តែម្ជូរព្រឹក្ស (Roselle Tea) មានពណ៌ក្រហមស្រស់ស្អាត និងមានរសជាតិជូរស្រដៀងនឹងទឹកផ្លែក្រេនប៊ើរី (Cranberry)។ បើចង់ឱ្យផ្អែមបន្តិច យើងអាចបន្ថែមស្ករ ឬទឹកឃ្មុំ ហើយញុំាបានទាំងក្តៅឧណ្ហៗ ឬក្លាសេឱ្យត្រជាក់។ ខាងក្រោមនេះជាអត្ថប្រយោជន៍របស់តែម្ជូរព្រឹក្សចំពោះសុខភាព។
តែម្ជូរព្រឹក្ស ៥៧ ក្រាមមាន៖
- កាល់ស្យូម ១២៣ មិល្លីក្រាម
- ជាតិដែក ០,៨៤ មិល្លីក្រាម
- វីតាមីន C ៦,៨ មិល្លីក្រាម
- ម៉ាញ៉េស្យូម ២៩ មិល្លីក្រាម
- កាបូអ៊ីដ្រាត ៦,៤៥ មិល្លីក្រាម
- ហ្វូស្វ័រ ២១ មិល្លីក្រាម
- ប៉ូតាស្យូម ១១៩ មិល្លីក្រាម
- វីតាមីន B2 ០,០១៦ មិល្លីក្រាម
- វីតាមីន A ៨ មិល្លីក្រាម
ថ្វៃត្បិតតែតែម្ជូរព្រឹក្សមានប្រយោជន៍ច្រើន តែស្រ្តីមានផ្ទៃពោះ និងម៉ាក់ៗកំពុងបំបៅបោះកូនហាមញុំា។