១.របបអាហារត្រឹមត្រូវ
សារធាតុចិញ្ចឹមនៅក្នុងអាហារ ជាពិសេសបន្លែ ផ្លែឈើ និងគ្រឿងទេសផ្សេងៗ មានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ក្នុងការការពារប្រព័ន្ធភាពស៊ាំរបស់យើងឲ្យមានដំណើរការល្អ។ លើសពីនេះ ស័ង្កសី ជាតិដែក វីតាមីនA, C, E, B6 និង B12 ក៏ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំរបស់យើងទៅតាមមុខងាររបស់វាផងដែរ។ រីឯប្រូតេអ៊ីន ក៏រួមចំណែកជួយដល់សុខភាពប្រព័ន្ធភាពស៊ាំ ដោយការបង្កើត និងថែទាំកោសិកាភាពស៊ាំបានយ៉ាងល្អប្រសើរថែមទៀតផង។
២. កាត់បន្ថយស្រ្តេស
ជាទូទៅ បញ្ហាស្រ្តេសប៉ះពាល់ដល់សុខភាពផ្លូវកាយ ក៏ដូចជាផ្លូវចិត្តរបស់យើងផងដែរ។ លើសពីនេះ វាក៏ជះឥទ្ធិពលដល់ប្រព័ន្ធភាពស៊ាំរបស់យើងដូចគ្នា។ នៅពេលដែលយើងស្រ្តេស ជាពិសេសបញ្ហាស្រ្តេសរ៉ាំរ៉ៃ រាងកាយយើងនឹងចាប់ផ្ដើមបញ្ចេញប្រតិកម្មប្រឆាំងនឹងវា ហើយប្រតិកម្មស្រ្តេសនេះ នឹងបង្ក្រាបទៅលើប្រព័ន្ធភាពស៊ាំរបស់យើង ព្រមទាំងបង្កើនឱកាសនៃការឆ្លងមេរោគ និងជំងឺផ្សេងបានផងដែរ។