យើងដឹងហើយថាពេលដែលអាយុកាន់តែច្រើន រាងកាយ និងដំណើរការខួរក្បាលក៏ថយចុះតាមហ្នឹងដែរ។ នៅពេលនោះនឹងធ្វើឲ្យយើងមានការលំបាកក្នុងការផ្ចង់អារម្មណ៍ធ្វើការផ្សេងៗ ប៉ុន្តែបញ្ហាអាចដោះស្រាយបានដោយបន្ថែមអាហារ និងភេសជ្ជៈប៉ុន្មានប្រភេទនេះទៅក្នុងរបបអាហារប្រចាំថ្ងៃ។
១. ជាតិកាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនមាននៅក្នុងកាហ្វេ និងសូកូឡា អាចផ្តល់ថាមពលដល់យើង និងធ្វើឲ្យងាយស្រួលក្នុងការផ្ចង់អារម្មណ៍។ ជាតិកាហ្វេអ៊ីនជួយដាស់ស្មារតីទោះបីក្នុងរយៈពេលខ្លីក៏ដោយ។ គួរបញ្ជាក់ផងដែរថាការញ៉ាំជាតិកាហ្វេអ៊ីនច្រើនអាចធ្វើឲ្យអ្នករសាប់រសល់ និងមិនស្រួលខ្លួន។
e=”font-size: medium;”>អត្ថបទពាក់ព័ន្ធ៖
- “កាហ្វេ’ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ តោះ! ទៅថ្លឹងថ្លែងទាំងអស់គ្នា គួរផឹកទៀតអត់?
- ស្មុគស្មាញ មិនសប្បាយចិត្ត ញ៉ាំអាហារបីមុខនេះ រីករាយវិញហើយ!
- ផឹកកាហ្វេរាល់ថ្ងៃ មានដឹងអត់ ញ៉ាំប៉ុន្មានទើបមិនប៉ះពាល់សុខភាព?
២. ជាតិស្ករ
ជាតិស្ករដែលអាចជំនួយដល់ខួរក្បាលបានគឺ glucoseដែលរាងកាយចម្រាញ់ចេញពីអាហារ។ ហេតុនេះហើយទឹកក្រូចស្រស់ ឬទឹកផ្លែឈើស្រស់មួយកែវអាចជំរុញដល់ការចងចាំ ការគិត និងសមត្ថភាពផ្លូវចិត្តផ្សេងៗក្នុងរយៈពេលខ្លីបាន។ ប៉ុន្តែបើញ៉ាំច្រើន អាចធ្វើឲ្យការចងចាំថយចុះ ជាពិសេសទៅលើពពួកដែលបន្ថែមជាតិស្ករអាចទាក់ទងនឹងជំងឺបេះដូង។
៣.ញ៉ាំអាហារពេលព្រឹក
ការសិក្សាជាច្រើនបានរកឃើញថាការញ៉ាំអាហារពេលព្រឹកអាចជួយដល់ការចងចាំរយៈពេលខ្លី និងការផ្ចង់អារម្មណ៍កាន់តែប្រសើរឡើង។ សម្រាប់សិស្សដែលញ៉ាំអាហារពេលព្រឹកមានអារម្មណ៍ល្អក្នុងការសិក្សាជាងអ្នកអត់ញ៉ាំ។ អាហារដែលអ្នកស្រាវជ្រាវថាអាចជួយដល់ខួរក្បាលរួមមានអាហារមានជាតិសរសៃខ្ពស់ ផលិតផលធ្វើពីទឹកដោះគោ និងផ្លែឈើជាដើម។ យកល្អមិនគួរញ៉ាំលើសកំណត់ទេ អ្នកវិទ្យាសាស្ត្រក៏រកឃើញថាអាហារពេលព្រឹកមានកាឡូរីខ្ពស់អាចធ្វើឲ្យពិបាកក្នុងការផចង់អារម្មណ៍។
៤. សាច់ត្រី
សាច់ត្រីជាប្រភពប្រូតេអ៊ីនដែលល្អក្នុងជំនួយខួរក្បាល ព្រោះសាច់ត្រីមានអាស៊ីតខ្លាញ់អូមេហ្គា ៣ដែលសំខាន់សម្រាប់សុខភាពខួរក្បាល។ របបអាហារដែលមានកម្រិតអាស៊ីតខ្លាញ់ច្រើនអាចកាត់បន្ថយជំងឺភ្លេចភ្លាំង និងជំងឺដាច់សរសៃឈាមខួរក្បាល រួមទាំងមានតួនាទីសំខាន់ក្នុងការបង្កើនការចងចាំ ជាពិសេសនៅពេលចាស់ទៅ។ សម្រាប់សុខភាពខួរក្បាល និងបេះដូងគួរញ៉ាំសាច់ត្រីពីរដងក្នុងមួយសប្តាហ៍។
៥. គ្រាប់ធញ្ញជាតិនិងសូកូឡា
គ្រាប់ធញ្ញជាតិជាប្រភពនៃវីតាមីន Eដែលជួយដល់ការថយចុះនៃខួរក្បាលនៅពេលចាស់ទៅ។ រីឯសូកូឡាពណ៌ខ្មៅគឺមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងមានជាតិកាហ្វេអ៊ីនធ្វើឲ្យការផ្ចង់អារម្មណ៍កាន់តែល្អ។ ដើម្បីកុំឲ្យលើសកាឡូរី ជាតិខ្លាញ់ និងស្ករ គួរញ៉ាំគ្រាប់ធញ្ញជាតិ និងសូកូឡាពណ៌ខ្មៅតែ២៨ក្រាមក្នុងមួយថ្ងៃបានហើយ។
អត្ថបទពាក់ព័ន្ធ៖
៦. ផ្លែបឺរ និងគ្រាប់ធញ្ញជាតិ
គ្រប់សរីរាង្គនៅក្នុងរាងកាយពឹងផ្អែងលើចរន្តឈាម ជាពិសេសបេះដូង និងខួរក្បាល។ របបអាហារសំបូរដោយគ្រាប់ធញ្ញជាតិ និងផ្លែឈើដូចជាផ្លែបឺរអាចកាត់បន្ថយជំងឺបេះដូង និងបញ្ចុះខ្លាញ់អាក្រក់។ នេះអាចជួយឲ្យចរន្តឈាមដំណើរការល្អជាពិសេសសម្រាប់កោសិកាខួរក្បាល។
៧.ផ្លែប្លូបឺរី
ការសិក្សាទៅលើសត្វបានបង្ហាញឲ្យថាផ្លែប្លូបឺរីអាចការពារខួរក្បាលពីការខូចខាតបណ្តាលមកពីពពួករ៉ាឌីកាល់សេរី និងបន្ថយជំងឺភ្លេចភ្លាំង ឬចាស់វង្វេង។ ការសិក្សាផ្សេងទៀតបានឲ្យដឹងថារបបអាហារមានផ្លែប្លូបឺរីច្រើនអាចជួយដល់ការរៀនសូត្រ ហើយបើតាមការពិសោធន៍ផ្លែនេះជួយឲ្យដំណើរការរបស់សត្វកណ្តុរអាយុចាស់ឲ្យមានលក្ខណៈល្អដូចកណ្តុរក្មេង។
ក្រៅពីញ៉ាំអាហារខាងលើ អ្នកជំនាញក៏ណែនាំឲ្យ៖
- គេងឲ្យបានគ្រប់គ្រាន់
- ផឹកទឹកឲ្យគ្រប់គ្រាន់
- ហាត់ប្រាណ
- ធ្វើសមាធិដើម្បីបន្ធូរអារម្មណ៍។
អត្ថបទពាក់ព័ន្ធ៖
- យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន
- គេងមិនគ្រប់គ្រាន់ធ្វើឲ្យមានបញ្ហាទាំងនេះដល់ខួរក្បាល
- តិចអត់ដឹង! ហាត់យ៉ូហ្ការាល់ថ្ងៃ ជួយខួរក្បាលចងចាំ គិតរហ័ស ហើយបាត់ស្រ្តេស
- ញ៉ាំត្រីឲ្យបាន ២ ដងក្នុងមួយសប្តាហ៍ បេះដូងមានសុខភាពល្អ
- ចង់ឲ្យខួរក្បាលមានសុខភាពល្អ ពិសេសក្មេងៗ អូមេហ្គា ៣ សក្តិសមបំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]