backup og meta

ញ៉ាំប៉ោមមួយផ្លែរាល់ថ្ងៃ អ្នកជំនាញថា ជួយសុខភាពបានច្រើន

ញ៉ាំប៉ោមមួយផ្លែរាល់ថ្ងៃ អ្នកជំនាញថា ជួយសុខភាពបានច្រើន

ការអះអាង ញ៉ាំប៉ោម មួយថ្ងៃ មួយផ្លែ​ល្អ​ចំពោះ​សុខភាព គឺ​ជា​ការ​ពិត ព្រោះអ្នក​​ស្រាវជ្រាវ​របស់​ប្រទេស​អូទ្រីស បាន​បង្ហាញ​​លទ្ធផល​​ស្រាវជ្រាវ​​​បន្ថែម​ ពាក់​ព័ន្ធ​ទៅនឹង​​​​ប្រយោជន៍​ផ្លែ​ប៉ោម ហើយ​​ក្នុង​នោះ ​ក៏​បាន​រក​ឃើញ​ នូវ​ផ្នែក​​ពិសេស​បំផុត​របស់​ផ្លែ​ឈើ​ប្រភេទ​នេះ អាច​ជួយ​យើង​ចៀស​ឆ្ងាយ​ពី​រឿង​ចូល​ពេទ្យ។

ការ​ស្រាវជ្រាវ​ នៃសាកលវិទ្យាល័យ Graz ប្រទេស​អូទ្រីស បាន​សិក្សា​ទៅ​​លើ ប្រភេទ​បាក់​តេរី​ល្អ ​មាន​លើ​ផ្លែ​ប៉ោម​សេរីរាង្គ​ (ដាំ​តាម​ធម្មជាតិ) និង​ផ្លែ​ប៉ោម​ ដាំ​ដោយ​កសិដ្ឋាន ​ហើយ​បាញ់​ថ្នាំ។ ដោយ​ពួក​គេ​បាន​ពិនិត្យ​ ​ញែក​សាច់​​ប៉ោម សំបក​ គ្រាប់ និង​​ភាគ​ល្អិត​តូច​ៗ ដើម្បី​រក​​មើលបាក់​តេរី​ល្អ​ៗនៅ​ក្នុង​នោះ។

ផ្លែប៉ោម

លទ្ធផល​ប្រៀប​ធៀប​រក​ឃើញ​ថា សាច់​ប៉ោម​ដាំ​តាម​ធម្មជាតិ ​ពិត​ជា​ប្រភព​ជំរុញឲ្យ​មាន​បាក់តេរី​ល្អ​ៗ សម្រាប់​ទ្រទ្រង់រាង​កាយ​មនុស្ស ជាង​ប៉ោម​ ដាំ​តាម​កសិដ្ឋាន​ និង​បាន​​ដោយ​បាញ់​ថ្នាំសម្លាប់​សត្វ​ល្អិត។ ជា​មួយ​គ្នា​នេះ ក្រុម​អ្នក​​វិទ្យាសាស្រ្ត​ ក៏​បាន​រក​ឃើញ​ផង​ដែរ នូវចំណុច​សំខាន់​របស់​ប៉ោម​ សម្បូរ​ដោយ​​ប្រភព​បាក់​តេរី​ល្អ​នោះ ​គឺស្នូល​កណ្តាល​ផ្លែ​ប៉ោម បូក​រួម​ទាំង​គ្រាប់​តូច​ៗ​ មាន​ផ្ទុក​បាក់​តេរី​ល្អ​រហូត​ ៩០​% ​ខណៈ​មនុស្ស​​ភាគ​ច្រើន​ ដែល​ញ៉ាំ​យល់​ច្រឡំ ហើយ​បោះ​ចោលស្នូល​ និង​គ្រាប់ ហើយអាច​ទទួល​បាន​បាក់តេរី​ល្អ​ទាំង​នោះ ត្រឹម​ប្រមាណ ១០% ប៉ុណ្ណោះ ពី​ផ្លែប៉ោម ព្រោះភាគ​ច្រើន​​មិន​ដឹង​ពី​គុណ​ប្រយោជន៍​របស់​វា។

អត្ថបទ​ពាក់ព័ន្ធ៖

អ្នក​ជំនាញ​បាន​បន្ថែម​ថា ​មនុស្ស​គ្រប់​គ្នា​ប្រាកដ​ជា​ដឹងពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ប៉ោម តែ​ភាគ​តិច​ណាស់ ដឹង​ច្បាស់ កន្លែង​ណា​មាន​ប្រយោជន៍​បំផុត ព្រោះ​ត្រឹម​ប៉ោម​​មួយ​ផ្លែ គឺមាន​បាក់​តេរី​ល្អ​ ប្រមាណ​ ១០០​លាន ជួយ​សុខភាព​រាង​កាយ​បាន​ច្រើនសម្រាប់​សារពាង្គកាយ​មនុស្ស។​

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7276481/An-apple-contains-100MILLION-bacteria-scientists-say.html

កំណែ​ប្រែបច្ចុប្បន្ន

02/09/2021

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ញ៉ាំប៉ោមមួយផ្លែរាល់ថ្ងៃ អ្នកជំនាញថា ជួយសុខភាពបានច្រើន

Apple (ផ្លែ​ប៉ោម)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម