជាគភ៌ពេញលេញហើយនៅសប្ដាហ៍ទី១២ នេះ។ នៅវ័យនេះទារកមានប្រវែង ចាប់ពី ៥,៤ ទៅ ៨ សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ១៤ ក្រាម។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
06/11/2020
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ