backup og meta

អនុវត្តវីធីនេះ​រយៈពេល​ ៦សប្តាហ៍អាចបន្ថយអាការៈញៀនកាហ្វេបាន​

អនុវត្តវីធីនេះ​រយៈពេល​ ៦សប្តាហ៍អាចបន្ថយអាការៈញៀនកាហ្វេបាន​

អ្នកខ្លះត្រូវការ​កាហ្វេ១​ពែង ឬ​​១​កែវ សម្រាប់​​​ការ​បំពេញ​ការងារ​មួយ​ថ្ងៃ ចំពោះ​អ្នក​មិន​ញ៉ាំ​កាហ្វេអាច​អត់​ក៏​បាន ឬ​​ញ៉ាំ​ក៏​បាន ប៉ុន្តែ​សម្រាប់​អ្នក​​ទម្លាប់​​​ញ៉ាំ​កាហ្វេ​ បើ​មិន​បាន​១​​កែវ/១ថ្ងៃ អាច​ជា​បញ្ហា​មួយ​ចំនួន​​ដល់​​ពួក​គេ ដែល​នោះ​ជា​សញ្ញា​នៃ​ការ​ញៀន​កាហ្វេ។ តែ​យ៉ាង​ណា​មិញ ការ​សិក្សា​មួយ​ចំនួន​​បាន​រក​ឃើញ​​​នូវ​វិធី​​ដែល​អាច​​កាត់​បន្ថយ​​អាការៈ​ចង់​ផឹក​កាហ្វេ​​បាន។

១. ការ​សិក្សា​ដោយ​សាកលវិទ្យាល័យ​វេជ្ជសាស្រ្ត​ Johns Hopkins សហរដ្ឋអាមេរិក

អាការៈ​ដំបូង​នៃ​ការ​ព្យាយាម​បន្ថយ​កាហ្វេ គេ​ឃើញ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​​ទម្លាប់​ញ៉ាំ​កាហ្វេ មាន​បញ្ហា (សញ្ញា​ញៀន​កាហ្វេ) ដូច​ជា​អស់​កម្លាំង ឈឺ​ក្បាល រសាប់​រសល់ ក្អួត និង​ការ​ផ្ចង់​អារម្មណ៍​ធ្លាក់​ចុះ…។ល។ តែ​ជំនួស​ដោយ​ការ​ផ្តាច់​កាហ្វេ​ភ្លាម​ៗ ក្រុម​ស្រាវជ្រាវ​បាន​ឱ្យ​​អ្នក​ស្ម័គ្រ​ចិត្តសាក​ល្បង​វិធី កាត់​បន្ថយ​ចំនួន​​​កាហ្វេ​បន្តិច​​ម្តង​ៗ​ ដោយ​មាន​លាយ​នូវ​កាហ្វេ​ឆុង​ដោយ​គ្មាន​ជាតិ​កាហ្វេអ៊ីន ឬ​លាយ​ទឹក​ដោះ​គោ ឬ​ព្យាយាម​ជំនួស​កាហ្វេ​ ដោយ​តែ ឬ​ទឹក​ផ្លែ​ឈើ។ បន្តិច​​ម្តង​ៗ ក្នុង​រយៈ​ពេល​​៦​​សប្តាហ៍ គេ​ឃើញ​ចំណង់​កាហ្វេ​របស់​ពួក​គេ​ធ្លាក់​ចុះ និង​អា​ច​គ្រប់​គ្រង​​ខ្លួន​​ឯង​ពី​ការ​ញៀន​កាហ្វេ​បាន។

អត្ថបទពាក់ព័ន្ធ​៖

២. ការ​ស្រាវជ្រាវ​ដោយសាកលវិទ្យាល័យ​ Western ​ប្រទេស​កាណាដា​​​​

សាកលវិទ្យាល័យ​ប្រទេស​កាណាដា បាន​រក​ឃើញ​ថា លំហាត់​ប្រាណ​ក៏​​ជួយ​រួម​ចំណែក​ បន្ថយ​ចំណង់​កាហ្វេ​ផង​ដែរ។ លទ្ធផល​សិក្សា​​រក​ឃើញ​ថា លំហាត់​ប្រាណ​ពី​២០ ទៅ​២៥​នាទី អាច​ជួយ​ជំរុញ​ខួរ​ក្បាល​​បញ្ចេញ​អ័រម៉ូន​ Endorphin បង្កើន​ស្មារតី បន្ថយ​អាការៈ​ឈឺ​ក្បាល ជួយ​អារម្មណ៍​បាន​ស្រស់​ថ្លា ដែល​ជា​ចំណែក​មួយ​ជួយ​បន្ថយ​អារម្មណ៍​​​ចង់​ញ៉ាំ​កាហ្វេ។

ដោយ​ឡែក ការ​ស្រាវជ្រាវ​ទាំង​ពីរ​ខាង​លើ ក៏​បាន​​ណែ​នាំ​ដូច​គ្នា នូវ​​​​វិធី​ពីរបន្ថែម​ទៀត​ដែល​ជួយ​ជំរុញ​​កុំ​ឱ្យ​មាន​ចំណង់​លើ​ជាតិ​កាហ្វេអ៊ីន​ខ្លាំង​គឺ​ការ​ទទួលទាន​ទឹក និង​គេង​​ឱ្យ​​បាន​គ្រប់​គ្រាន់។ ការ​គេង និង​​មាន​ជាតិ​ទឹក​​គ្រប់​គ្រាន់ ជួយ​ដល់​រាង​កាយ កាត់​បន្ថយ​អារម្មណ៍​ធុញ​ថប់ ដែល​ធ្វើ​​ឱ្យ​ចំណង់​​​​​​ជាតិ​កាហ្វេ​ថម​ថយ​ចុះ​ផង​ដែរ៕ ​

អត្ថបទពាក់ព័ន្ធ​៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​

​​​​​​​​​​​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.onemedical.com/blog/live-well/caffeine-withdrawal/

កំណែ​ប្រែបច្ចុប្បន្ន

07/02/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ Feb 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម