backup og meta

ចូលចិត្តញុំាទឹកប៉េងប៉ោះ អានអត្ថបទនេះសិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 10, 2021

    ចូលចិត្តញុំាទឹកប៉េងប៉ោះ អានអត្ថបទនេះសិន

    ទឹកប៉េងប៉ោះមានរសជាតិជូរអែមដែលអាចជួយបន្ថែមរសជាតិ និងពណ៌ដល់អាហារជាច្រើន។ មនុស្ស​ជា​ច្រើនចូលចិត្តទឹកជ្រលក់ដ៏ពេញនិយមនេះណាស់ មិនថាប្រុស ស្រី ក្មេង ឬចាស់ទេ ប៉ុន្តែការញុំា​ទឹក​ប៉េង​ប៉ោះ​ច្រើនធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។

    លោកស្រីវេជ្ជបណ្ឌិត Priya Palan ជំនាញខាងចំណីអាហារ បំរើការនៅមន្ទីរ​ពេទ្យពហុជំនាញ Zen បានលើកឡើងថា ទឹកប៉េងប៉ោះមិនមានប្រូតេអ៊ីន និងជាតិសរសៃទេ។ វាសម្បូរទៅដោយស្ករ អំបិល គ្រឿងទេស និងទឹកស្ករចម្រាញ់ពីពោត។ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់សុខភាពដូចជា៖

    ១. កើតជំងឺបេះដូង៖ ការញុំាអាហារមានទឹកស្ករចម្រាញ់ពីពោតច្រើនធ្វើឱ្យកម្រិតទ្រីគ្លីសេរីដ (ខ្លាញ់​ក្នុងឈាម) ឡើងខ្ពស់ និងបណ្តាលឱ្យមានបញ្ហា​បេះដូង។

    ២. ធាត់៖ ជាតិស្ករ និងទឹកស្ករចម្រាញ់ពីពោតដ៏ច្រើននៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យយើងឡើងគីឡូ។

    ៣. មានបញ្ហាសន្លាក់ ការញុំាអាហារកែច្នៃច្រើន​បង្កើនហានិភ័យ​នៃការរលាក​​ដែលមានន័យថា​យើង​អាចមានបញ្ហាសន្លាក់ទៅថ្ងៃក្រោយ។

    ៤. ក្រហាយទ្រូង៖ លោកស្រីវេជ្ជបណ្ឌិត Priya Palan ក៏បានបន្ថែមថា “បរិមាណអាស៊ីដម៉ាឡិក និង​អាស៊ីដស៊ីទ្រិចនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកើនជាតិអាស៊ីដក្នុងក្រពះដែលបណ្តាលឱ្យក្រហាយទ្រូង។ ប្រសិនបើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬជំងឺច្រាលអាស៊ីដក្រពះ (GERD) គួរចៀសវាង​ញុំា​ទឹក​ប៉េងប៉ោះ” ។

    ចូលចិត្តញុំាទឹកប៉េងប៉ោះត្រូវអានអត្ថបទនេះ

     

    បញ្ហាប្រព័ន្ធរំលាយអាហារ

    ៥. មានបញ្ហាតម្រងនោម ការញុំាអាហារដែលមានសូដ្យូម (អំបិល) ខ្ពស់ធ្វើឱ្យ​កើនជាតិកាល់​ស្យូម​ក្នុង​ទឹកនោម។ វាបង្កើនហានិភ័យកើតក្រួសក្នុងតម្រង់នោម។

    ៦. អាលែកហ្ស៊ី ទឹកប៉េងប៉ោះមានសារធាតុអ៊ីស្តាមីន (histamines) ដែលអាចធ្វើឱ្យ​យើង​អា​លែក​ហ្ស៊ី។​

     

    ៧. មានជំងឺទឹកនោមផ្អែម៖ ស្ករ និងទឹកស្ករចម្រាញ់ពីពោត​នៅក្នុងទឹកប៉េងប៉ោះ​ធ្វើឱ្យកម្រិតជាតិស្ករ​ក្នុង​ឈាម​របស់​យើងកើនឡើង។

     

    ៨. ឡើងសម្ពាធឈាម៖ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យយើងឡើងសម្ពាធ​ឈាម និងអតុល្យភាព​សារធាតុ​រ៉ែ​ក្នុងរាងកាយ ព្រោះវាផ្ទុកសូដ្យូម (អំបិល) ខ្ពស់។

    ទឹកប៉េងប៉ោះមានតម្លៃអាហារូបត្ថម្ភទាប។ វាមិនមានប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ឬជាតិសរសៃទេ ផ្ទុយទៅវិញវាមានជាតិស្ករ និងសូដ្យូម (អំបិល) ខ្ពស់។ យើងគួរញុំាអាហារ​ដែលសម្បូរ​សារធាតុ​ចិញ្ចឹម​ទើប​ល្អចំពោះសុខភាពរាងកាយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម