backup og meta

ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន

ឧស្សាហ៍ញ៉ាំអាហារទាំងនេះ ដូចបង្កើនហានិភ័យកើតជំងឺមហារីកក្រពះ-ពោះវៀន

ក្រពះ-ពោះវៀន​យើង​ម្នាក់ៗ​មាន​នាទី​សំខាន់ ហើយ​វា​ក៏​មមាញឹក​នឹង​ការ​រំលាយ​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ទៅ ដើម្បី​បញ្ចេញ​មក​ក្រៅ​វិញ​ដែរ។ ដូច​នេះ​ហើយ យើង​គួរ​តែ​ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍​ល្អ​ដល់​ក្រពះ-ពោះវៀន​ដែរ បើ​មិន​អ៊ីចឹង​ទេ វា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​កាច​សាហាវ​ដូច​ជា មហារីក​ក្រពះ ឬ​ពោះ​វៀន​បាន។

ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ ឯក​ទេស​ជំងឺថ្លើម ​ក្រពះ និង​ពោះ​វៀន បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា ក្រពះ ពោះ​វៀន​របស់​យើង​ម្នាក់ៗ ទាម​ទារ​ឲ្យ​មាន​ការ​ថែ​ទាំ​ដូច​សរីរាង្គ​ដទៃ​នៃ​រាង​កាយ​ដែរ ហើយ​ចំពោះ​សរីរាង្គ​២នេះ អាហារ​ដែល​យើង​ជ្រើស​រើស​ដាក់​ចូល​មាត់ ​គឺ​វា​សំខាន់​ណាស់ ដើម្បី​ជួយ​ថែ​ក្រពះ​ ពោះវៀនឲ្យ​មាន​សុខភាព​ល្អ ជាពិសេស គឺ​បន្លែ ផ្លែ​ឈើ​ធម្មជាតិ​ស្រស់ៗ។

លោក​បន្ត​ថា ចំណែក​ពពួក​អាហារ​ដែល​មិន​ល្អ ហើយ​អំណោយ​ផល​ដល់​ការ​កើត​ឡើង​នៃ​ជំងឺ​មហារីក​ក្រពះ ឬ​មហារីក​ពោះ​វៀន​នោះ​គឺ ការ​ញ៉ាំ​សាច់​ច្រើន​ពេក (សាច់​ក្រហម…)។

“ឧទាហរណ៍ នៅ​ក្នុង​ប្រទេស​ជឿន​លឿន សម្បូរ​អ្នក​ឈឺ​មហារីក​ពោះ​វៀន ដោយ​សារ​ប្រទេស​គេ​សម្បូរ​សាច់​ញ៉ាំ​ច្រើន ដូច​ជា steak អ៊ីហ្នឹង។ រីឯ ស្រុក​ដែល​មិន​សម្បូរ​សាច់ ញ៉ាំ​តែ​បន្លែ ផ្លែ​ឈើ ដូច​នេះ មិន​សូវ​សម្បូរ​មហារីក​ពោះ​វៀន​កើត​ឡើង​ទេ”។

បើ​ទាក់​ទង​នឹង​មហារីក​ក្រពះ ច្រើន​កើត​ឡើង​ដោយ​ការ​ញ៉ាំ​អាហារ​ផ្អាប់ ឬ​អាហារ​ដែល​យើង​តែង​ប្រឡាក់​គ្រឿង​ទុក​​មាន​ដូច​ជា ត្រី​ងៀត ផ្អក ប្រហុក ជាដើម។ ហើយ​អាហារ​ផ្សែង​ដូច ត្រី​ឆ្អើរ និង​ការ​ញ៉ាំ​សាច់​ច្រើន ក៏​ជា​កត្តា​មួយ​អំណោយ​ទៅ​ដល់​ការ​កើត​ជំងឺ​មហារីក​ក្រពះ-ពោះ​វៀន។

វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ក្រពះ-ពោះវៀន​យើង​ត្រូវ​ការ​បន្លែ ផ្លែ​ឈើ និង​ការ​ហាត់​ប្រាណ ហើយ​យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន(យ៉ាង​តិច ២លីត្រ)។ ម៉្យាង​វិញ​ទៀត យើង​ត្រូវ​បន្ទោបង់​ឲ្យ​បាន​រាល់​ថ្ងៃ ចៀស​វាង​ការ​ទល់​លាមក ព្រោះ​វា​ក៏​ជា​កត្តា​មួយ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះ​វៀន​ដែរ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

27/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទ​ពាក់ព័ន្ធ

កត្តាចម្បងៗជំរុញឲ្យកើតមហារីកក្រពះ និងវិធីការពារ (វីដេអូ)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម