backup og meta

គ្រឿង​សមុទ្រ​មាន​ផ្ទុក​ជាតិ​បារ៉ត ប៉ះពាល់​សុខភាព​អត់ ត្រូវ​ធ្វើ​ម៉េច?

គ្រឿង​សមុទ្រ​មាន​ផ្ទុក​ជាតិ​បារ៉ត ប៉ះពាល់​សុខភាព​អត់ ត្រូវ​ធ្វើ​ម៉េច?

ជា​ច្រើន​ឆ្នាំ​មក​ហើយ​សិក្សា​​មួយចំនួន​អះអាងថា ​សារធាតុ​បារ៉ត​នៅ​ក្នុង​គ្រឿង​សមុទ្ រទោះ​កើត​ឡើង​ដោយ​ធម្មជាតិ​ នៅ​តែ​ធ្វើ​ឲ្យ​​ខូច​សុខភាព ជា​ហេតុ​គ្នា​មនុស្ស​មួយ​ចំនួន ​ព្យាយាម​កាត់​បន្ថយ​ការ​ប៉ះពាល់​សារធាតុ​បារ៉ត​ចេញ​ពី​គ្រឿង​សមុទ្រ។ តើការ​សិក្សា​ទាំង​នេះពិត​ដែរអត់? គួរ​ធ្វើ​ម៉េច​ទើប​កាត់​បន្ថយ​ផល​ប៉ះពាល់​បាន? ចម្លើយ​គឺ​មាន​ក្នុង​អត្ថបទ​នេះ។

១- ជាតិ​បារ៉តធម្មជាតិ​ក្នុង​គ្រឿង​សមុទ្រ​ប៉ះពាល់​សុខភាព​អត់?

សម្រាប់​មនុស្ស​ភាគ​ច្រើន​ កម្រិត​ជាតិបារ៉ត​មាន​ផ្ទុក​ក្នុង​ ត្រី ​ខ្ចៅ​ខ្ចង ​មិន​មែន​ជា​បញ្ហាចំពោះ​​សុខភាព​នោះ​ទេ​ ព្រោះ​ជា​ទូទៅ​គ្រឿង​សមុទ្រ​ទាំង​អស់ ​សុទ្ធ​តែ​ជា​អាហារ​សុខភាព​ល្អ។ ញ៉ាំ​គ្រឿង​សមុទ្រក្នុងកម្រិត​មួយ​ត្រឹមត្រូវ​ និង​ជា​ប្រចាំ​ អាច​ផ្ដល់​ឲ្យ​យើង​នូវ​ប្រូតេអ៊ីន​មាន​គុណភាព​ខ្ពស់ ​និង​សារធាតុ​ចិញ្ចឹម​សំខាន់​ផ្សេង​ទៀត​ ព្រម​ទាំង​ជាតិ​រ៉ែ ផងដែរ។ លើស​ពី​នេះ​ គ្រឿង​សមុទ្រ​ ​មាន​សារធាតុ​ខ្លាញ់​ឆ្អែត​ និង​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ​ខ្ពស់ទៀត​ផង។

ទោះ​យ៉ាង​ណា​ ញ៉ាំ​គ្រឿង​សមុទ្រ​ច្រើន​ហួសហេតុ ​បណ្ដាល​ឲ្យ​មាន​កម្រិត​សារធាតុ​បារ៉ត​ខ្ពស់​នៅ​ក្នុង​ខ្លួន។ ទារក​ក្នុង​ផ្ទៃ​ ឬ​ក្មេង​តូចៗ ​កម្រិត​ជាតិ​បារ៉ត​ខ្ពស់​ អាច​ធ្វើ​ឲ្យ​ខូច​ខួរ​ក្បាល​ និង​ប្រព័ន្ធ​សរសៃ​ប្រសាទ។

សម្រាប់​មន្ទិល​សង្ស័យ​ពី​សារធាតុ​បារ៉ត​មាន​នៅ​ក្នុង​ត្រី អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​អាមេរិក FDA​ និង​ទី​ភ្នាក់​ការ​ពារបរិស្ថានអាមេរិក​ EPA​ បាន​ណែនាំ​ឲ្យ​ស្រីៗកំពុង​ពពោះ បំបៅ​ដោះ​កូន និង​​ក្មេង​តូចៗ​ គួរ​តែ​កំណត់​បរិមាណ​ញ៉ាំ​គ្រឿង​សមុទ្រឲ្យ​បាន​ត្រឹម​ត្រូវ។

២- ធ្វើម៉េច​កុំ​ឲ្យ​រង​ប៉ះពាល់​​ជាតិ​បារ៉តក្នុង​គ្រឿង​សមុទ្រ?

ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​ជាតិ​បារ៉ត​ក្នុង​គ្រឿង​សមុទ្រ យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ ​ដើម្បីចៀសវាង​ញ៉ាំ​ហួស​ហេតុ ​ឬ​ការ​ប៉ះពាល់​ទៅ​នឹង​សារធាតុ​បារ៉ត​ ក្នុង​របប​អាហារ។

– ហាម​ញ៉ាំ​សាច់​ត្រី​ឆ្លាម​ ត្រី​ថាលហ្វីស ត្រី​ដាវ ​ឬ​ត្រី​ស្បៃកា​ ព្រោះ​ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារ៉ត។

– បើ​ចូល​ចិត្ត​ញ៉ាំ​គ្រឿង​សមុទ្រ ប៉ុន្តែ​​មិន​ចង់​ញ៉ាំ​​ជាតិ​បារត​ច្រើន​ពេក​ អាច​ជ្រើស​រើស​ពពួក​គ្រឿង​សមុទ្រ​កំប៉ុង​វិញ ដូចជា ​ត្រី​ធូណា​កំប៉ុង បង្គារ​កំប៉ុង ត្រីឆ្មារ (ស្រដៀងត្រីអណ្តែង) ឬ​ត្រី Pollock កំប៉ុង ព្រោះ​មិន​សូវ​សម្បូរ​​សារធាតុ​បារ៉ត។

– ត្រូវ​ចាំ​ថា ​ត្រី​ធូណា​អាល់បាករ (ត្រី​ធូណា​ស)​ ផ្ទុក​សារធាតុ​បារ៉ត​ច្រើន​ជាង​ត្រី​ធូណា​​កំប៉ុង ​តែ​យ៉ាង​ណា​ ​គួរ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ជ្រើសរើស​ប្រភេទ​ត្រី​ធូណាមកញ៉ាំ​ផង។

ជា​ទូទៅ​គ្រឿង​សមុទ្រ ​គឺ​មាន​ប្រយោជន៍​សម្រាប់​សុខភាព យ៉ាង​ណានៅ​មានគ្នា​យើង​មួយ​ចំនួន​ ​គួរ​តែ​ចៀសវាង​ញ៉ាំ​អាហារ​​មាន​ផ្ទុក​សារធាតុ​បារ៉ត​ខ្លះទៅ។ ត្រូវ​ពិនិត្យ​មើល​ស្ថានភាព​សុខភាពយើង និង​របប​អាហារ​ ព្រម​ទាំង​ចៀ​សវាងពេល​មានបញ្ហា​សុខភាព​ស៊ាំញ៉ាំ​ណា​មួយ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។

Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Avoiding Mercury in Fish – Topic Overview. http://www.webmd.com/food-recipes/tc/avoiding-mercury-in-fish-topic-overview#1 Accessed April 5, 2017

Avoid Eating These 11 Types of Fish to Reduce Your Exposure to Mercury. http://www.naturalnews.com/054475_fish_mercury_Food_Forensics.html Accessed April 5, 2017

How to Minimize Risks of Mercury. http://www.chicagotribune.com/news/chi-mercury-2-story-story.html Accessed April 5, 2017

កំណែ​ប្រែបច្ចុប្បន្ន

03/07/2019

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Jul 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម