backup og meta

គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ

គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ

បើ​ដក​ការ​ខ្វល់​រឿង​ចំណីចំណុក មាន​ជាតិ​គីមី​ចេញ បន្លែ​ផ្លែឈើ ឬ​គ្រាប់ធញ្ញជាតិ នៅ​តែ​ផ្ដល់​ថាមពល និង​ប្រយោជន៍​ខ្ពស់​ចំពោះ​រាងកាយ បើ​ញ៉ាំ​តាម​ការ​ណែនាំ ឬ​កំណត់​ត្រឹមត្រូវ។ ចំណីចំណុក​ប្រចាំ​ថ្ងៃ ជះឥទ្ធិពល​ដល់​សុខភាព​យ៉ាង​ពិត​ប្រាកដ។ អាការៈ​ហើមពោះ ឆ្ងល់ រាករូស ទល់លាមក សុទ្ធ​តែ​មក​ពី​ការ​ហូបចុក​ទាំង​អស់។ ចំពោះ​អាការៈ​ទល់លាមក ជាក់​ស្ដែង​គ្រាន់​តែ​ជា​បញ្ហា​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ ចុះ​ម៉េច​បាន​ទល់​លាមក ពិបាក​បត់ជើង? មក​ពី​អី​ឲ្យ​ប្រាកដ?

“ទល់លាមក’ កើត​ឡើង​ដោយ​សារ រាងកាយ​យើង​ខ្វះ​ជាតិ​(អាហារ) សរសៃ ព្រោះ​ជា​មធ្យម​ យើង​ត្រូវ​ការ​សារធាតុ​នេះ (សរសៃ) ក្នុង​ចំណី​អាហារ ចន្លោះ​ពី ២៥-៣០ ក្រាម​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ការ​ញ៉ាំ សារធាតុ​សរសៃ​បន្ថែម​ច្រើន​ពេក​ក្នុង​ពេល​ភ្លាមៗ អាច​នាំ​ឲ្យ​ហើម​និង​ចុក​ពោះ។ មាន​ផ្លែឈើ​ស្រស់ ឬ​ក្រឡុក និង​គ្រាប់​ធញ្ញជាតិ​ប៉ុន្មាន​មុខ ដែល​ចង់​ណែនាំ​គ្នា​យើង ដូច​ខាងក្រោម៖

១- ផ្លែ​សារី ផ្លែ​ផ្លាំ និង​ ប៉ម៖ ៣មុខ​នេះ មាន​ជាតិ​​សរសៃ​ទៅ​រាង​កាយ​ស្រដៀង​គ្នា​ចន្លោះ​ពី ៥-៦​ក្រាម ក្នុង​មួយ​ថ្លែ។

ក្រៅ​ពី​នេះ ពពួក​​ ផ្លែ​ប៊្លែក​ប៊ឺរី ឬ​ផ្លែ​ស្ត្រប់​ប៊ឺរី ស្រស់​ក៏​សម្បូរដោយ​ជាតិ​សរសៃ​ដែរ។ កន្លះ​ពែង​នៃ​ផ្លែ​ស្ត្រប់ប៊ឺ​រី ស្រស់​មាន​សារធាតុ​សរសៃ​ដល់​ទៅ ២ ក្រាម។

២- ផ្លែ​គីវី

នៅ​ពេល​ដែល​ផ្លែ​ឈើ​ជា​ច្រើន​ដែល​មាន​ជាតិ​សរសៃ វា​ក៏​មាន​ជាតិ​ស្ករ Fructose ដែល​ជា​ស្ករ​ក្នុង​ផ្លែ​ឈើ​ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​មាន​ខ្យល់​ក្នុង​ពោះ​ច្រើន។ ទោះ​យ៉ាង​នេះ​ក្ដី ក្នុង​ផ្លែ​គីវី មាន​ជាតិ​ស្ករ​នេះ​ទាប​ណាស់ ដែល​ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​ហើម​ពោះ។ ក្នុង​ផ្លែ​គីវី​មួយ​ពែង មាន​ជាតិ​សរសៃ​ដល់​ទៅ ៥ក្រាម និង​មាន​ជីវជាតិ​ល្អ​ៗសម្រាប់​សុខភាព​ផ្សេង​ទៀត ដូច​ជា​វីតាមីន C ជាដើម។

៣- ពោត​លីង (Popcorn)

ពោត​លីង​ជា​អាហារ​ដែល​ផ្ដល់​សុខភាព​និង​ងាយ​ស្រួល​ទទួល​បាន​សារធាតុ​សរសៃ ​បើ​យើង​អត់​ដាក់​អំបិល ឬ​ប៊ឺ ចូល។ គ្រាប់​ពោត​​ជា គ្រាប់​ធញ្ញជាតិ​ទាំង​មូល (Whole-grains) ហើយ​ដើម្បី​ការពារ ឬ​កាត់​បន្ថយ បញ្ហា​ទល់​លាមក​ បើ​យើង​ព្យាយាម​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ទាំងមូល (whole-grains) ឲ្យ​បាន​ច្រើន។

៤- គ្រាប់​សណ្ដែក

សណ្ដែក​ស្ថិត​នៅ​ក្នុង​ក្រុម​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​បំផុត។ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​សណ្ដែក​មួយ​ពែង អ្នក​អាច​ទទួល​បាន​ជាតិ​សរសៃ​រហូត​ទៅ​ដល់​ ១០ក្រាម​ឯណោះ។ បន្ថែម​លើ​នេះ មាន​ប្រភេទ​សណ្ដែក​ជា​ច្រើន​ដែល​អាច​ឲ្យ​អ្នក​ជ្រើស​បាន​ដែល​មាន​ដូច​ជា សណ្ដែក​សៀង សណ្ដែក​ក្រហម សណ្ដែកហ្គាបានហ្ស៊ូ (Garbanzo beans) សណ្ដែក​លីម៉ា ឬ​សណ្ដែក​ពីន​តូ។

៥- ដំឡូង​ជ្វា

ដូច​នឹង​សណ្ដែក​ដែរ ដំឡូង​ក៏​មាន​សារធាតុ​សរសៃ​ខ្ពស់​ដែរ ប៉ុន្តែ​ភាគ​ច្រើន​ស្ថិត​នៅ​លើ​សម្បក។ ដំឡូង​ជ្វា​ស្ងោរ​ជាមួយ​សម្បក​ទំហំ​ល្មម​មួយ អាច​ផ្ដល់​ឲ្យ​សារធាតុ​សរសៃ​ដល់​ទៅ ៣,៨​ក្រាម។ ដំឡូង​ធម្មតា​ក៏​ល្អ​ដែរ​សម្រាប់​បញ្ហា​ទល់​លាមក ដោយ​ដំឡូង​តូច​ល្មម​អាច​មាន​ជាតិ​សរសៃ​ដល់​ទៅ ៣ក្រាម។

អាន៖ រឿង​ពិត​ពាក់ព័ន្ធទល់​លាមក មនុស្ស​ភាគច្រើន​អត់​ដឹង

អាន៖ រឿង​មិន​ពិត​ ៣ យ៉ាង ​ខំ​ជឿ​ស្លុង​តាមចាស់ៗរាប់​​ឆ្នាំ មកទល់សព្វថ្ងៃ

 

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10 Foods That Help Relieve Constipation. http://www.everydayhealth.com/digestive-health-pictures/10-foods-that-help-relieve-constipation.aspx. Accessed May 22, 2017

15 Foods That Help You Poop. http://www.health.com/health/gallery/0,,20920856,00.html. Accessed May 22, 2017

Top 12 Foods for Constipation Relief. http://www.medicinenet.com/top_foods_for_constipation_relief. Accessed May 22, 2017

កំណែ​ប្រែបច្ចុប្បន្ន

06/05/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គឹម កាណែល · កែ May 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម