រៀបចំអាហារត្រឹមត្រូវក្នុងទូទឹកកក ជាការសំខាន់ ដើម្បីរក្សាបន្លែ ផ្លែឈើស្រស់បានយូរ និងមិនងាយកើតបាក់តេរីផ្អាប់ក្នុងទូទឹកកកយើង ពិសេសសម្រាប់ស្ត្រីមេផ្ទះគ្រប់រូប។ កាលណាយើងមានទូទឹកកកស្អាត វាជួយឲ្យយើងមានអារម្មណ៍ល្អ មិនក្រពុលមុខ និងមានចិត្តចង់ធ្វើម្ហូបឆ្ងាញ់ៗឲ្យគ្រួសារ បង្កើនសុភមង្គលក្នុងផ្ទុះ។
ការរក្សាសីតុណ្ហភាពត្រជាក់នៅក្នុងទូរទឹកកក មានសារៈសំខាន់ណាស់ ដោយទីភ្នាក់ងារស្តង់ដារចំណីអាហារ (The Food Standard Agency) ណែនាំថា សីតុណ្ហភាពល្អបំផុតនៃទូទឹកកករបស់យើង គួរតែស្ថិតនៅចន្លោះពី ៣-៥ អង្សាសេ។ ការរៀបចំទូទឹកកកឲ្យបានត្រឹមត្រូវនឹងជួយកាត់បន្ថយការខ្ជះខ្ជាយអាហារ ឱកាសនៃការពុលអាហារថយចុះ និងជួយសន្សំសំចៃទំនិញប្រចាំសប្ដាហ៍។
តិចនិករៀបចំអាហារត្រឹមត្រូវក្នុងទូទឹកកក
១. រក្សាអាហារឆៅ និងឆ្អិនឲ្យនៅដាច់ដោយឡែកពីគ្នា។ ដាក់អាហារចម្អិនរួច នៅលើធ្នើរខាងលើបំផុតនៃទូរទឹកកក ខ្ពស់ជាងអាហារឆៅជានិច្ច ដើម្បីចៀសវាង ការស្រក់ទឹកចេញពីអាហារឆៅចម្លងមេរោគទៅលើអាហារឆ្អិន។
២. ប្រយ័ត្នប្រយែងចំពោះសាច់ ប្រសិនបើសាច់រក្សាទុកយូរ ហើយមានក្លិនមិនល្អ គួរបោះចោល កុំទុកក្នុងទូទឹកកកចៀសវាងកើតបាក់តេរី។
៣. សម្អាតទូទឹកកកជាប្រចាំ សម្អាតតាំងពីធ្នើរលើដល់ក្រោម គ្រប់ជ្រុងគ្រប់ជ្រោយ។
៤. សម្អាតទូផ្នែកកក ចៀសវាងទឹកកកច្រើនទៅៗ ពិបាកក្លាសេសាច់
៥. រក្សាអាហារស្រស់ដូចជា សាលាដ នៅខាងមុខអាហារដទៃ មិនត្រូវឲ្យប៉ះផ្នែកខាងក្រោយនៃទូទឹកកកទេ ព្រោះផ្នែកខាងក្រោយត្រជាក់ខ្លាំង ហើយបន្លែដូចសាលាដអាចក្លាយជាអាហារកក ញ៉ាំលែងកើតបាន។
៦. រក្សាអាហារផលិតពីទឹកដោះគោ (ទឹកដោះគោ ឈីស…) នៅធ្នើរកណ្ដាលនៃទូរទឹកកក ឬដៃទ្វារទូរទឹកកកបាន
៧. ទុកបន្លែ និងផ្លែឈើមួយចំនួនឲ្យឆ្ងាយពីទូទឹកកក ពោលគឺមិនចាំបាច់ដាក់វាក្នុងទូរទឹកកកទេ ព្រោះវាអាចបណ្ដាលឲ្យបន្លែ ផ្លែឈើដទៃរលួយលឿនដូចជា ផ្លែប៊ើរ ផ្លែចេក ផ្លែសារី និងផ្លែប៉េងប៉ោះជាដើម។
៨. អាហារកំប៉ុងដែលបើកហើយគួរតែរក្សាទុកក្នុងទូទឹកកក ចំណែកអាហារឆៅគួរតែដាក់ក្នុងថង់ ឬប្រអប់បិទជិត មុនដាក់ចូលក្នុងទូរ។
៩. មិនត្រូវដាក់អាហារក្ដៅចូលក្នុងទូទឹកកកភ្លាមៗដាច់ខាត ព្រោះវាអាចបង្កសីតុណ្ហភាពទូទៅក្នុងទូ កើនឡើង អាចបណ្ដាលឲ្យពុលចំណី និងខូចអាហារក្នុងទូ។
[embed-health-tool-bmr]