backup og meta

ជំងឺ​ធាត់ កម្រមាន​ណាស់​ នៅ​ប្រទេស​ញ៉ាំ​បាយ​​​ដូច​នៅ​ស្រុកយើង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

    ជំងឺ​ធាត់ កម្រមាន​ណាស់​ នៅ​ប្រទេស​ញ៉ាំ​បាយ​​​ដូច​នៅ​ស្រុកយើង

    ម្នាក់ៗ ញ៉ាំបាយ ២-៣​ពេល ឬ​ស្មើ​ប្រមាណ ៤៣៧​ក្រាម/ថ្ងៃ ជា​បរិមាណ​ដ៏ច្រើន​មួយ បន្ទាប់​ពី​បង់ក្លាដេស និង​ឡាវ។ ប្រទេស​ញ៉ាំបាយ​ច្រើន​ដូច​យើង មាន​ចំនួន​អ្នក​កើត​ជំងឺ​ធាត់ នៅ​កម្រិត​ទាប ដោយសារ​ជាតិ​សរសៃ​ក្នុង​បាយ ធ្វើ​ឲ្យ​យើង​ឆ្អែត ហើយមិនញ៉ាំ​លើស​កម្រិត។

    ការសិក្សា​មួយ លើ​ប្រទេស ១៣៦ បង្ហាញ​ថា ប្រទេស​មាន​ពលរដ្ឋ​ញ៉ាំបាយ​ច្រើន មាន​តួលេខ​អ្នក​កើត​ជំងឺធាត់ នៅ​កម្រិត​ទាប។ អ្នកវិទ្យាសាស្ត្រ ណែនាំ​ឲ្យ​ញ៉ាំបាយ ៥០​ក្រាម/ថ្ងៃ ដើម្បី​បង្ការ​ជំងឺ​ធាត់ ខណៈ​ខ្មែរ​យើង ញ៉ាំបាយ ៤៣៧ក្រាម/ថ្ងៃ តិចជាង​បង់ក្លាដេស ញ៉ាំ ៤៧៣​ក្រាម/ថ្ងៃ និង​ឡាវ ញ៉ាំ ៤៤២​ក្រាម/ថ្ងៃ។

    អាហារគួរញ៉ាំ

    ការ​សិក្សា​នេះ លើក​សរសើរ​របបអាហារ​ជប៉ុន និង​អាស៊ី ជួយ​បង្ការ​ជំងឺ​ធាត់ ដោយសារ​ប្រទេស​ទាំង​នេះ ញ៉ាំបាយ​ច្រើន។ អ្នកស្រាវជ្រាវ ថា ប្រសិនបើ គ្រប់គ្នា ញ៉ាំបាយ ៥០​ក្រាម/ថ្ងៃ តួលេខ​អ្នក​កើត​ជំងឺ​ធាត់ និង​ធ្លាក់ពី ៦៥០​លាន​នាក់ មក​ត្រឹម ៦៤៣,៥​លាន​នាក់។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា ការសិក្សា​នេះ បាន​បង្ហាញ​នៅ​សភា​អឺរ៉ុប ស្ដីពី​ជំងឺ​ធាត់ (European Congress on Obesity) នៅ​ទីក្រុង Glasgow ប្រទែស​ស្កុតឡែន និង​ទទួល​ការ​ស្វាគមន៍​ពី​អ្នកជំនាញ​។ ក្នុង​ចំណោម​ប្រទេស ១៣៦ ប្រទេស​នៅ​តំបន់​អាស៊ី ភាគច្រើន ញ៉ាំបាយ​ច្រើន ចំណែក​ប្រទេស​បច្ចឹមលោក ភាគច្រើន ញ៉ាំបាយ​តិច ដូចជា​ប៉ូឡូញ ញ៉ាំបាយ​ជិត ៣​ក្រាម/ថ្ងៃ ខណៈ​អាមេរិក ញ៉ាំ​ជិត ២០​ក្រាម/ថ្ងៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Apr 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម