គ្នាយើងដឹងរួចហើយថាជាតិដែកមានសារៈសំខាន់ប៉ុនណាសម្រាប់រាងកាយរបស់យើង ដូចនេះហើយបានជាមានការណែនាំឲ្យទទួលទានហារមានជាតិដែក និងរក្សាជាតិដែកឲ្យបានគ្រប់គ្រាន់។ ចុះបើលើសជាតិដែកក្នុងឈាមវិញ ទៅជាយ៉ាងណា?
ការលើសជាតិដែកក្នុងឈាម កើតមាននៅពេលរាងកាយស្រូបយកជាតិដែកច្រើនលើសកម្រិតពីអាហារយើងញ៉ាំ។ ជាតិដែកច្រើនលើសលុប នឹងស្តុកទុកក្នុងសរីរាង្គជា ពិសេសថ្លើម បេះដូង និងលំពែង។ មនុស្សភាគច្រើនគិតថា ជាតិដែកជាសារធាតុចាំបាច់ទ្រទ្រង់សរីរាង្គ មានច្រើនក្នុងខ្លួនច្បាស់ជាល្អ ប៉ុន្តែជាក់ស្តែង ការផ្ទុកជាតិដែកច្រើនពេកអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត ពិសេសបង្កទៅជាជំងឺថ្លើម បេះដូង និងទឹកនោមផ្អែមទៀតផង។
ប្រភេទជំងឺតែងប្រទះញឹកញាប់បំផុត លើសជាតិដែកតពូជ (Primary Hemochromatosis)។ ករណីខ្លះយើងអាចកើតជំងឺនេះ ដោយសារការបញ្ចូលឈាមច្រើន បញ្ហាទាក់ទងនិងឈាម បញ្ហាថ្លើម និងញៀនស្រា ហៅថា Secondary Hemochromatosis។
កត្តាហ្សែនជាមូលហេតុចម្បងបង្កជាជំងឺនេះ ប៉ុន្តែភាគតិចណាស់កើតជំងឺលើសជាតិដែកក្នុងឈាមដោយសារហ្សែន អាចវិវត្តទៅជាធ្ងន់ធ្ងរ ខណៈរោគសញ្ញាជំងឺលើសជាតិដែកក្នុងឈាមតំណពូជ តែងលេចឡើងនៅយើងឈានដល់វ័យកណ្តាល។
ពិតណាស់ អ្នកដែលអាចកើតមានបញ្ហានេះញឹកញាប់ ភាគច្រើនជាប្រុសៗ ព្រោះប្រុសៗផ្ទុកជាតិដែកច្រើនជាងស្រីៗ ម្យ៉ាងទៀតស្រីៗតែងបញ្ចេញជាតិដែកមួយចំនួនតាមឈាមរដូវ និងពេលមានផ្ទៃពោះ។
រោគសញ្ញាចំពោះវបញ្ហាលើសជាតិដែកក្នុងឈាមមិនបញ្ចេញឲ្យយើងដឹងទេ រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើយើងមានជំងឺនេះតំណពូជ។ ពេលជាតិដែកឡើងដល់កម្រិត ទើបរោគសញ្ញាបញ្ចេញឲ្យយើងដឹង។
ជាទូទៅរោគសញ្ញាលេចចេញលឿនមាន៖
– ឈឺសន្លាក់
– ឈឺពោះ
– ហត់
– ខ្សោយកំលាំង
រោគសញ្ញាលេចចេញយឺតមាន៖
– ទឹកនោមផ្អែម
– បាត់ចំណង់ផ្លូវភេទ
– លិង្គខ្សោយ
– ខ្សោយបេះដូង
– ខ្សោយថ្លើម
នៅមានសញ្ញាខ្លះមិនបានរៀបរាប់ខាងលើ។ បើមានចម្ងល់រោគសញ្ញាណាមួយ សូមពិគ្រោះជាមួយគ្រូពេទ្យ។ មនុស្សម្នាក់ៗមានរោគសញ្ញាផ្សេងគ្នា ដូចនេះយើងគប្បីទៅពិគ្រោះជាមួយគ្រូពេទ្យពីអ្វីដែលល្អសម្រាប់ស្ថានភាពរបស់យើង។ បើមានសមាជិកគ្រួសារកើតជំងឺនេះ ប្រញាប់ធ្វើតេស្តហ្សែន ដើម្បីកាត់បន្ថយការប្រឈមទាន់ពេលវេលា។
[embed-health-tool-bmr]