backup og meta

​ចូលចិត្តញ៉ាំ​អាហារ​ខាង​ក្រៅ ឬ Street food គួរ​ដឹង​ពី​ផល​លំបាក​ទាំងនេះ!

​ចូលចិត្តញ៉ាំ​អាហារ​ខាង​ក្រៅ ឬ Street food គួរ​ដឹង​ពី​ផល​លំបាក​ទាំងនេះ!

គ្នា​យើង​មួយ​ចំនួន​ដែល​រវល់​នឹង​ការងារ ឬអ្នក​មក​រស់នៅម្នាក់ឯង​​ឆ្ងាយ​ពី​គ្រួសារ ភាគច្រើន​​គ្មាន​ពេល​ចម្អិន​អាហារ​ដោយ​ខ្លួន ចូលចិត្ត​ញ៉ាំអាហារ​​នៅ​ខាង​ក្រៅ និង​អាហារ​តាម​ផ្លូវ (Street food) ដែល​ជា​ប្រភេទ​ស៊ុប អាហារ​អាំង​ចៀន​ទៅ​វិញ។ ប៉ុន្តែ​បើ​តាម​សម្ដី​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ​ លី ឬទ្ធី​គុណ និង​ជា​​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​ឲ្យ​ជា​ដំបូន្មាន​មក​ថា អាហារ​ខាង​ក្រៅ​ផ្ទះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់។

១- អាហារ​ខាង​ក្រៅ

អាហារ​ដែល​លក់​នៅ​តាម​តូប ឬ​ហាង​មួយ​ចំនួន​មិន​មាន​អនាម័យ​គ្រប់គ្រាន់​ទេដូចនៅផ្ទះយើងទេ ព្រោះ​មនុស្ស​ច្រើន និង​​ដើម្បី​សម្រួល​ឲ្យ​មាន​ភាព​ឆាប់រហ័ស ចំណេញ​ច្រើន អ្នក​លក់​អាច​​កាត់​បន្ថយ​ការ​លាង​សម្អាត ឬ​ការ​សម្រិតសម្រាំង​យក​បន្លែ​ត្រី​សាច់​ដែល​មាន​គុណភាព​មិនល្អ។ ពោល​គឺ​ថា​ទោះជា​ត្រី​សាច់ បន្លែ​នោះ​ខូច​ក៏​ដាក់​ទៅ​ទាំងអស់​តែម្ដង។ មួយ​វិញ​ទៀត​អាហារ​ទាំងនោះ​ប្រើ​គ្រឿងផ្សំ​ច្រើន គ្មាន​យីហោ​ច្បាស់លាស់ ប្រើ​ហួស​ពី​កម្រិត ឬ​ទំនិញ​ហួស​ដឺឡេ​ជា​ដើម។ ចំណែក​ផល​ប៉ះពាល់​វិញ ​ម្ចាស់​​​​​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន បាន​បញ្ជាក់​ថា ពេល​ខ្លះ​បណ្ដាល​ឲ្យ​ឈឺពោះ​រាករូស ពុល​ក្អួត​ចង្អោរ ហើយ​បើ​រយៈ​ពេល​វែង​​ទៅជា​ឈឺ​ក្រពះ ពោះវៀន និង​រោគ​សញ្ញា​ដទៃ​ទៀត។

អត្ថបទ​ពាក់ព័ន្ធ៖ គ្រឿងផ្សំរសជាតិ​អាហារ​យើង​ប្រើ​រាល់​ថ្ងៃ ដឹង​ថាមាន​គ្រោះ​ថ្នាក់​ប៉ុនណា​អត់?

Street foodHello_គ្រូពេទ្យ

២- អាហារ​តាម​ផ្លូវ (Street food)

Street food និង Fast food មិន​សូវ​ជា​ខុស​គ្នា​ប៉ុន្មាន​ទេ​ វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា Street food នេះ​អាច​លើស​ពី Fast food ទៅ​ទៀត ព្រោះ​មិន​ត្រឹមតែ​មាន​ជាតិ​គីមី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ជាប់​ធូលី​កខ្វក់ រុយរោម និង​សារធាតុ​គីមី​អាស៊ីដ​សាលី​ស៊ីលីកដែល​ធ្វើឲ្យ​បន្លែ សាច់ ស្រស់​បាន​យូរ ឬសារធាតុ​ហ្វរម៉ល​កុំ​ឲ្យ​សាច់​ស្អុយ ព្រោះ​អាហារ​លក់​តាម​ដង​ផ្លូវ​ភាគច្រើន​ជា​ប្រហិត​អាំង ចៀន ជើង​មាន់ និង​គ្រឿង​ក្នុង​មាន់ មី​ឆា លត់​ឆា​ជា​ដើម។ ចំណែក​ការ​ខ្ចប់​វិញ​ប្រើ​ថង់​ផ្លាស្ទិច ចាន ឬ​ប្រអប់ស្នោរ ​ងាយ​នឹង​​បញ្ចេញ​សារធាតុគី​មីច្រើន​ប្រភេទ គ្រោះថ្នាក់​ចំពោះ​សុខភាពណាស់។

អត្ថបទ​ពាក់ព័ន្ធ៖ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់

ប្រសិនបើ​ជា​អាហារ​ចៀន​វិញ យើង​នឹង​មើល​ឃើញ​ថា ខ្លាញ់​ដែល​ប្រើ​មាន​សភាព​ខាប់ ខ្មៅ និង​គ្មាន​ប្រភព​ច្បាស់លាស់។ ញ៉ាំ​អាហារ​បែប​នេះ​យូរ​ៗ​ទៅ​អាច​បណ្ដាល​ឲ្យ​យើង​ឡើង​កូលេស្តរ៉ូល កក​ខ្លាញ់​ក្នុង​សរសៃ​ឈាម លើស​ឈាម ឬ​មហារីក​ផ្សេង​ៗ​ក្នុង​សរីរាង្គ​ក្នុង​ខ្លួន។

អត្ថបទ​ពាក់ព័ន្ធ៖ អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ Fast food ប្រយ័ត្ន​កើត​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

31/05/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ May 31, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម