backup og meta

អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង

អាហារ ៦ មុខនេះអាចបង្កអាការៈឈឺក្បាលប្រកាំង

អាការៈ​ឈឺ​ក្បាល​ប្រកាំង​អាច​បង្ក​ដោយ​មូលហេតុ​ច្រើន​រួម​ទាំង​ចំណី​អាហារ និង​ភេសជ្ជៈ។ ទោះបីជា​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ ប៉ុន្តែ​អាហារ​មួយ​ចំនួន​អាច​​មាន​ចំណែក​ក្នុង​ការ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ទៅ​លើ​មនុស្ស​មួយ​ចំនួនដែរ​។

១. កាហ្វេអ៊ីន

ការ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​ច្រើន ឬឈប់​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង ឬ​ឈឺក្បាល​បាន។ អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន​រួមមាន​កាហ្វេ តែ និង​សូកូឡា។

២. ជាតិ​ស្ករ​បន្ថែម

អាហារ​កែច្នៃ​មួយ​ចំនួន​ផ្ទុក​ជាតិ​ស្ករ​បន្ថែម ហើយ​ជាតិ​ស្ករ​បន្ថែម​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​បាន ជាពិសេស​ពពួក​ស្ករ​បន្ថែម Aspartame។

៣. គ្រឿង​ស្រវឹង

គ្រឿង​ស្រវឹង​គឺជា​មូលហេតុ​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​។ ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​អ្នក​ចូលរួម​ជាង​៣៥% មាន​អាការៈ​ឈឺក្បាល​ប្រកាំង​បាន​រាយការណ៍​ថា​គ្រឿងស្រវឹង​គឺ​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង។ ម៉្យាងទៀត គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​​ជាតិ​ទឹក​ដែល​អាច​បង្ក​អាការៈ​ឈឺក្បាល​បាន។

៤. សូកូឡា

សមាគម​អាការៈឈឺក្បាល​ប្រកាំង​សហរដ្ឋអាមេរិក​បាន​លើកឡើង​ថា​សូកូឡា​ក៏​ជា​កត្តា​ជំរុញ​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ ព្រោះ​សូកូឡា​មាន​ជាតិ​កាហ្វេអ៊ីន និង​ beta-phenylethylamine ។ សារធាតុ​ទាំង​ពីរ​នេះ​អាច​បង្ក​អាការៈ​ឈឺក្បាល​ទៅ​លើ​មនុស្ស​មួយ​ចំនួន។

៥. អាហារ​មាន​ដាក់​ប៊ីចេង

គេ​ចាត់ទុក​ប៊ីចេង​ជា​គ្រឿង​ផ្សំ​ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ញ៉ាំ ប៉ុន្តែ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប៊ីចេង និង​ការ​វាយ​ប្រហារ​របស់​អាការៈ​ឈឺក្បាល​ប្រកាំង។ សមាគម​អាការៈ​ឈឺក្បាល​ប្រកាំង​សហរដ្ឋ​អាមេរិក​បាន​សម្គាល់​ថា​ប៊ីចេង​​អាច​បង្ក​ឲ្យ​អាការៈ​ឈឺក្បាល​ប្រកាំង​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង។

៦. អាហារ​មាន​ជាតិ​ប្រៃ

អាហារ​មាន​ជាតិ​ប្រៃ​ ជាពិសេស​ពពួក​អាហារ​កែច្នៃ​ដែល​មាន​ផ្ទុក​បន្ថែម​នូវ​សារធាតុ​ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ​ក៏​អាច​បង្ក​អាការៈ​ឈឺក្បាល​ប្រកាំង​ដែរ។ ការ​ញ៉ាំ​អំបិល​ច្រើន​អាច​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ដែល​អាច​បណ្ដាល​ឲ្យ​ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/foods-that-trigger-migraines

កំណែ​ប្រែបច្ចុប្បន្ន

10/09/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

តើការរួមភេទអាចជួយបំបាត់ការឈឺក្បាលប្រកាំងបានពិតមែនឬអត់?

វិធី ៥ យ៉ាង ជួយ​គ្នា​យើង​អាចគ្រប់គ្រងការឈឺក្បាលប្រកាំងបាន​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Sep 10, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម