backup og meta

ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Sep 09, 2019

    ក្រូចថ្លុង មានគុណប្រយោជន៍ច្រើន តែក៏មានគុណវិបត្តិដែរ!

    ដូច​​ធ្លាប់​ប្រាប់​ជា​រឿយៗ​  ផ្លែ​ឈើ​មាន​ប្រយោជន៍​ណាស់​ចំពោះ​សុខភាព​យើង គ្រាន់​តែ​គុណ​ប្រយោជន៍របស់​ផ្លៃ​ឈើ​នីមួយៗ អាច​ខុសៗ​គ្នា​ ខណៈ​ “Hello គ្រូពេទ្យ’ ណែនាំ​​ពី​ផ្លែ​ឈើ​​មួយ​ចំនួន​រួច​មក​ហើយ​ដែរ។ យ៉ាង​ណា ត្រូវ​ចាំ​ផង អ្វី​ក៏​ដោយ មាន​គុណ​សម្បត្តិ ត្រូវ​តែ​មាន​គុណ​វិបត្ត ហើយអត្ថបទនេះ​ ​យើង​នឹង​បានយល់​ពី​គុណ​ប្រយោជន៍ក្រូចថ្លុង​ក្រហម ក៏​ដូច​ជា​ផល​ប៉ះ​ពាល់​ជា​ដើម។

    ១- ​ក្រូចថ្លុង​ក្រហមមាន​គុណ​ប្រយោជន៍​អ្វី​ខ្លះ?

    ដូច​ដឹង​ស្រាប់ ឲ្យ​តែ​ឮ​ពាក្យ​ក្រូច ច្បាស់​ជា​សម្បូរ​វីតាមីន C មិនខាន ប៉ុន្តែ​​ក្រៅ​ពី​សម្បូរវីតាមីន C ក្រូច​ថ្លុង​ក្រហម ឬ Grapefruit គឺ​មា​​​នគុណ​ប្រយោជន៍​ច្រើន​ទៀត​យើង​មិន​សូវ​ចាប់​អារម្មណ៍​ដូចជា៖

    – ជួយ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធិភាព៖ យើង​ អាច​ប្ដូរ​អាហារ​សម្រន់ ​ទៅ​ញ៉ាំ​ក្រូច​ថ្លុង​ក្រហមវិញ ដោយញ៉ាំ​​ជា​អាហារពេល​ព្រឹក​ ព្រោះ​​សម្បូរ​ទៅ​ដោយជាតិ​សរសៃ ច្រើន​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត​ និង​ឆ្អែតយូរ ដោយ​មិន​ចាំបាច់​ញ៉ាំ​អាហារ​សម្រន់​ផ្សេង​ទៀត​ឡើយ។

    ក្រៅ​ពី​នេះ ក្រូចថ្លុង​ក្រហម ក៏​អាច​ញ៉ាំ​ជាមួយ​អាហារ​ផ្សេង​ទៀត​ ដើម្បីបង្កើន​រសជាតិ។ អាច​​បន្ថែម​ក្រូច​ថ្លុង ជាមួយសាលាដ ដាក់​ក្នុង​ស្រា​ក្រឡុក ​ទឹក​ក្រឡុក យ៉ាអួរ ឬជាមួយ​ទ្រូង​មាន​អាំង​ ឬ​ទឹក​ជ្រលក់ក៏​បាន។

    – ជួយ​ឲ្យ​កម្រិត​អាំងស៊ុយលីនមាន​លំនឹង៖ បើ​​រាងកាយយើង​​មាន​កម្រិត​អាំងស៊ុយលីន​ទាប ក្រូច​ថ្លុង​ក្រហម ​អាច​ជួយ​បាន ដោយ​សារ​ក្រូច​ប្រភេទ​នេះ អាច​ជួយ​គ្នា​យើង​មាន​​បញ្ហា​នេះ មាន​​កម្រិត​ស្ករសម​ស្រប និង​មាន​សុខភាព​ល្អ។

    ជួយ​រំលាយ​អាហារ ​និង​បន្ថែម​ជាតិ​ទឹក៖ ៩១% ក្នុង​ក្រូច​ថ្លុង​ក្រហម គឺ​ជា​​ជាតិ​ទឹក ដូច​នេះ​ ​វា​នឹង​ជួយ​បន្ថែម​ជាតិ​ទឹកក្នុង​រាងកាយ​យើង​បាន។ ទោះ​យ៉ាង​នេះ​ក្ដី ក្រូច​ថ្លុង​ក្រហម ក៏​អាច​ការពារបញ្ហា​​ទល់​លាមក​បាន​ទៀត​ផង។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ២- មុខ​ញ៉ាំ​ក្រូច​ថ្លុង​ក្រហម​គួរ​ដឹង​អ្វី​ខ្លះ?

    – ពិរោះ​ជាមួយ​គ្រូពេទ្យ៖ ក្រូចថ្លុង​ក្រហម សម្បូរ​ទៅ​ដោយ​វីតាមីន និង​ជីវជាតិ​ ប៉ុន្តែ​​ក៏​ធ្វើ​ឲ្យ​រំខាន​ដល់​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែរ ដូចជា​ថ្នាំ​អ័រម៉ូន អឺស្ត្រូសែន (Estrogen pills) ជា​ដើម។ ជាមួយ​គ្នានេះ ​ក៏​អាច​ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​ថ្នាំ​ប្រភេទ​នេះ​លឿន និង​កាត់​បន្ថយ​ពេល​វេលា​បំបែក​អ័រម៉ូន​អឺស​ស្ត្រូសែន ​ជា​មូល​ហេតុ​មួយ នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ដោះ។

    ទោះ​បី​ជា​មិន​ទាន់​មាន​ភស្ដុតាង​បញ្ជាក់​ក្ដី ប៉ុន្តែ​ស្រីៗព​ពោះ​ និង​បំបៅ​ដោះ​កូន គួរ​ចៀសវាង​ញ៉ាំ​ក្រូច​ប្រភេទ​នេះ​ដែរ។ ដូច​នេះ​ ​មុន​នឹង​ញ៉ាំ​ផ្លែ​ឈើ​នេះ សូម​សួរ​គ្រូពេទ្យ​ពាក់​ព័ន្ធ​​ថ្នាំយើង​កំពុង​ប្រើ ទោះ​មាន​វេជ្ជបញ្ជា ឬ​គ្មាន​ក៏​ដោយ។

    – ក្រូច​ថ្លុង​ក្រហម ​និង​របប​​អាហារ​សម្រក​ទម្ងន់៖  ចាប់តាំង​ពី​ឆ្នាំ ១៩៣០ មនុស្ស​មួយ​ចំនួន​ បាន​ប្ដូរ​របប​អាហារ មក​ញ៉ាំក្រូច​ថ្លុង​ក្រហម​ច្រើន ​ជំនួស​អាហារ​ធម្មតា​វិញ ដើម្បី​​​កម្រិតចំនួន​​កាឡូរី​ញ៉ាំ​ចូលខ្លួន ឲ្យ​ត្រឹម​តែ​ ៨០០ ​កាឡូរី​/ថ្ងៃ ​ប៉ុណ្ណោះ គឺ​ទាប​ជាង​ពាក់​កណ្ដាល នៃ​កម្រិត​ធម្មតា​រាងកាយ​យើង​​ពេញ​វ័យ​ត្រូវ​ការ។

    របប​អាហារបែប​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ទម្ងន់​ភ្លាម​ៗ បន្ទាប់ ​១០-២០ ​ថ្ងៃក្រោយ ប៉ុន្តែគឺ​​មិន​យូរ​អង្វែង​ឡើយ ដោយ​សារ​តែ​វា​ជា របប​អាហារ មិន​អាច​បញ្ចុះ​ទម្ងន់​បាន​យូរអង្វែង។ ចំណុច​នេះ នៅ​មិន​ទាន់​និយាយ​ដល់​គ្នា​យើង​​មួយ​ចំនួន​ មិន​អាច​ញ៉ាំ​អាហារ​ប្រភេទ​នេះ​រាល់​ថ្ងៃ​នឹង​ពេញ​មួយ​ជីវិត​ទៀត​ផង ។

    របប​អាហារ​ដោយ​មាន​ក្រូច​ថ្លុង​ក្រហម មិន​អាច​ធ្វើ​ឲ្យ​រាង​ស្គម​ភ្លាម​ៗ នោះ​ទេ។ ​ជា​ការ​ពិត​ ​នឹង​ជួយ​ឲ្យ​ស្រក​ទម្ងន់​នៅ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​នៅ​ពេល​ក្រោយ​ទៀត ​ទម្ងន់​នឹង​កើន​វិញ​ ហើយ​ច្រើន​ថែម​ទៀត​នៅ​ពេល​បន្ទាប់។

    ទោះ​យ៉ាង​នេះ​ក្ដី ការ​ញ៉ាំ​ក្រូច​ថ្លុង​ក្រហម ជាមួយ​នឹង​របប​អាហារ​សម្រក​ទម្ងន់​ផ្សេង​ទៀត និង​ផែន​ការហាត់​ប្រាណ​ជាក់​លាក់ អាច​ជួយ​ជុំរុញ​ឲ្យ​ស្រក​ទម្ងន់​បាន។ ញ៉ាំ​ទឹក​ក្រូច​ថ្លុង​ក្រហម​មួយ​កែវ ឬ​ញ៉ាំ​ផ្លែ​ក្រូច​ថ្លុង​ក្រហម​មួយ​ផ្លែ នៅ​កន្លះ​ម៉ោង​មុន​ញ៉ាំ​អាហារ អាច​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​បរិមាណ​អាហារត្រូវ​ញ៉ាំ ​ជួយ​ឲ្យ​ទម្ងន់​ថេរ និង​សុខភាព​បានល្អ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Sep 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម