backup og meta

អ្នក​ស្គម​ៗ​កុំ​អាល​អរ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​កើត​តែ​លើ​អ្នក​​ធាត់​ៗ​ទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 02, 2019

    អ្នក​ស្គម​ៗ​កុំ​អាល​អរ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​កើត​តែ​លើ​អ្នក​​ធាត់​ៗ​ទេ

    ពេល​ឮ​ពាក្យ​ថា​ជំងឺ «ខ្លាញ់​រុំ​ថ្លើម» យើង​ប្រហែល​ជា​គិត​ថា ជំងឺ​នេះ​កើត​ឡើង​ចំពោះ​តែ​អ្នក​ធាត់​ៗ​ប៉ុណ្ណោះ អ្នក​ស្គម​ៗ​មិន​អី​ទេ។ បើ​គិត​បែប​នេះ គឺ​ខុស​ទាំងស្រុង​ខុស​ហើយ ព្រោះ​បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​មួយ​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ។ ដូចនេះ​ យើង​គ្រប់​គ្នា​គួរតែ​មក​ស្វែងយល់​ពី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទាំងអស់​គ្នា។

    ១- តើ​មូលហេតុ​អ្វី​បាន​ជា​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម?

    ជំងឺ​ខ្លាញ់​រុំ​ថ្លើម​នេះ​កើត​ឡើង​ដោយសារ​ការ​ញ៉ាំ​ស្រា អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ញ៉ាំ​ខ្លាញ់​ច្រើន អ្នក​ដែល​ធាត់ និង​អ្នក​មាន​ប្រវត្តិ​លើស​ជាតិ​ខ្លាញ់​ច្រើន​ជាដើម។ សម្រាប់​វ័យ​ដែល​កើត​មាន​ជំងឺ​មួយ​នេះ ភាគច្រើន​ចាប់ពី ៤០-៥០ ឆ្នាំ​ឡើង​ទៅ។

    ២- តើ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​ខ្លាញ់រុំ​បេះដូង​កើត​ឡើង​ព្រោះ​មូលហេតុ​ដូចគ្នា​មែន ឬ​ទេ?

    ខ្លាញ់​រុំ​ថ្លើម និង​ខ្លាញ់​រុំ​បេះដូង​ជា​ជំងឺ​ពីរ​ផ្សេង​គ្នា ហើយ​មូលហេតុ​ក៏​មិន​ដូច​គ្នា​ដែរ ព្រោះ​ជំងឺ​ខ្លាញ់​រុំ​បេះដូង​កើត​ឡើង​ដោយសារ​កំហាប់​កូឡេស្តេរ៉ូល​ឡើង​ខ្ពស់​នៅ​ក្នុង​ឈាម ហើយ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ប្រាកដ​ថា​កើត​ឡើង​ដោយសារ​ជាតិ​ខ្លាញ់​ទាំងស្រុង​នោះ​ទេ។

    ៣- ដើម្បី​ចៀសវាង​ជំងឺ​នេះ និង​កាត់​បន្ថយ​ជំងឺ​នេះ

    ដើម្បី​ចៀសវាង ឬ​បើ​យើង​កំពុង​តែ​មាន​ត្រូវ​កាត់​បន្ថយ​ពី​ជំងឺ​មួយ​នេះ យើង​គួរតែ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម កុំ​បណ្ដោយ​ឲ្យ​ធាត់ ឬ​ឡើង​គីឡូ​ច្រើន​ពេក។

    ៤- រោគសញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម

    សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ​វិញ មាន​ដូចជា អស់កម្លាំង ថ្លើមរីកធំ និង​អង់ស៊ីម​ថ្លើម​កើន​ឡើង ឈឺចាប់​នៅ​កណ្ដាល​ពោះ ឬ​ផ្នែក​ខាង​ស្កាំ។

    ប្រសិនបើ​មាន​ករណី​ទាំង​ប៉ុន្មាន​នេះ គួរទៅ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ព្រោះ​ជំងឺ​នេះ​អាច​មាន​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​បាន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម