backup og meta

អ្នកចូលចិត្តប្រើ ឬកំពុងប្រើគួរដឹង ចង្ក្រាន Microwave ស្រួលប្រើ ចម្អិនលឿន តែប៉ះពាល់ខ្លាំង

អ្នកចូលចិត្តប្រើ ឬកំពុងប្រើគួរដឹង ចង្ក្រាន Microwave ស្រួលប្រើ ចម្អិនលឿន តែប៉ះពាល់ខ្លាំង

ចង្រ្កាន Microwave ប្រើសម្រាប់​អាំងសាច់ ឬកម្ដៅ​អាហារ ហើយ​នៅស្រុកខ្មែរ​យើង ក៏មាន​ការ​ប្រើប្រាស់​មិនតិចដែរ ដោយសារ​​​រវល់​បំពេញ​ការងារ ឬ​ការ​រកស៊ី ដូច្នេះ​យើង​មិន​សូវ​មាន​ពេល​​​ច្រើន ចម្អិន​អាហារ​នោះទេ។ ប្រើ Microwave ចម្អិនអាហារ​បានលឿន និង​ឆាប់បាន​ញ៉ាំ តែ​​ក៏​ប៉ះពាល់​សុខភាព​មិន​តិចដែរ។

ក្រុមអ្នកវិទ្យាសាស្ត្រ​ចំណីអាហារ បញ្ជាក់​ថា ការ​ចម្អិនអាហារ​ដោយ​ចង្ក្រាន Microwave បាន​កែប្រែ​សមាសធាតុ​ក្នុង​អាហារ ហើយ​ការកែប្រែ​នេះ បាន​ចូលទៅ​ក្នុងឈាម​ (​អ្នក​ញ៉ាំ)​ និង​បណ្ដាល​ឲ្យ​រាំងស្ទះ​ដល់​ប្រព័ន្ធ​រាងកាយ​។ នេះដោយសារ​តែ​កម្ដៅ​វិទ្យុសកម្ម​នៃ​ចង្រ្កាន Microwave ដែល​បញ្ចេញ​ទៅលើ​អាហារ។

ក្រៅពីនេះ អ្នកវិទ្យាសាស្ត្រ ក៏បាន​លើកឡើង​ពី​ហានិភ័យ​ជាច្រើន នៃ​ការ​ប្រើប្រាស់​ចង្ក្រាន Microwave។ ក្នុង​នោះ មាន​ដូចជា បាត់បង់​ការចងចាំ និង​ការ​ផ្ដោត​អារម្មណ៍ អារម្មណ៍​មិននឹងនរ ប្រាជ្ញា​ធ្លាក់ចុះ និង​ខូចខួរក្បាល​ជាអចិន្ត្រៃយ៍។ វាក៏បណ្ដាល​ឲ្យ​ប្រព័ន្ធ​ការពារ​ចុះខ្សោយ រាងកាយ​មិន​អាច​ធ្វើមេតាប៉ូលិស​អាហារ​ចម្អិន​ក្នុង Microwave បាន ដោយ​ផលប៉ះពាល់​ទាំងនេះ ស្ថិតនៅ​ក្នុង​រាងកាយ​របស់​យើង រយៈពេល​យូរ។

ជាមួយ​គ្នានេះ ការ​ញ៉ាំអាហារ​ចម្អិន​ក្នុង Microwave បណ្ដាល​ឲ្យ​ការ​ផលិតអ័រម៉ូន រាំងស្ទះ ឬ​កែប្រែ ទាំង​ប្រុស ទាំង​ស្រី និង​ប្រឈម​ជំងឺ​មហារីក​ក្រពះ និង​ពោះវៀន ដោយសារ​សមាសធាតុ​ក្នុង​បន្លែ បាន​ប្រែក្លាយ​ទៅជា​រ៉ាឌីកាល់សេរី ដែល​បង្ក​ជំងឺមហារីក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Is Microwave Cooking Doing To Your Health?

កំណែ​ប្រែបច្ចុប្បន្ន

22/10/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Oct 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម