backup og meta

ចង់កាត់បន្ថយហានិភ័យកើតមហារីក កុំរំលងអាហារទាំងនេះ

ចង់កាត់បន្ថយហានិភ័យកើតមហារីក កុំរំលងអាហារទាំងនេះ

អាហារ​យើង​ញ៉ាំ មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​ទិដ្ឋភាព​សុខ​ភាព​រាង​កាយ​របស់​យើង រួម​ទាំង​បាន​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​មហារីក​​ជា​ដើម​។

ការ​វិវត្ត​ទៅ​កើត​ជំងឺ​មហារីក ​មាន​ទំនាក់​ទំនង​យ៉ាង​ខ្លាំង​ទៅ​នឹង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​យើង​រាល់គ្នា​។ អាហារ​ជាក់​លាក់​មួយ​ចំនួន មាន​គុណ​ប្រ​យោជន៍​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ដែរ?​​

១. ផ្កា​ខាត់ណាខៀវ​​

ផ្កា​ខាត់​ណា​ខៀវ​មាន​ផ្ទុក​សារធាតុ sulforaphane ដែល​ជា​ធាតុ​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​។ ការ​សិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា សារធាតុ sulforaphane ជួយ​​សម្លាប់​កោសិកា​មហារីក​ក្រពេញ​ប្រូស្តាត និង​កាត់​បន្ថយ​ទំហំ​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​បាន​ជាង​៥០​ភាគ​រ​យ​។

ដូច​គ្នា​ដែរ ការ​សិក្សា​មួយ​ចំនួ​ន​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ ការ​ញ៉ាំ​ផ្កា​ខាត់ណាខៀវ ក៏​បាន​រួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ពោះវៀន​ធំ​ផង​ដែរ​។

២.ការ៉ុត

ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ ការ៉ុត​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ប្រភេទ​មួយ​ចំនួន​។ តាម​លទ្ធ​ផល​នៃ​ការ​វិភាគ​លើ​ការ​សិក្សា​ចំនួន​ប្រាំ​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​បាន​រហូត​ដល់​២៦​ភាគរយ​។

ការ​សិក្សា​ដាច់​ដោយ​ឡែក​មួយ​ទៀត បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ការ៉ុត​ជា​ប្រចាំ ក៏​អាច​មាន​លទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​កត្តា​ប្រឈម​កើត​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​បាន​១៦ភាគ​រយ​ផង​ដែរ​។​

អាហារប្រឆាំងមហារីក

៣. ពពួក​សណ្ដែក​

ពពួក​សណ្ដែក​មាន​ជាតិ​សរសៃ​ខ្ពស់ ការ​សិក្សា​មួយ​ចំនួន​រក​ឃើញ​ថា​ការ​ញ៉ាំ​ពពួក​សណ្ដែក​បាន​ជួយ​ការ​ពារ​ប្រឆាំង​នឹង​មហារីក​ពោះ​វៀន​ធំ​។

ការ​សិក្សា​មួយ​ធ្វើ​លើ​មនុស្ស​ចំនួន​១ ៩០៥​នាក់ មាន​ប្រវត្តិ​មាន​ដុំ​សាច់​បង្ក​មហារីក និង​បាន​រក​ឃើញ​ថា​អ្នក​ដែល​បាន​ញ៉ាំ​ពពួក​សណ្ដែក​ហាក់​បាន​កាត់​បន្ថយ​អត្រា​កើត​មាន​ដុំ​សាច់​បង្ក​ជំងឺ​មហារីក​។

ការសិក្សា​មួយ​ទៀត​ធ្វើ​លើ​សត្វ​កណ្ដុរ​ បាន​រក​ឃើញ​ដែរ​ថា កណ្ដុរ​ស៊ី​សណ្ដែក​ខ្មៅ បាន​កាត់​បន្ថយ​ហានិភ័យ​ប្រ​ឈម​ជំងឺ​មហារីក​ពោះវៀនធំ ដោយ​សារធាតុ​នៅ​ក្នុង​សណ្ដែក​ជួយ​ទប់​ស្កាត់​ការ​លូត​លាស់​កោសិកា​មហារីក​បាន​ដល់ទៅ​៧៥​ភាគ​រយ​។

៤. រមៀត​

និយាយ​​ដល់​រមៀត​វិញ ត្រូវ​គេ​ដឹង​ថា​ជា​អាហារ​ល្អ​ចំពោះ​សុខភាព​ដែរ​។ សារធាតុ​Curcumin នៅ​ក្នុង​រមៀត គឺ​ជា​ធាតុ​គី​មី​ប្រឆាំង​នឹង​ការ​រលាក ជា​អុកស៊ីតកម្ម និង​មាន​ឥទ្ធិពល​ប្រឆាំង​ជំងឺ​មហារីក​។

ការ​សិក្សា​បាន​រក​ឃើញ​ថា​ Curcumin បាន​ជួយ​បន្ថយ​ការ​រាល​ដាល​កោសិកា​មហារីក​ពោះ​វៀន​ធំ ដោយ​​បាន​ដាក់​មុខ​សញ្ញា​លើ​អង់ហ្ស៊ីម​ទាក់ទង​នឹង​ការ​លូត​លាស់​របស់​មហារីក​។ លើ​ស​ពី​នេះ ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា​Curcumin ក៏​មាន​លទ្ធភាព​ក្នុង​ការ​ប្រឆាំង​នឹង​កោសិកា​មហារីក​នៅ​ ក្បាល និង​ក ទៀត​ផង​។

ក្រៅពី​នេះ Curcumin ក៏ត្រូវ​គេ​ជឿ​ថា​មាន​ឥទ្ធិ​ពល​ក្នុង​ការ​​ពន្យឺត​ការ​លូតលាស់​កោសិកា​មហារីក​សួត សុដន់ និង​ក្រពេញ​ប្រូស្តាត​ផង​ដែរ​​។

៥. ប៉េងប៉ោះ

សារធាតុ Lycopene មាន​នៅ​ក្នុង​ផ្លែ​ប៉េង​ប៉ោះ​ ជា​សារធាតុ​មួយ​អាច​ប្រឆាំង​នឹង​មហារីក​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​សារធាតុ​Lycopene បាន​ច្រើន​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រ​ពេញ​ប្រូស្តាត​។

ការ​សិក្សា​បាន​បញ្ជាក់​ថា យើង​អាច​ញ៉ាំ​ប៉េង​ប៉ោះ​ឆៅ ឬ​ចម្អិន ឬ​ទឹក​ប៉េងប៉ោះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​។

៦. ខ្ទឹមស

គ្រឿង​ទេស​មួយ​មុខ​នេះ​វិញ ដឹង​តែ​គ្នា​យើង​ប្រើ​ប្រាស់​ក្នុង​អាហារ​ស្ទើរ​តែ​រាល់​ថ្ងៃ​មិន​ខាន​។ ខ្ទឹមស​មាន​សារធាតុ allicin ដែល​អាច​សម្លាប់​កោសិកា​មហារីក។ ការ​សិក្សា​ក៏​បាន​រក​ឃើញ​ទៀត​ដែរ​ថា អ្នក​ចូល​ចិត្ត​ញ៉ាំ​ខ្ទឹមស​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពះ​ទាប​ជាង​អ្នក​កម្រ​ញ៉ាំ​ខ្ទឹម​ស​។

ដូច​គ្នា​ដែរ ប្រុសៗ​ចូល​ចិត្ត​ញ៉ាំ​ខ្ទឹមស ក៏បាន​បន្ថយ​ហានិភ័យ​​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ផង​ដែរ​។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/cancer-fighting-foods#TOC_TITLE_HDR_13

https://www.webmd.com/cancer/features/seven-easy-to-find-foods-that-may-help-fight-cancer

 

កំណែ​ប្រែបច្ចុប្បន្ន

08/04/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារយើងញ៉ាំត្រូវការពេលប៉ុន្មានទើបរំលាយអស់?​

ចូល​ចិត្ត​ញ៉ាំ​អាហារ​​​ទាំង​នេះ​ ប្រយ័ត្ន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ចុះ​ខ្សោយ​​ដោយមិនដឹងខ្លួន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម