ចំណីអាហារដែលយើងញ៉ាំនៅពេលបច្ចុប្បន្ននេះសម្បូរទៅដោយជាតិគីមី ព្រោះកាប្រើប្រាស់ថ្នាំឲ្យឆាប់បានផល បូករួមថ្នាំជួយរក្សាទុកបានយូរទៀតនោះ ហើយពេលយើងញ៉ាំទាំងមិនលាងសម្អាតត្រឹមត្រូវ វានឹងកកកុញក្នុងខ្លួន។ ក្រោយមកនឹងត្រូវសាយភាយចេញមកពីរាងកាយ ដែលបង្ហាញឲ្យយើងដឹង ព្រោះបម្រែបម្រួលមួយចំនួន។
លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឬទ្ធីគុណ បានឲ្យដឹងថា មិនត្រឹមចំណីអាហារសម្បូរជាតិគីមីច្រើននោះទេ បើសូម្បីបរិស្ថានជុំវិញកន្លែងរស់នៅមិនល្អរាងកាយច្បាស់ជាមានផ្ទុកជាតិពុលដូចគ្នា។ នៅពេលណាដែលរាងកាយមានសភាពបែបនេះ បញ្ជាក់ថា ក្នុងខ្លួនយើងពោរពេញទៅដោយជាតិពុល និងត្រូវរកមធ្យោបាយកម្ចាត់ចេញ បើមិនដូច្នេះទេនឹងបង្កទៅជាបញ្ហាសុខភាពធ្ងន់ធ្ងរ។
១- អណ្ដាតឡើងស
ជាធម្មតាផ្ទៃអណ្ដោតមានពណ៌ក្រហមប្រឿងៗ តែបើសង្កេតឃើញវាឡើងពណ៌ស ឬលឿង បញ្ជាក់ថាប្រព័ន្ធរំលាយអាហារយើងកំពុងតែទទួលរង និងប្រឆាំងជាមួយជាតិពុល ដែលលើសនៅក្នុងខ្លួនហើយ។ ដំណោះស្រាយគួរលេបថ្នាំវីតាមីន C ដើម្បីជួយជំរុញឲ្យរាងកាយកម្ចាត់ជាតិពុល។
២- ឧស្សាហ៍ទល់លាមក
មនុស្សម្នាក់ៗតែងតែបន្ទោបង់ជារៀងរាល់ថ្ងៃ តែបើសង្កេតឃើញថា របបអាហារនៅដដែល តែបែរជាទល់លាមកញឹកញាប់ទៅវិញ ជារោគសញ្ញាមួយដែលបញ្ជាក់ថាជាតិពុលក្នុងខ្លួនយើងឡើងដល់ដំណាក់កាលលើសកម្រិតហើយ។ អាស្រ័យហេតុនេះជម្រើសផឹកទឹកឲ្យច្រើន និងព្យាយាមហាត់ប្រាណអាចបញ្ចេញជាតិពុលទាំងនោះតាមរយៈទឹកនោម និងញើស។
៣- ប្រតិកម្មចំពោះក្លិន
អាការៈប្រតិកម្មទៅនឹងក្លិនខ្លាំងៗដូចជាវិលមុខ ឈឺក្បាល ក្អួតចង្អោរ ចំពោះក្លិនទឹកអប់ ក្លិនឈួល នោះមកពីជាតិពុលមាននៅក្នុងខ្លួនខ្លាំងពេក។ ក្នុងករណីបែបនេះ គួរតែញ៉ាំអាហារដូចជាអង្ករសម្រូប ប្រូខូលី សារ៉ាយ ផ្លែប៉ោមខៀវ ដើម្បីកម្ចាត់ជាតិពុល និងស្តារមុខងារថ្លើម ឲ្យប្រសើរឡើងវិញ។
[embed-health-tool-bmr]