backup og meta

ដាក់កាហ្វេជ្រុលដូចពិបាកក្នុងខ្លួន សាកវិធីនេះអាចជួយបន្ថយឥទ្ធិពលកាហ្វេបានខ្លះ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 21, 2020

    ដាក់កាហ្វេជ្រុលដូចពិបាកក្នុងខ្លួន សាកវិធីនេះអាចជួយបន្ថយឥទ្ធិពលកាហ្វេបានខ្លះ

    ជាតិកាហ្វេអ៊ីន​គឺ​អាច​ជួយ​ដាស់ស្មារតី​របស់​យើង ប៉ុន្តែ​នៅ​ពេល​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​អាច​ផ្ដល់​ផល​ប៉ះពាល់​មួយ​ចំនួន​ដូចជា​ពិបាក​ក្នុង​ការ​គេង ចង្វាក់​បេះដូង​កើន​ឡើង និង​ធ្វើឲ្យ​មាន​អាការៈ​ញ័រ​ជាដើម។ គ្នា​យើង​មួយ​ចំនួន​អាច​នឹង​មាន​ចម្ងល់​ថា​តើ​គួរ​ធ្វើ​យ៉ាង​ដូចម្តេច​ដើម្បី​កម្ចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយបាន។

    ផលប៉ះពាល់​បង្ក​ដោយ​កាហ្វេអ៊ីន​អាច​នឹង​កើត​មាន​រហូត​ដល់​ច្រើន​ម៉ោង ប្រសិនជា​យើង​ផឹក​កាហ្វេ សូដា ភេសជ្ជៈប៉ូវ​កម្លាំង និង​ភេសជ្ជៈ​មាន​ជាតិកាហ្វេអ៊ីន​ផ្សេង​ទៀត​ក្នុង​បរិមាណ​ច្រើន។ តាមពិតទៅ នៅ​ពេល​ជាតិកាហ្វេអ៊ីន​ចូល​ទៅ​ក្នុង​រាងកាយ​យើង មិនមាន​វិធី​ឲ្យ​យើង​កំចាត់​ជាតិ​កាហ្វេអ៊ីន​ពី​រាងកាយ​ទេ​មាន​តែ​ចាំ​ឲ្យ​ជាតិ​កាហ្វេអ៊ីន​សាប​ទៅ​ដោយ​ខ្លួន​ឯង។ យ៉ាងណាមិញ យើង​អាច​អនុវត្ត​ប៉ុន្មាន​វិធី​នេះ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់បានខ្លះ។

    . បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន

    នៅ​ពេល​យើង​សង្កេត​ឃើញ​ថា​មាន​រោគសញ្ញា​មួយ​ចំនួន​ដូចជាយើងមាន​អាការៈ​ញ័រ ដូចជាញ័រដៃ យើង​គួរ​បញ្ឈប់​ការ​ផឹក​ភេសជ្ជៈ និងឈប់​ញ៉ាំ​អាហារ​ដែល​មាន​ជាតិកាហ្វេអ៊ីនផ្សេងទៀត​។ អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​មាន​កាហ្វេ តែ ភេសជ្ជៈ​ប៉ូវកម្លាំង សូដា និង​សូកូឡា​ខ្មៅ។ បន្ថែមពីនេះទៀត គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ឱសថ និង​អាហារ​បំប៉ន​ដែល​អាច​មាន​ជាតិ​កាហ្វេអ៊ីន។ ឧទាហរណ៍​ថ្នាំ Aspirin មាន​ផ្ទុក​កាហ្វេអ៊ីន ៤០ទៅ៦០មីល្លិក្រាម​ក្នុង​មួយ​គ្រាប់។

    . រង់ចាំ​ឲ្យ​កាហ្វេអ៊ីន​អស់ប្រសិទ្ធភាព

    ផល​ប៉ះពាល់​បង្ក​ពី​កាហ្វេអ៊ីន​ជាទូទៅ​អាច​សម្គាល់​ឃើញ​ក្នុង​រយៈពេល​៤៥​នាទី​ក្រោយ​ពី​ផឹក ឬ​ញ៉ាំ​អាហារ​ ឬ​ភេសជ្ជៈ​មាន​កាហ្វេអ៊ីន ហើយ​កាហ្វេអ៊ីន​អាច​នៅ​ក្នុង​រាងកាយ​បាន​រហូត​ដល់​៣ ទៅ​៥ម៉ោង។ លើស​ពី​នេះ​ទៀត រាងកាយ​អាច​នឹង​ត្រូវ​ការ​រយៈពេល​១០​ម៉ោង​ដើម្បី​សម្អាត​កាហ្វេអ៊ីន​អស់​ទាំង​ស្រុង។ ប្រសិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្នុង​​ការ​គេង យក​ល្អ​គួរ​បញ្ឈប់​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ ៦ទៅ​៨​ម៉ោង​មុន​ម៉ោង​ចូល​គេង។

    . ផឹក​ទឹក

    ការ​ផឹក​ទឹក​គឺ​សំខាន់​ក្នុង​ការ​រក្សា​ជាតិ​ទឹក។ ការ​សិក្សា​មួយ​ចំនួន​បាន​អះអាង​ថា​ការ​ផឹក​ទឹក​អាច​ជួយ​បន្ថយ​អាការៈ​ញ័រ​បង្ក​ដោយ​ជាតិកាហ្វេអ៊ីន។ ដូចនេះ​ហើយ​ពេល​កំពុង​រង់ចាំឲ្យជាតិ​​កាហ្វេអ៊ីន​សាប​ពី​រាងកាយ​ យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន។ បន្ថែម​ពី​នេះ​ទៀត សម្រាប់​គ្នា​យើង​មួយចំនួន​ដែល​មិន​ទាន់​ស៊ាំ​នឹង​ជាតិកាហ្វេអ៊ីន អាច​នឹង​នោម​ ឬ​បន្ទោរ​បង់ញឹកក្រោយ​ពី​ផឹក​ជាតិកាហ្វេអ៊ីន​ដែល​នេះ​កម្រ​កើត​មាន​លើ​អ្នក​ផឹក​កាហ្វេ​ ឬ​តែ​ជា​ប្រចាំ ហើយការ​ផឹក​ទឹក​​អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​ទាំង​ពីរ​នេះ​។

    . ហាត់ប្រាណ

    ការ​ហាត់ប្រាណ​អាច​ជួយ​ឲ្យ​រាងកាយ​ធ្វើ​មេតាបូលីស​ជាតិកាហ្វេអ៊ីន​លឿន​ជាង​មុន។ យើង​អាច​ដើរ​ហាត់​ប្រាណ ឬធ្វើ​លំហាត់ប្រាណ​ផ្សេង​ទៀត​ដែល​អាច​ឲ្យ​រាងកាយ​ធ្វើ​ចលនា​បាន។ ម៉្យាងទៀត យើង​អាច​នឹង​ញ័រ និង​មាន​ថាមពល​ច្រើន​ដែល​ទទួល​បាន​ពី​កាហ្វេអ៊ីន ហើយ​ការ​ហាត់ប្រាណ​នេះ​អាច​ជួយ​បញ្ចេញ​ថាមពល​ទាំង​នេះ។

    . ញ៉ាំ​ពពួក​ផ្កាខាត់ណា

    ផ្កាខាត់ណា និង​ផ្កាខាត់ណា​ខៀវ​ជា​ជម្រើស​ល្អ​ក្នុង​ការ​ពង្រឹង​ការ​ធ្វើ​មេតាបូលីស និង​កំចាត់ជាតិ​កាហ្វេអ៊ីន។ នេះ​មាន​ន័យ​ថា​កាហ្វេអ៊ីន​នឹង​ត្រូវ​កំចាត់​អស់​ពី​រាងកាយ​ក្នុង​រយៈពេល​ខ្លី​ជាង​មុន។

    . គេង​ឲ្យ​បាន​២០នាទី

    ការ​គេង​រយៈពេល​ខ្លី​ក្រោយ​ពី​ផឹក ឬ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​អាច​ជួយ​រាងកាយ​ក្នុង​ការ​ទប់ទល់​នឹង​ផល​ប៉ះពាល់។ ការ​គេង​ត្រឹម​តែ​២០​នាទី​នេះ​ ពេល​ក្រោក​ឡើង​យើង​នឹង​មាន​អារម្មណ៍​ស្រស់​ស្រាយ​​ជាងមុន។ យក​ល្អ​គ្នា​យើង​គួរ​គេង​នៅ​កន្លែង​ងងឹត និង​ត្រជាក់។​

    . ហានិភ័យ​នៃ​ការ​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​លើស​កំណត់

    ទោះបីជា​ជាតិ​កាហ្វេអ៊ីន​ត្រូវ​គេ​ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​ ប៉ុន្តែ​មនុស្ស​ម្នាក់ៗ​ធន់​នឹង​ជាតិ​កាហ្វេអ៊ីន​ខុសៗ​គ្នា។ យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផល​ប៉ះពាល់​ផ្សេងៗ​រួមមាន​ឈឺក្បាល ញ័រ ពិបាក​ក្នុង​ការ​គេង និង​ចង្វាក់​បេះដូង​ញាប់។ នៅ​ពេល​មាន​អាការៈ​បែប​នេះ​ គួរ​កាត់បន្ថយ​កម្រិតការផឹក​ជាតិ​កាហ្វេអ៊ីន។

    ប៉ុន្តែ​បើ​ក្រោយ​ពី​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន ហើយ​សង្កេត​ឃើញ​មាន​រោគសញ្ញា​ដូចជា​ចុក​ទ្រូង គ្រុនក្ដៅ ចង្វាក់​បេះដូង​មិន​ប្រក្រតី បាត់បង់​ជាតិ​ទឹក ពិបាក​ដក​ដង្ហើម និង​មិន​អាច​គ្រប់គ្រង​ចលនា​សាច់​ដុំ​បាន យើង​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម