គ្នាយើងប្រុសៗមួយចំនួនតែងប្រើប្រូតេអ៊ីនជំនួយនៅពេលហាត់យកសាច់ដុំ តែពេលខ្លះប្រើវាហួសកម្រិតពេក ឬហូបមិនបានត្រឹមត្រូវតាមការណែនាំ ពិតជាជួបបញ្ហា ហើយបង្កជាគ្រោះថ្នាក់មិនខាន។
តាមការសិក្សាថ្មីមួយរបស់វិទ្យាស្ថាន Charles Perkinsនៃសាកលវិទ្យាល័យ Sydney បានតាមដានទៅលើឥទ្ធិពលនៃប្រូតេអ៊ីន Branched-Chain Amino Acids (BCAAs) ទៅលើរាងកាយ។
លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញថា ប្រូតេអ៊ីន BCAA ដែលភាគច្រើនគេប្រើជាម្សៅដែលបង់ចូលទឹករួចក្រឡុកញ៉ាំសម្រាប់ជំនួយសាច់ដុំ បានផ្តល់ផលអវិជ្ជមានទៅលើអារម្មណ៍អ្នកប្រើប្រាស់ បង្កឲ្យឡើងទម្ងន់ និងឆាប់ស្លាប់។ ក្រុមការងារស្រាវជ្រាវក៏បានរកឃើញដែរថា កម្រិតជាតិប្រូតេអ៊ីន BCAAs ខ្ពស់នៅក្នុងឈាមបង្កបញ្ហារារាំងដល់ដំណេកស្កប់ស្កល់ ដែលវាបានកាត់បន្ថយអ័រម៉ូនរីករាយ សេរ៉ូតូនីន។
ការស្រាវជ្រាវបានធ្វើតេស្តលើសត្វកណ្តុរផងដែរ តាមរយៈការបន្ថែមសារធាតុប្រូតេអ៊ីន BCAAs លើរបបអាហាររបស់ពួកវា។ អ្នកវិទ្យាសាស្រ្តរកឃើញថា សត្វកណ្តុរដែលទទួលបានប្រូតេអ៊ីន BCAAs ច្រើនមានទំនោរស៊ីអាហារថែមកាន់តែច្រើន ដែលបណ្តាលឲ្យពួកវាធាត់ ព្រមទាំងកម្រិតនៃលទ្ធភាពរស់រានមានជីវិតកាន់តែថយចុះ។
លោកវេជ្ជបណ្ឌិត Samantha Solon-Biet ជាអ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា៖” ខណៈពេលដែលប្រូតេអ៊ីនខ្ពស់ ជាប្រយោជន៍ ប៉ុន្តែវាពិតជាបង្កគ្រោះថ្នាក់ដល់សុខភាពនៅពេលដល់វ័យកណ្តាល ហើយវាអាយុសង្ឃឹមកាន់តែតិច ដូចនេះការព្យាយាមធ្វើតុល្យភាពប្រូតេអ៊ីនពិតជាសំខាន់”៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]