backup og meta

អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព​លំពែង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 25, 2020

    អាហារ៦ប្រភេទ ផ្ដល់ប្រយោជន៍ច្រើន​ដល់សុខភាព​លំពែង

    លំពែង​គឺ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ។ លំពែង​មិន​ត្រឹម​តែ​ជួយ​បន្សាប​អាហារ​មាន​ជាតិ​អាស៊ីត​ទទួល​ពីក្រពះ​នោះទេ​​ តែនៅ​ផលិត​អង់ស៊ីម​ជួយ​ដល់​ការ​រំលាយ​កាបូអ៊ីដ្រាត ប្រូតេអីន និង​លីពីត​ផង​ដែរ។ លំពែង​ដែល​មាន​សុខភាព​ល្អ​គឺ​មាន​ការ​រក្សា​លំនឹង​កម្រិត​ជាតិស្ករ និង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​មាន​សុខភាព​ល្អ។ ដើម្បី​ជួយ​ឲ្យ​លំពែង​មាន​សុខភាព​ល្អ​ យើង​អាច​ញ៉ាំ​អាហារ​ប៉ុន្មាន​ប្រភេទ​នេះ​បាន។

    . ល្មៀត

    ល្មៀត​គឺ​ជា​ភ្នាក់ងារ​ប្រឆាំង​ការ​រលាក​ធម្មជាតិ​ដ៏​ល្អ​មួយ​ដែល​អាច​ជួយ​បន្ថយ​ការ​ឈឺ​ចាប់បង្ក​ដោយ​ភាព​ក្ដៅ​ ផ្សា​នៅ​ក្នុង​លំពែង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ល្មៀត​នៅ​ជំរុញ​ដល់​ការ​ផលិត​អ័រម៉ូន​អាំងស៊ុយលីន ​នៅ​ក្នុង​លំពែង​ផ្ទាល់​ដែលជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម។

    . ខ្ទឹមស

    គ្នា​យើង​មួយ​ចំនួន​អាច​នឹង​ធ្លាប់​ឮពីការ​ណែនាំឲ្យញ៉ាំ​ខ្ទឹមស​ជាមួយ​នឹង​ទឹកឃ្មុំ​ពេល​ពោះ​យើង​ទទេ។ ខ្ទឹមស​គឺ​ជា​មានសារធាតុ​ប្រឆាំង​មេរោគ ហើយ​ពេល​បញ្ចូល​ខ្ទឹមស​ជាមួយនឹង​ម្ហូប​ផ្សេងៗ​អាច​នឹង​កាន់​តែមាន​​ប្រសិទ្ធភាព។ ភាគច្រើន​គេ​ប្រើ​ខ្ទឹមស​ជាមួយ​ទឹកឃ្មុំ និង​ខ្ទឹមបារាំង​ជាដើម។ ការ​បញ្ចូល​បែប​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដោយ​ការ​ជួសជុល​ជាលិកា​នៃ​សរីរាង្គ​រួម​ទាំង​លំពែង​ផង​ដែរ។

    . ស្ពៃ​ពួយ​ឡេង

    ស្ពៃ​ពួយឡេង​សំបូរ​ដោយ​វីតាមីន B និង​ជាតិដែក​ដែល​ជួយ​បំពេញ​តម្រូវ​ការ​របស់​លំពែង។ ជាតិដែក​ជួយ​បង្ការ​ការ​រលាក រីឯ​វីតាមីន B​ជួយ​ចិញ្ចឹម​លំពែង។ យើង​អាច​​យក​ស្ពៃ​ពួយឡេង​ និង​ខ្ទឹម​បារាំង​ធ្វើ​ញាំ​បន្លែ ឬ​យក​ស្ពៃ​ពួយឡេង​ទៅ​ឆា​ជាមួយ​ខ្ទឹមស។ បន្ថែម​ពី​នេះ​ទៀត​ ស្ពៃ​ពួយឡេង​សំបូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​មហារីក​ឈ្មោះ MGDG (monogalactosyldiacylglycerol) ដែល​អាច​បន្ថយ​ភាគរយ​នៃ​ការ​មាន​ជំងឺ​មហារីក​លំពែង​បាន។

    . ផ្កាខាត់ណាខៀវ

    ពពួក​បន្លែ​ដូចជា​ផ្កាខាត់ណាខៀវ ស្ពៃក្ដោប ផ្កាខាត់ណា​សុទ្ធ​តែ​មានសារធាតុ​ប្រឆាំង​នឹង​កោសិកា​មហារីក​នៅ​ក្នុង​លំពែង​ និងជួយការពារ​លំពែង​ពី​ជំងឺ​ផ្សេងៗ។ បន្លែ​ទាំង​នេះ​ផ្ដល់​នូវ​សារធាតុចិញ្ចឹម​ដែល​ងាយស្រួល​ក្នុង​ការ​ស្រូប​យក​ និង​សំបូរ​ដោយ flavonoids ដែល​ជួយ​ពង្រឹង​ដល់​ការ​កម្ចាត់ជាតិពុល​ក្នុង​រាងកាយ។

    . ផ្លែ​ទំពាំងបាយជូរ​ក្រហម

    ផ្លែទំពាំងបាយជូរក្រហម​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម resveratrol​ដែល​ជួយ​បន្ថយ​ការ​រលាក​លំពែង និង​បំផ្លាញ​កោសិកា​មហារីក​លំពែង​ទៀត​ផង។ អ្នក​ជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​ផ្លែ​ទំពាំង​បាយ​ជូរ​ស្រស់​ម្ដង​ក្នុង​មួយ​ថ្ងៃ។ មនុស្ស​មួយ​ចំនួន​ជ្រើសរើស​ផឹក​ស្រា​ទំពាំងបាយជូរ​ក្រហម​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​។ ប៉ុន្តែ​ការ​ញ៉ាំ​ផ្លែ​ទំពាំងបាយជូរ​ស្រស់​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង។

    . ដំឡូង​ជ្វា

    ដំឡូងជ្វា​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​លំពែង​បាន​រហូតដល់ ៥០% និង​ជួយ​រក្សា​លំនឹង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដោយ​បញ្ចេញ​ជាតិស្ករ​បន្តិច​ម្ដងៗ​ទៅ​ក្នុង​ចរន្ត​ឈាម។

    . គន្លឹះ​ផ្សេង​ទៀត​ជួយ​ឲ្យ​លំពែង​មាន​សុខភាព​ល្អ

    • ចៀសវាង​គ្រឿង​ស្រវឹង អាហារ​កែ​ច្នៃ​ និង​កាបូអ៊ីដ្រាត​កែច្នៃ​ព្រោះ​កាបូអ៊ីដ្រាត​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​អាំងស៊ុយលីន​ដែល​ផលិត​ដោយ​លំពែង។
    • ផឹក​ទឹក​ឲ្យ​បាន​ច្រើន​គឺ​អាច​បង្ការ​ជំងឺ​ទាក់​ទង​នឹង​លំពែង​ ដូចជា​ជំងឺ​រលាក​លំពែង​ ដែល​អាចនាំ​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 25, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម