backup og meta

ជំងឺធាត់ អាចបង្ក​មហារីក ៤​ប្រភេទ ធ្ងន់ជាងបារីទៅទៀត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 04, 2019

    ជំងឺធាត់ អាចបង្ក​មហារីក ៤​ប្រភេទ ធ្ងន់ជាងបារីទៅទៀត

    ដោយសារ​ទម្លាប់​រស់នៅ របប​អាហារ និង​ខ្វះពេល​ហាត់ប្រាណ​ទៀតនោះ បច្ចុប្បន្ននេះ សម្បូរ​អ្នក​លើស​ទម្ងន់ និង​ជំងឺធាត់​ជាច្រើន ហើយ​រឿងធាត់ សម្បូរ​ជាតិខ្លាញ់​ក្នុង​រាងកាយនេះ មិនសូវ​ល្អ​សម្រាប់​សុខភាព​នោះទេ។ នៅអង់គ្លេស ពេលនេះ ជំងឺធាត់ ខ្លាំងជាង​ការជក់​បារីទៀត ក្នុង​ការបង្ក​ជំងឺ​មហារីក ៤ប្រភេទ។

    វិទ្យាស្ថានស្រាវជ្រាវ​មហារីក​របស់​ចក្រភព​អង់គ្លេស ប្រកាស​ថា មហារីក​ពោះវៀន តំរងនោម ក្រពេញ​អូវ៉ែ និង​ថ្លើម បណ្ដាលមកពី​ការលើសទម្ងន់ ជាង​ការ​ជក់បារីទៅទៀត។ មនុស្ស​រាប់លាន​នាក់ ប្រឈម​នឹង​មហារីក ដោយសារ​ទម្ងន់​របស់​ពួកគេ។

    របាយការណ៍​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក បង្ហាញ​ថា៖

    • មហារីក​ពោះវៀន កើតឡើង​សរុប ៤២.០០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺ​ធាត់ ៤.៨០០​ករណី និង​ដោយ​ការជក់​បារី ២.៩០០​ករណី
    • មហារីក​តំរងនោម កើតឡើង​សរុប ១២.៩០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺធាត់ ២.៩០០ និង​ដោយ​ការ​ជក់បារី ១.៦០០​ករណី
    • មហារីក​ថ្លើម កើតឡើង​សរុប ៥.៩០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺ​ធាត់ ១.៣០០​ករណី និង​ដោយ​ការជក់បារី ១.២០០​ករណី
    • មហារីក​ក្រពេញ​អូវ៉ែ កើតឡើង​សរុប ៧.៥០០​ករណី/ឆ្នាំ បង្ក​ដោយ​លើសទម្ងន់ និង​ជំងឺធាត់ ៤៩០​ករណី និង​ការជក់​បារី ២៥​ករណី

    តាមពិតទៅ ការជក់បារី នៅតែ​ជាមួលហេតុ​ទី១ បង្កជំងឺ​មហារីក ដោយមាន​ប្រមាណ ៥៤.៣០០ករណី/ឆ្នាំ ហើយ​ជំងឺធាត់ ជាមូលហេតុ​លំដាប់​ទី២ បង្ក​ជំងឺនេះ ២២.៨០០​ករណី/ឆ្នាំ។ ប៉ុន្ដែ​សម្រាប់​ជំងឺមហារីក ៤​ប្រភេទ ខាងលើ ជំងឺធាត់ ជាមូលហេតុ​ទី១ ខ្លាំងជាង​ការជក់បារី​ទៅទៀត។

    យោងតាម​វិទ្យាស្ថានដដែលនេះ ជំងឺធាត់ ឬ​ការលើស​ទម្ងន់ បង្ក​មហារីក ១៣​ប្រភេទផ្សេងទៀត ដូចជា មហារីក​សុដន់ (ក្រោយ​ស្ត្រីអស់​រដូវ) មហារីក​ពោះវៀន មហារីក​លំពែង មហារីក​បំពង់អាហារ មហារីក​សួត មហារីក​តំរងនោម មហារីក​កក្រពះ មហារីក​ថង់ទឹកប្រមាត់ មហារីក​ស្បូន មហារីក​ក្រពេញអូវ៉ែ មហារីក​ឈាម (Multiple Myeloma) មហារីក​ក្រពេញ​ទីរ៉ូអ៊ីត និង​មហារីក​ខួរក្បាល (Meningioma)។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម