ដូចធ្លាប់ប្រាប់ជារឿយៗ ផ្លែឈើមានប្រយោជន៍ណាស់ចំពោះសុខភាពយើង គ្រាន់តែគុណប្រយោជន៍របស់ផ្លៃឈើនីមួយៗ អាចខុសៗគ្នា ខណៈ “Hello គ្រូពេទ្យ’ ណែនាំពីផ្លែឈើមួយចំនួនរួចមកហើយដែរ។ យ៉ាងណា ត្រូវចាំផង អ្វីក៏ដោយ មានគុណសម្បត្តិ ត្រូវតែមានគុណវិបត្ត ហើយអត្ថបទនេះ យើងនឹងបានយល់ពីគុណប្រយោជន៍ក្រូចថ្លុងក្រហម ក៏ដូចជាផលប៉ះពាល់ជាដើម។
១- ក្រូចថ្លុងក្រហមមានគុណប្រយោជន៍អ្វីខ្លះ?
ដូចដឹងស្រាប់ ឲ្យតែឮពាក្យក្រូច ច្បាស់ជាសម្បូរវីតាមីន C មិនខាន ប៉ុន្តែក្រៅពីសម្បូរវីតាមីន C ក្រូចថ្លុងក្រហម ឬ Grapefruit គឺមានគុណប្រយោជន៍ច្រើនទៀតយើងមិនសូវចាប់អារម្មណ៍ដូចជា៖
– ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធិភាព៖ យើង អាចប្ដូរអាហារសម្រន់ ទៅញ៉ាំក្រូចថ្លុងក្រហមវិញ ដោយញ៉ាំជាអាហារពេលព្រឹក ព្រោះសម្បូរទៅដោយជាតិសរសៃ ច្រើនជួយឲ្យយើងឆាប់ឆ្អែត និងឆ្អែតយូរ ដោយមិនចាំបាច់ញ៉ាំអាហារសម្រន់ផ្សេងទៀតឡើយ។
ក្រៅពីនេះ ក្រូចថ្លុងក្រហម ក៏អាចញ៉ាំជាមួយអាហារផ្សេងទៀត ដើម្បីបង្កើនរសជាតិ។ អាចបន្ថែមក្រូចថ្លុង ជាមួយសាលាដ ដាក់ក្នុងស្រាក្រឡុក ទឹកក្រឡុក យ៉ាអួរ ឬជាមួយទ្រូងមានអាំង ឬទឹកជ្រលក់ក៏បាន។
– ជួយឲ្យកម្រិតអាំងស៊ុយលីនមានលំនឹង៖ បើរាងកាយយើងមានកម្រិតអាំងស៊ុយលីនទាប ក្រូចថ្លុងក្រហម អាចជួយបាន ដោយសារក្រូចប្រភេទនេះ អាចជួយគ្នាយើងមានបញ្ហានេះ មានកម្រិតស្ករសមស្រប និងមានសុខភាពល្អ។
– ជួយរំលាយអាហារ និងបន្ថែមជាតិទឹក៖ ៩១% ក្នុងក្រូចថ្លុងក្រហម គឺជាជាតិទឹក ដូចនេះ វានឹងជួយបន្ថែមជាតិទឹកក្នុងរាងកាយយើងបាន។ ទោះយ៉ាងនេះក្ដី ក្រូចថ្លុងក្រហម ក៏អាចការពារបញ្ហាទល់លាមកបានទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ឪឡឹកល្អខ្លាំង តែបើកើតទឹកនោមផ្អែម គួរប្រយ័ត្នផងពេលញ៉ាំ!
- មូលហេតុទាំង ៥ នេះ អាចបញ្ជាក់ថា ក្រូចឆ្មារល្អខ្លាំងចំពោះសុខភាពយើង
២- មុខញ៉ាំក្រូចថ្លុងក្រហមគួរដឹងអ្វីខ្លះ?
– ពិរោះជាមួយគ្រូពេទ្យ៖ ក្រូចថ្លុងក្រហម សម្បូរទៅដោយវីតាមីន និងជីវជាតិ ប៉ុន្តែក៏ធ្វើឲ្យរំខានដល់ថ្នាំពេទ្យមួយចំនួនដែរ ដូចជាថ្នាំអ័រម៉ូន អឺស្ត្រូសែន (Estrogen pills) ជាដើម។ ជាមួយគ្នានេះ ក៏អាចធ្វើឲ្យរាងកាយស្រូបថ្នាំប្រភេទនេះលឿន និងកាត់បន្ថយពេលវេលាបំបែកអ័រម៉ូនអឺសស្ត្រូសែន ជាមូលហេតុមួយ នាំឲ្យមានជំងឺមហារីកដោះ។
ទោះបីជាមិនទាន់មានភស្ដុតាងបញ្ជាក់ក្ដី ប៉ុន្តែស្រីៗពពោះ និងបំបៅដោះកូន គួរចៀសវាងញ៉ាំក្រូចប្រភេទនេះដែរ។ ដូចនេះ មុននឹងញ៉ាំផ្លែឈើនេះ សូមសួរគ្រូពេទ្យពាក់ព័ន្ធថ្នាំយើងកំពុងប្រើ ទោះមានវេជ្ជបញ្ជា ឬគ្មានក៏ដោយ។
– ក្រូចថ្លុងក្រហម និងរបបអាហារសម្រកទម្ងន់៖ ចាប់តាំងពីឆ្នាំ ១៩៣០ មនុស្សមួយចំនួន បានប្ដូររបបអាហារ មកញ៉ាំក្រូចថ្លុងក្រហមច្រើន ជំនួសអាហារធម្មតាវិញ ដើម្បីកម្រិតចំនួនកាឡូរីញ៉ាំចូលខ្លួន ឲ្យត្រឹមតែ ៨០០ កាឡូរី/ថ្ងៃ ប៉ុណ្ណោះ គឺទាបជាងពាក់កណ្ដាល នៃកម្រិតធម្មតារាងកាយយើងពេញវ័យត្រូវការ។
របបអាហារបែបនេះ អាចធ្វើឲ្យមានការផ្លាស់ប្ដូរទម្ងន់ភ្លាមៗ បន្ទាប់ ១០-២០ ថ្ងៃក្រោយ ប៉ុន្តែគឺមិនយូរអង្វែងឡើយ ដោយសារតែវាជា របបអាហារ មិនអាចបញ្ចុះទម្ងន់បានយូរអង្វែង។ ចំណុចនេះ នៅមិនទាន់និយាយដល់គ្នាយើងមួយចំនួន មិនអាចញ៉ាំអាហារប្រភេទនេះរាល់ថ្ងៃនឹងពេញមួយជីវិតទៀតផង ។
របបអាហារដោយមានក្រូចថ្លុងក្រហម មិនអាចធ្វើឲ្យរាងស្គមភ្លាមៗ នោះទេ។ ជាការពិត នឹងជួយឲ្យស្រកទម្ងន់នៅក្នុងរយៈពេលខ្លី ប៉ុន្តែនៅពេលក្រោយទៀត ទម្ងន់នឹងកើនវិញ ហើយច្រើនថែមទៀតនៅពេលបន្ទាប់។
ទោះយ៉ាងនេះក្ដី ការញ៉ាំក្រូចថ្លុងក្រហម ជាមួយនឹងរបបអាហារសម្រកទម្ងន់ផ្សេងទៀត និងផែនការហាត់ប្រាណជាក់លាក់ អាចជួយជុំរុញឲ្យស្រកទម្ងន់បាន។ ញ៉ាំទឹកក្រូចថ្លុងក្រហមមួយកែវ ឬញ៉ាំផ្លែក្រូចថ្លុងក្រហមមួយផ្លែ នៅកន្លះម៉ោងមុនញ៉ាំអាហារ អាចជួយឲ្យយើងកាត់បន្ថយបរិមាណអាហារត្រូវញ៉ាំ ជួយឲ្យទម្ងន់ថេរ និងសុខភាពបានល្អ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-bmr]