ស័ង្កសី មានតួនាទីចម្បងផលិតអ័រម៉ូន អាណាបូលីក ហើយមានជាតិស័ង្កសីគ្រប់គ្រាន់ រាងកាយអាចបញ្ចេញអ័រម៉ូន អាណាបូលីក ៣ប្រភេទ សំខាន់ៗ ដូចជា អ័រម៉ូន តេស្តូតេរ៉ូន អរម៉ូនលូតលាស់ ក៏ដូចជាអ័រម៉ូនលូតលាស់ (IGF-1) ដែលស្រដៀងគ្នាជាមួយអាំងស៊ុយលីន។ អ័រម៉ូនទាំងនេះ ជាសារធាតុដុតជាតិខ្លាញ់បានល្អបំផុត ដែលរាងកាយបានផលិតឡើង។
ការខ្វះសារធាតុស័ង្កសី អាចកាត់បន្ថយអរម៉ូនឡិបទីន ដែលជាអរម៉ូនមានសារប្រយោជន៍ចាត់ចែងចំណង់អាហារ។ អរម៉ូនឡិបទីន ឲ្យសញ្ញាទៅខួរក្បាល ប្រាប់យើងនៅពេលឆ្អែតគ្រប់គ្រាន់។ ការសិក្សារកឃើញថា គ្នាយើងមានកម្រិតអ័រម៉ូនឡិបទីនទាប ឬខូចមុខងារអ័រម៉ូនឡិបទីន ងាយញ៉ាំអាហារលើសកំណត់ ជាហេតុធ្វើឲ្យឡើងទម្ងន់។

អត្ថបទពាក់ព័ន្ធ៖
- អ្នកស្គមៗ រអ៊ូញ៉ាំម៉េចក៏អត់ឡើងសាច់ដូចគេ អាចសាកអាហារទាំងនេះ
- អ្វីជារបបអាហារពីរ៉ាមីត? មានប្រយោជន៍អីខ្លះដល់សុខភាព?
៥- វីតាមីន B
វីតាមីន B ជួយក្នុងការបង្កើតកម្លាំងប្រឆាំងការនឿយហត់ និងភាពស្រងូតស្រងាត់ ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទប្រសើរឡើង កែតម្រូវមុខងារក្រពេញអាត្រេណាល់ និងជួយក្នុងការបង្កើតសារធាតុសម្រួលដំណើរការសរសៃប្រសាទ និងអ័រម៉ូនឲ្យបានត្រឹមត្រូវ។ មួយទៀត ការសម្រួលដល់ប្រព័ន្ធរំលាយអាហារ ក៏ជាគុណសម្បត្តិមួយរបស់វីតាមីន B complex ផងដែរ ព្រោះអាចជួយរំលាយអាហារ ដោយផលិតបន្ថែមអាស៊ីដអ៊ីដ្រូក្លូរិចល្អៗ (HCL) ទៅបង្ក្រាបសារធាតុកាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីនបានយ៉ាងប្រសើរ។
សម្រាប់ការសម្រកជាតិខ្លាញ់ ពិសេសវីតាមីន B5 និង B៣ គឺចាំបាច់ ព្រោះវីតាមីន B5 ជួយសម្រកទម្ងន់ ធ្វើឲ្យដំណើរការជាលិកា លីប៉ូប្រូតេអ៊ីនលីប៉ាស ជាអង់ស៊ីមសម្រាប់ដុតកោសិកាខ្លាញ់។ ការសិក្សាមួយបានបង្ហាញ វីតាមីន B5 មានទំនាក់ទំនង ទៅនឹងការមិនឃ្លានអាហារនៅពេលសម្រកទម្ងន់ ខណៈវីតាមីន B3 (Niacin) ជួយឲ្យកើនឡើងកម្រិតអ័រម៉ូន អាឌីប៉ូនិកទីន (Adiponectin) ដែលជាអ័រម៉ូនស្រកទម្ងន់បញ្ចេញដោយកោសិកាខ្លាញ់។ ការធ្វើតេស្តបង្ហាញថា អាហារបំប៉ននីយ៉ាស៊ីន (វីតាមីន B3) ភ្ជាប់ជាមួយក្រូមីញ៉ូម ជួយធ្វើឲ្យស្រកទម្ងន់។