backup og meta

ជាតិ​ដែកជា​សារធាតុ​សំខាន់​ទ្រទ្រង់​សរីរាង្គយើង ចុះបើលើសជាតិដែកមាន​អ្វីកើតឡើង?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Oct 27, 2020

    ជាតិ​ដែកជា​សារធាតុ​សំខាន់​ទ្រទ្រង់​សរីរាង្គយើង ចុះបើលើសជាតិដែកមាន​អ្វីកើតឡើង?

    គ្នាយើង​ដឹង​រួច​ហើយ​ថា​ជាតិ​ដែក​មាន​សារៈសំខាន់​ប៉ុន​ណា​សម្រាប់​រាង​កាយ​របស់​យើង ដូច​នេះហើយ​បានជា​មានការ​ណែនាំ​ឲ្យ​ទទួលទាន​ហារ​មាន​ជាតិ​ដែក និង​រក្សា​ជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់។ ចុះ​បើលើសជាតិ​ដែកក្នុង​ឈាម​​វិញ​ ទៅ​ជា​យ៉ាងណា?

    ការ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ កើត​មាន​នៅ​ពេល​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ច្រើន​លើស​កម្រិតពី​អាហារ​យើង​ញ៉ាំ។ ជាតិ​ដែក​ច្រើន​លើស​លុប នឹង​ស្តុក​ទុក​ក្នុង​សរីរាង្គ​ជា ពិសេស​ថ្លើម បេះដូង និង​លំពែង។ មនុស្ស​ភាគ​ច្រើន​គិត​ថា ជាតិ​ដែក​ជា​សារធាតុ​ចាំ​បាច់​ទ្រទ្រង់​សរីរាង្គ មាន​ច្រើន​ក្នុង​ខ្លួន​ច្បាស់​ជា​ល្អ​ ប៉ុន្តែ​ជាក់​ស្តែង ការ​ផ្ទុកជាតិ​ដែក​ច្រើន​ពេក​អាច​នាំឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត ពិសេស​បង្ក​ទៅ​ជាជំងឺ​ថ្លើម បេះដូង និង​ទឹកនោម​ផ្អែម​ទៀត​ផង។

    ប្រភេទ​ជំងឺ​តែង​ប្រទះ​ញឹកញាប់​បំផុត ​លើស​ជាតិដែក​តពូជ (Primary Hemochromatosis)។ ករណី​ខ្លះ​យើង​អាច​កើតជំងឺនេះ ​ដោយសារ​ការ​បញ្ចូល​ឈាម​ច្រើន បញ្ហា​ទាក់ទង​និង​ឈាម បញ្ហា​ថ្លើម និង​ញៀន​ស្រា ហៅ​ថា Secondary Hemochromatosis។

    កត្តា​ហ្សែន​ជា​មូល​ហេតុ​ចម្បង​បង្ក​ជា​ជំងឺ​នេះ​ ប៉ុន្តែ​ភាគ​តិច​ណាស់កើត​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​ដោយ​សារ​ហ្សែន​ អាច​វិវត្តទៅ​ជា​ធ្ងន់ធ្ងរ ខណៈរោគ​សញ្ញា​ជំងឺ​លើស​ជាតិ​ដែក​ក្នុង​ឈាម​តំណ​ពូជ ​តែង​លេច​ឡើង​នៅ​យើង​ឈាន​ដល់​វ័យ​កណ្តាល។

    ពិត​ណាស់ អ្នក​ដែល​អាច​កើត​មានបញ្ហា​នេះ​​ញឹក​ញាប់ ភាគ​ច្រើនជា​ប្រុសៗ​ ព្រោះប្រុសៗ​ផ្ទុកជាតិ​ដែក​​ច្រើន​ជាងស្រីៗ ម្យ៉ាង​ទៀត​​ស្រីៗតែង​បញ្ចេញ​ជាតិ​ដែក​មួយ​ចំនួន​តាម​ឈាម​រដូវ​ និង​ពេល​មាន​ផ្ទៃ​ពោះ។

    រោគសញ្ញា​ចំពោះ​វបញ្ហា​លើស​ជាតិ​ដែក​ក្នុង​ឈាម​​មិន​បញ្ចេញ​ឲ្យយើងដឹងទេ ​រហូតយើងឈានចូលវ័យ ៤០ ឆ្នាំឡើង ពិសេសបើ​យើង​មាន​ជំងឺ​នេះ​តំណ​ពូជ។ ​ពេល​ជាតិ​ដែក​ឡើង​ដល់​កម្រិត ទើប​រោគ​សញ្ញា​បញ្ចេញ​ឲ្យ​យើង​ដឹង។

    ជា​ទូទៅ​រោគសញ្ញា​លេច​ចេញ​លឿន​មាន៖

    – ឈឺ​សន្លាក់

    – ឈឺ​ពោះ

    – ហត់

    – ខ្សោយ​កំលាំង

    រោគ​សញ្ញា​លេច​ចេញ​យឺត​មាន៖

    – ទឹក​នោម​ផ្អែម

    – បាត់​ចំណង់​ផ្លូវ​ភេទ

    – លិង្គ​ខ្សោយ

    – ខ្សោយ​បេះដូង

    – ខ្សោយ​ថ្លើម

    នៅ​មាន​សញ្ញា​ខ្លះ​មិន​បាន​រៀបរាប់​ខាង​លើ។ បើ​​មាន​ចម្ងល់​រោគសញ្ញា​ណា​មួយ សូម​ពិគ្រោះ​​ជាមួយ​គ្រូពេទ្យ។ មនុស្ស​ម្នាក់​ៗមាន​រោគ​សញ្ញា​ផ្សេង​គ្នា ​ ដូច​នេះ​យើង​គប្បីទៅពិគ្រោះ​ជា​មួយ​គ្រូពេទ្យពី​អ្វី​ដែល​ល្អ​សម្រាប់​ស្ថាន​ភាព​របស់​យើង​។ បើ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​នេះ ប្រញាប់​ធ្វើ​តេស្ត​ហ្សែន​ ​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​ទាន់​ពេល​វេលា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Oct 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម