– វីតាមីន B9 (អាស៊ីដហ្វូលីក) ជួយដល់ការបង្កើតកោសិកា និងថែរក្សា DNA ជំរុញការផលិតកោសិកាឈាមក្រហម។
– វីតាមីន B6 B9 និង B12 រួមគ្នាជួយដល់ការកំណត់នូវកម្រិតអាមីណូអាស៊ីដ (Homocysteine) ព្រោះនៅពេលកម្រិតអាស៊ីដទាំងនេះកើនឡើងខ្ពស់ យើងនឹងប្រឈមជំងឺបេះដូង។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់អំពីប្រូតេអ៊ីនក្នុងបន្លែ និងសាច់
- ចង់ឲ្យសាច់ដុំកាន់តែល្អ មិនងាយឈឺ ញ៉ាំវីតាមីនប៉ុន្មានមុខនេះ ល្អបំផុត
៣- ទំនាក់ទំនងរវាងវីតាមីន B Complex និងលក្ខខណ្ឌសុខភាព
ក្រុមអ្នកស្រាវជ្រាវជឿថា ការប្រើប្រាស់ពពួកវីតាមីន B complex អាចការពារជំងឺមួយចំនួន ដូចជា៖
– បើយើងមាន ជំងឺទឹកនោមផ្អែម អាចបន្ថយហានិភ័យជំងឺតម្រងនោម ដោយការប្រើប្រាស់វីតាមីន B1។ វីតាមីន B1 ក៏អាចបន្ថយហានិភ័យជំងឺភ្នែកឡើងបាយផងដែរ។
– វីតាមីន B2 អាចការពារប្រឆាំងអាការៈឈឺក្បាលប្រកាំង។
– វីតាមីន B3 ជួយបង្កើននូវកម្រិតខ្លាញ់ល្អ HDL និងកាត់បន្ថយកម្រិតខ្លាញ់កូឡេស្តេរ៉ុលបាន។
– វីតាមីន B6 ជួយបន្ថយហានិភ័យ ជំងឺបេះដូង បន្ថយរោគសញ្ញា PMS និងអាការៈចាញ់កូន។
– វីតាមីន B7 មានទាក់ទងខ្លាំងជាមួយសុខភាពស្បែក សក់ និងក្រចក។
– វីតាមីន B9 ត្រូវបានគេជឿថា អាចការពារ មហារីក មហារីកពោះវៀនធំ និងមហារីកលំពែង។ ចំណោះស្រីៗមានផ្ទៃពោះ វីតាមីនប្រភេទនេះ អាចកាត់បន្ថយនហានិភ័យមិនប្រក្រតីទារកក្នុងផ្ទៃបានទៀតផង។
– វីតាមីន B12 ជួយដល់មនុស្សចាស់កាត់បន្ថយបញ្ហាវង្វេងវង្វាន់ និងគ្រប់គ្រងដល់កម្រិតអាមីណូអាស៊ីដ (Homocysteine) ។
យ៉ាងណា វីតាមីន B Complex មិនមែនជាថ្នាំព្យាបាល សម្រាប់ជំងឺគ្រប់លក្ខខណ្ឌទាំងអស់នោះទេ ព្រោះស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់វីតាមីន B6 និង B12 និងអាស៊ីតហ្វូលីក (B9) រយៈពេលយូរ មិនអាចកាត់បន្ថយហានិភ័យជំងឺបាក់ទឹកចិត្ត ចំពោះស្រីៗវ័យចំណាស់បានទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕