សម័យនេះឲ្យតែមានកម្មវិធីជួបជុំគ្នា ភាគច្រើនមិនចន្លោះទេ បើគ្មានស្រា ក៏មានស្របៀរដែរ ប៉ុន្តែដឹងអត់ ស្រាបៀយើងឧស្សាហ៍ផឹកនេះ អាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជា ឡើងជាតិខ្លាញ់អាក្រក់ ទ្រីគ្លីសេរីដ ឡើងគីឡូ ធ្វើឲ្យប្រែប្រួលជាតិខ្លាញ់ LDL និង HDL ជាដើម។ “Hello គ្រូពេទ្យ’ នឹងពន្យល់ឲ្យកាន់តែច្បាស់ ពីទំនាក់ទំនងរវាងស្រាបៀរ និងកម្រិតកូលេស្តេរ៉ុលក្នុងខ្លួន។
១- ស្រាបៀរមានផ្ទុកជាតិស្តេរ៉ូលសម្រាប់ភ្ជាប់កូឡេស្តេរ៉ូលក្នុងរាងកាយ
យើងគ្រប់គ្នាសុទ្ធតែបានដឹងហើយថា ស្របៀរ គឺជាគ្រឿងស្រវឹងម្យ៉ាង ផលិតពីស្រូវសាលី និងមេស្រា ហើយសារធាតុទាំងនេះ មានផ្ទុកសារធាតុ ហ្វ៊ីតូស្តេរ៉ូល (Phytosterols) ដែលដើរតួរនាទីសំខាន់ក្នុងចងភ្ជាប់រវាងកូលេស្តេរ៉ូល ក៏ដូចជានាំកូលេស្តេរ៉ូលចេញពីរាងកាយយើង។ ហ្វ៊ីតូស្តេរ៉ូល មួយចំនួន គេហៅថារុក្ខជាតិស្តេរ៉ូល គេយកមកដាក់ក្នុងអាហារ និងត្រូវបានគេយកប្រើជាសារធាតុកាត់បន្ថយកូឡេស្តេរ៉ូលក្នុងអាហារទៀតផង។
បើយោងទៅតាមការសិក្សាលើសត្វកណ្តុរ ផឹកស្រាបៀរក្នុងកម្រិតមធ្យម អាចជួយកាត់បន្ថយអត្រាកូលេស្តេរ៉ូលនៅក្នុងថ្លើម និងនៅក្នុងសរសៃឈាមអាអក។ មានអ្នកជំនាញមួយចំនួនបាននិយាយថា ក្នុងស្រាបៀរ គឺមានសារធាតុមួយចំនួន អាចធ្វើឲ្យមេតាបូលីស របស់លីប៉ូប្រូតេអ៊ីនប្រែប្រួល និងជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង។
២- ស្រាបៀរធ្វើឲ្យប៉ះពាល់កម្រិតកូលេស្តេរ៉ូលយ៉ាងម៉េចខ្លះ?
ភាគច្រើន កូលេស្តេរ៉ូលក្នុងខ្លួនយើង បង្កើតឡើងមកដោយធម្មជាតិ ហើយមានមួយចំនួនផ្សេងទៀត បានមកពីរបបអាហារ យើងញ៉ាំចូលរាល់ថ្ងៃ។ ក្រៅពីស្រូវសាលី និងមេស្រា ស្រាបៀរក៏មានផ្ទុកកាបូអ៊ីដ្រាត និងអាល់កុលផងដែរ។ ដូចនេះ ពេលយើងផឹកស្រាបៀរ គឺអាចធ្វើឲ្យជាតិទ្រីគ្លីសេរីដកើនឡើងយ៉ាងលឿន ខណៈទ្រីគ្លីសេរីដ ក៏គេរាប់បញ្ចូលក្នុងកូឡេស្តេរ៉ូលសរុបដែរ ដូចនេះហើយ បើបរិមាណទ្រីគ្លីសេរីដកើនឡើង នោះកម្រិតកូលេស្តេរ៉ូលសរុប ក៏កើនឡើងដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ស្រា អាចធ្វើឲ្យដាច់សរសៃឈាមខួរក្បាលបាន
- អាថ៌កំបាំងសុខភាពមិនគួរឲ្យជឿពីស្រាបៀរ
៣- គួរផឹកស្រាបៀក្នុងកម្រិតណាទើបល្អសម្រាប់សុខភាព?
ដូចបាននិយាយនៅខាងលើរូចមក ផឹកស្រាបៀរ អាចធ្វើឲ្យឡើងជាតិទ្រីគ្លីសេរីដ និងឡើងគីឡូ។ ប៉ុន្តែវិធីខាងក្រោមប្រហែលជាអាចជួយគ្នាយើងបាន។
– ទ្រីគ្លីសេរីដ៖ ត្រូវកំណត់ការផឹកស្រាបៀរ ហើយបើយើងមានអាយុតិចជាង ៥០ឆ្នាំ មិនគួរផឹកលើសពី ៧០០ មិល្លីលីត្រ/ថ្ងៃ ឡើយ។ ប្រុសៗ និងស្រីៗ វ័យចំណាស់ មិនត្រូវផឹកលើសពី ៣៥០ មិល្លីលីត្រ/ថ្ងៃ ដែរ។
គ្រឿងស្រវឹងប្រភេទផ្សេង អាចធ្វើឲ្យកម្រិតទ្រីគ្លីសេរីដក្នុងខ្លួនកើនឡើងបានដូចគ្នា។ យើងផឹកស្រាក្រហម មិនគួរផឹកលើសពី ១២០ មិល្លីលីត្រឡើយ ឬបើផឹកស្រាវីស្គី (80 proof liquor) គួរកំណត់ផឹកឲ្យតិចជាង ៤៥ មិល្លីលីត្រ/ថ្ងៃ។
– ឡើងគីឡូ៖ ផឹកស្រាបៀរ គឺពិតជាអាចធ្វើឲ្យយើងឡើងគីឡូពិតមែន។ បើផឹកស្រាបៀរ ៣៥០ មិល្លីលីត្រ/ថ្ងៃ មានន័យថា យើងបានបន្ថែម ៣០០ កាឡូរី ទៅក្នុងកាឡូរីសរុបយើងញ៉ាំប្រចាំថ្ងៃ។ បើមិនបានហាត់ប្រាណដើម្បីដុតកាឡូរីទាំងនោះចោលទេ យើងអាចឡើងគីឡូ ០,៥ គីឡូ ត្រឹមរយៈពេល ១១-១២ ថ្ងៃ។ បើលើសទម្ងន់ អាចមានបញ្ហាកើតឡើងទាំងពីរ គឺឡើងកូលេស្តេរ៉ូល LDL (ខ្លាញ់អាក្រក់) ឡើងទ្រីគ្លីសេរីដ និងធ្វើឲ្យកូលេស្តេរ៉ូល HDL ដែលជាភ្នាក់ងារការពារបេះដូងយើង ធ្លាក់ចុះ។
ផឹកស្រាបៀច្រើនពេក អាចធ្វើឲ្យបេះដូងខ្សោយ ប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ ក្លាយទៅញៀនស្រា និងលើសទម្ងន់។ ប៉ុន្តែ បើផឹកក្នុងកម្រិតល្មម វាបែរជាអាចជួយដល់បេះដូងយើងទៅវិញ។ ដើម្បីដឹងអំពីរបៀបផឹកស្រាបៀរល្អដល់សុខភាព គួរតែពិភាក្សាជាមួយគ្រូពេទ្យបន្ថែម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។
Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]