អ្នកជំនាញជាច្រើនបានលើកឡើងថាការញ៉ាំកាហ្វេផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ប្រយោជន៍របស់កាហ្វេគឺថា មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពាររាងកាយឲ្យចៀសផុត ពីហានិភ័យជំងឺផ្សេងៗ។
ត្រួតពិនិត្យដោយ ទូច សុខា
អ្នកជំនាញជាច្រើនបានលើកឡើងថាការញ៉ាំកាហ្វេផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ ប្រយោជន៍របស់កាហ្វេគឺថា មានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយការពាររាងកាយឲ្យចៀសផុត ពីហានិភ័យជំងឺផ្សេងៗ។
យ៉ាងណាមិញ អ្នកជំនាញបានណែនាំ ឲ្យញ៉ាំក្នុងបរិមាណសមល្មម និងទៅតាមទម្លាប់មួយចំនួន ដែលសមស្របសម្រាប់ជំរុញឲ្យសុខភាពល្អប្រសើរ។
អត្ថបទពាក់ព័ន្ធ៖ផឹកកាហ្វេប៉ុនណាទើបមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?
ជាធម្មតាអ្នកជំនាញសុខភាព បានណែនាំសម្រាប់អ្នកញ៉ាំភេសជ្ជៈកាហ្វេ គួរតែមិនបាច់ថែមស្ករ ប៉ុន្តែចំណង់ចំណូលចិត្តគ្នាយើងភាគច្រើន គឺនិយមបន្ថែមស្ករ តាមការចូលចិត្ត។ អ្នកជំនាញ បានណែនាំថា ស្ករ ជាគ្រឿងផ្សំ ដែលអាចបង្កឲ្យឡើងទម្ងន់ និងបង្កជាជំងឺផ្សេងៗ បើមិនប្រយ័ត្ន។ ដូចនេះ អ្នកជំនាញបានប្រាប់ឲ្យ មានទម្លាប់បន្ថយជាតិស្ករ មិនថា ភេស្ជជៈកាហ្វេ ឬភេសជ្ជៈហូបកំដរមាត់ផ្សេងទៀតនោះទេ។
កាហ្វេជា ភេសជ្ជៈបង្កើនកម្លាំង ដូចនេះហើយកាហ្វេក៏អាចរំខានដល់ដំណេករបស់យើងផងដែរ។ អ្នកជំនាញបានបង្ហាញថា បើញ៉ាំភេស្ជៈល្វីងនេះនាពេលព្រឹកគឺជារឿងល្អ តែបើញ៉ាំក្រោយ ម៉ោង២-៣រសៀល នោះអាចក្លាយជាគុណវិបត្តិ រំខានគុណភាពដំណេករបស់យើងទៅវិញ។
បន្ថែមជាតិម្សៅកាកាវ តួយ៉ាងដូចជា សូកូឡា ឬកាហ្វេ Mocha (កាហ្វេឆុងលាយសូកូឡា) តាមលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញ បានបង្ហាញថា មិនត្រឹមតែបង្កើនជាតិប្រឆាំងអុកស៊ីតកម្មប៉ុណ្ណោះទេ ថែមទាំងជួយបន្ថយជាតិស្ករមិនល្អនៅក្នុងភេសជ្ជៈរបស់យើងផងដែរ តែអ្នកជំនាញថា បន្ថែមម្សៅប្រភេទនេះតែចំនួនសមល្មមបានហើយ ពោលគឺមិនប្រើច្រើនពេក។
អត្ថបទពាក់ព័ន្ធ៖
ញ៉ាំកាហ្វេពេលព្រឹក ទាំងមិនបានញ៉ាំអ្វីចូលពោះបន្តិចសោះ ជារឿងមិនល្អនោះឡើយ។ អ្នកជំនាញលើកឡើងថា ការញ៉ាំកាហ្វេទាំងពោះទទេ ធ្វើឲ្យ សារជាតិកាហ្វេទៅបំផ្លាញក្រពះ និងធ្វើឲ្យប្រព័ន្ធរំលាយរលាក ឬចុកក្រពះទៅវិញ។ ដូចនេះ គប្បីមានអ្វីញ៉ាំឲ្យហើយ មុនពេលរីករាយ នឹងភេសជ្ជៈកាហ្វេតាមទម្លាប់។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
ទូច សុខា