backup og meta

បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ

បើមានរោគសញ្ញាទាំង ១០ នេះ បង្ហាញថារាងកាយខ្វះជាតិកាល់ស្យូមហើយ

កាល់ស្យូម​គឺ​ជា​ជាតិ​រ៉ែ​សំខាន់​ ជាពិសេស​សម្រាប់​សុខភាព​ឆ្អឹង។ រាងកាយ​ត្រូវការ​កាល់ស្យូម​ដើម្បី​រក្សា​លំនឹង​សម្ពាធ​ឈាម រក្សា​លំនឹង​អ័រម៉ូន និង​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទត្រឹមត្រូវ។ នៅពេល​រាងកាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ យើង​អាច​នឹង​មាន​​រោគសញ្ញា​មួយ​ចំនួនដូចខាងក្រោម៖ 

.ស្បែក​ស្ងួត

កង្វះ​ជាតិ​កាល់ស្យូម​អាច​មើល​ដឹង​តាមរយៈ​សភាព​ស្បែក។ នៅ​ពេល​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម ស្បែក​នឹង​ឡើង​ស្ងួត​ និង​បែក​ស្រកា។ ក្រៅពីនេះ​​កង្វះ​ជាតិ​កាល់ស្យូម​មាន​ទំនាក់​ទំនង​នឹង​ការ​កើត​មាន​បញ្ហា​ស្បែក​ដូចជា​ជំងឺ​ត្រអក (eczema) និង​ជំងឺស្បែក Psoriasis

. អស់​កម្លាំង

ការ​ទទួល​បាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​អាច​ប៉ះពាល់​សុខភាព​។ ដូចនេះ​ប្រសិន​ជា​យើង​មាន​អារម្មណ៍​ហត់ អស់កម្លាំង និង​អារម្មណ៍​ស្ពឹក​ស្រពន់ យើង​គួរ​បន្ថយ​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​របប​អាហារ​ជំនួសវិញ។

. ជំងឺ​បាក់ទឹកចិត្ត

កាល់ស្យូម​គឺ​សំខាន់​ក្នុង​ការ​គ្រប់គ្រង​អារម្មណ៍ ព្រោះ​កាល់ស្យូម​ជា​ថ្នាំ​រំងាប់​អារម្មណ៍​ធម្មជាតិ​ដែល​​មាន​ឥទ្ធិពល​ដល់​ការ​បន្ធូរ​អារម្មណ៍។ ហេតុ​នេះ​ហើយ យើង​ញ៉ាំ​ជាតិ​កាល់ស្យូម​តិច យើង​នឹង​មាន​ភាព​តានតឹង និង​ឆាប់​ខឹង។

. ការ​គេង​មិន​លក់

បើ​រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម យើង​អាច​នឹង​មិន​អាច​គេង​លក់​ស្ងប់ស្កល់។ បញ្ហា​នេះ​មាន​ទំនាក់ទំនង​ផ្ទាល់​នឹង​តួនាទី​របស់​កាល់ស្យូម​ក្នុង​ការ​បង្កើត​អ័រម៉ូន melatonin ដែល​ជា​អ័រម៉ូន​ជួយ​ឲ្យ​គេង​លក់​ស្ងប់។

. អាការៈ ស្ពឹក

អាការៈ​ស្ពឹក​រួម​បញ្ចូល​រោគសញ្ញា​សរសៃ​ប្រសាទ​ទាក់ទង​នឹង​កង្វះ​ជាតិ​កាល់ស្យូម​ធ្ងន់ធ្ងរ។ យើង​អាច​នឹង​​ជួបប្រទះ​បញ្ហា​មួយចំនួន​ដូចជា​ឈឺ​ឆ្កៀបៗ​ និង​ស្ពឹក​នៅ​ជុំវិញ​មាត់ ឬ​នៅ​ក្នុង​ម្រាមដៃ និង​ម្រាមជើង ញ័រ​សាច់ដុំ កាយ​វិញ្ញាណ​ចុះខ្សោយ ការ​ចង​ចាំ​ចុះ​ខ្សោយ និង​រវើរវាយ។

. ឈឺ​ញឹក​ញាប់

កាល់ស្យូម​គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ការ​ប្រឆាំង​នឹង​មេរោគ និង​បាក់តេរី។ កង្វះ​ជាតិ​កាល់ស្យូម​បន្ថយ​ការ​ប្រឆាំង​របស់​រាងកាយ​ទៅ​នឹង​មេរោគ ហើយ​យើង​​នឹង​មាន​ជំងឺ​ផ្ដាសាយ ក្អក និង​កណ្ដាស់​ញឹក​ញាប់។

. ក្រចក​ផុយ​ស្រួយ

ក្រចក​ដូច​ឆ្អឹង​ដែរ​ត្រូវ​ការ​កាល់ស្យូម​ដើម្បី​រក្សា​ភាព​រឹងមាំ។ ហេតុ​នេះ​ហើយ​បើ​ខ្វះ​ជាតិ​កាល់ស្យូម​ ក្រចក​នឹង​ទៅ​ជា​ស្ងួត​ខ្លាំង ស្តើង និង​ងាយ​របក​។ ក្រចក​ស្ដើង​ងាយ​នឹង​បាក់​ដោយគ្រាន់​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដែល​សាមញ្ញ​ៗ។

. ពិបាក​លេប​អាហារ

អាការៈ​ពិបាក​លេប​អាហារ​នេះ​អាច​បណ្ដាល​មកពី​កង្វះ​ជាតិ​កាល់ស្យូម​ដែរ។ យើងអាច​នឹង​មាន​អារម្មណ៍​តឹង​ណែន​ដែល​បណ្ដាល​មកពី​ការ​ចុះខ្សោយ​នៃ​ការ​កន្ទ្រាក់​សាច់ដុំ​នៅ​បំពង់ក។ ក្នុង​ករណី​ធ្ងន់ធ្ងរ អាច​នឹង​ឈាន​ទៅ​ការ​កន្ទ្រាក់​សាច់ដុំ​នៅ​បំពង់ក និង​មាន​ការ​ផ្លាស់​ប្ដូរ​សំឡេង។

. ឈឺ​ធ្មេញ

កាល់ស្យូម​ភាគច្រើន​ស្តុក​ក្នុង​ឆ្អឹង និង​ធ្មេញ ដូចនេះ​ហើយ​ឆ្អឹង និង​ធ្មេញ​ងាយ​នឹង​ទទួល​រង​បញ្ហា​ខ្វះ​ជាតិ​កាល់ស្យូម។ ប្រសិនជា​រាងកាយ​ខ្វះ​សារធាតុ​នេះ ធ្មេញ​របស់យើងនឹង​ចាប់ផ្ដើម​ទៅ​ជា​ពណ៌​លឿង ពុក និង​ឈឺចាប់។ បន្ថែម​ពី​នេះ​ទៀត ហានិភ័យ​ជំងឺ​អញ្ចាញ​ធ្មេញ​ក៏​កើន​ឡើង​ដែរ។

១០. រមួល​ក្រពើ

អាការៈ​រមួល​ក្រពើ​នៅ​ភ្លៅ ស្មងជើង ដៃ និង​ក្លៀក​ភាគច្រើន​កើត​នៅ​ពេល​យប់​អាច​ជា​រោគសញ្ញា​ដំបូង​នៃ​កង្វះ​ជាតិ​កាល់ស្យូម។ អាការៈ​រមួល​ក្រពើ​នេះ​អាច​កើត​មាន​អម​ដោយ​ការ​ឈឺ​សាច់​ដុំ​ពេល​​ដើរ និង​អាច​រមួល​ក្រពើ​ពេញ​រាងកាយ។ 

វិធី​ព្យាបាល​កង្វះ​ជាតិ​កាល់​ស្យូម

មាន​វិធី​ជា​ច្រើន ដើម្បី​ព្យាបាល​បញ្ហា​កង្វះ​ជាតិ​កាល់​ស្យូម។ យើងអាច​ញ៉ាំ​ថ្នាំ​បំប៉ន ដើម្បី​បង្គ្រប់​ជាតិ​កាល់​ស្យូម ដែល​រាង​កាយ​ត្រូវ​ការ​ជា​ចាំបាច់ តែជាការល្អ​ត្រូវ​ពិគ្រោះជាមួយ​គ្រូពេទ្យជាមុន​សិន។

ក្រៅ​ពី​នេះ ក៏​នៅ​មាន​វិធី​សាស្ត្រ​ធម្ម​ជាតិ ធ្វើ​ឲ្យ​ជាតិ​កាល់​ស្យូម​កើន​ឡើង ដូច​ជា៖

– បន្លែ​បៃ​តង មាន ដើម​ភ្លៅ​កង្កែប កូន​ស្ពៃ និង​ស្លឹក​សណ្ដែក សុទ្ធ​តែ​មាន​ផ្ទុក​កាល់​ស្យូម​ជា​ច្រើន ហេតុនេះ​យើងគួរញ៉ាំ​បន្លែ​ទាំង​អស់​នោះ​ឲ្យ​បាន​ច្រើន។

– គ្រាប់​ធញ្ញជាតិម្យ៉ាង ហៅថា Millet និងគ្រាប់​ល្ង ត្រូវ​គេ​រក​ឃើញ​ថា មាន​ផ្ទុក​ជាតិ​កាល់​ស្យូម​ជា​ច្រើន យើងគួរ​​ញ៉ាំ​ប្រភេទ​អាហារ​ទាំង​នេះ ឲ្យ​បាន​ច្រើន។

– ចំពោះផ្លែឈើវិញ​យើងគួរ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ដូច​គ្នា ជា​ពិសេស​ផ្លែ​ឈើ មាន​ផ្ទុក​វីតាមីន C ច្រើន

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/10-signs-your-body-needs-more-calcium-620060/

កំណែ​ប្រែបច្ចុប្បន្ន

01/06/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

កូនកើតមករាងកាយមិនមាំទាំ មកពីម៉ាក់ខ្វះសារជាតិមួយនេះពេលពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jun 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម